លោក ទូច ណារ៉ុថស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់កម្ពុជាថ្មីថា ឆ្នាំនេះករណីគ្រោះ ថ្នាក់ចរាចរណ៌បានធ្លាក់ចុះច្រើននៅក្នុងរាជធានីភ្នំពេញ ការកកស្ទះចរាចរក៏កាត់បន្ថយជាងមុន ហើយបទល្មើសក៏កើតមានតិចគ្រោះអគ្គិភ័យក៏គ្មាន។ លោកបន្តថា ការថយចុះគ្រោះថ្នាក់ជាយថាហេតុនេះ ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងច្រើនអំពីច្បាប់ចរាចរ។ ប៉ុន្តែលោកក៏ទទួលស្គាល់ដែរថា ការគ្រោះថ្នាក់ចរាចរកន្លងមកភាគច្រើនអ្នកបើកបរមិនគោរពច្បាប់ និងអ្នកខ្លះទៀត បើកបរដោយសេពគ្រឿងស្រវឹង។
តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបាន បញ្ជាក់ថា ចូលឆ្នាំខ្មែរទាំង៣ថ្ងៃនេះ គ្រោះថ្នាក់ ចរាចរច្រើនជាងគេគឺផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦៕ គ្រោះថ្នាក់ចរាចរណ៌ភាគច្រើនកើតឡើងដោយសារការប្រើប្រាស់ល្បឿនមិនសមរម្យ ការបើកបរក្នុងពេលស្រវឹង និងការមិនអធ្យាស្រយគ្នា។
No comments:
Post a Comment