




កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ
ខេត្ដតាកែវ ៖ កម្មកររោងចក្រកាត់ដេរទាំងប្រុស ទាំងស្រីចំនួន១០នាក់ បានស្លាប់ជាបន្ដបន្ទាប់ ហើយជាង៥០នាក់ផ្សេង ទៀតបានរងរបួសធ្ងន់ និងស្រាល ខណៈពេលដែលរថយន្ដដឹកកម្មករចំនួន២គ្រឿងបានបុកគ្នាពេញទំហឹងលាន់ដូច រន្ទះធ្វើឱ្យមនុស្សស្លាប់ និងរបួសរដូករណែលលើកំណាត់ផ្លូវជាតិលេខ៣ និងធ្វើឱ្យមនុស្សម្នាផ្អើលគ្រប់ៗគ្នា ។ ហេតុការណ៍សោកនាដកម្មមាននេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥ និង៣៦ ស្ថិតក្នុងភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី កាលពីថ្ងៃទី២១ ឧសភា វេលាម៉ោង១៩និង២០នាទីកន្លងទៅនេះ ។
លោកអនុសេនីយ៍ទោ ថាប សុខុម ប៉ូលិសចរាចរស្រុកបាទីបានរៀបរាប់ឱ្យដឹងថា កំលាំងជំនាញរបស់លោកបានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃើញមនុស្ស៣នាក់ស្លាប់ក្នុងថ្លុកឈាម រីឯអ្នករបួសដេករដូករណែលពេញថ្នល់គួរឱ្យរន្ធត់បំផុត ព្រោះតែបង្កើតថ្លុកឈាមដ៏ព្រឺសាច់ ។ ភ្លាមៗនោះលោកក៏បានហៅរថយន្ដ សាមុយពីរាជធានីភ្នំពេញ ឱ្យដឹកយកទៅសង្គ្រោះចំនួន៨គ្រឿង ទោះបីជាបែបណា អ្នករងរបួសខ្លះត្រូវស្លាប់តាមផ្លូវ ខ្លះដល់មន្ទីរពេទ្យជាបន្ដបន្ទាប់ ។ មន្ដ្រីប៉ូលិសថា សោកនាដកម្មនៃគ្រោះថ្នាក់ចរាចរនេះមិនធ្លាប់មានទេសំរាប់ស្រុកបាទី ។
លោកថាប សុខុម បានបន្ដទៀតថា មុនពេលកើតហេតុរថយន្ដកូរ៉េចំណុះ៥តោន ពណ៌ខៀវ មួយគ្រឿង បានដឹកកម្មករបុរសស្រីពេញមកឈប់ដាក់កម្មករចុះនៅចំណុច កើតហេតុដែលនេះជាទម្លាប់រៀងរាល់ថ្ងៃ គឺដឹកពីរោងចក្រទៅដាក់ដល់លំនៅឋានរបស់ពួកគេ ។
អានបន្ថែម
No comments:
Post a Comment