Wednesday, April 7, 2010

និស្សិត​បើក​ម៉ូតូ​បុក​ដើម​ក្ងោក​បោក​ក្បាល​ស្លាប់​ទាំង​កណ្ដាល​យប់

កោះសន្តិភាព
(ប្រុសកោះ)


រាជធានី​ភ្នំពេញ ៖ និស្សិត​វិទ្យាស្ថានបច្ចេកទេស​កម្ពុជា​ម្នាក់​បាន​ជួប​គ្រោះថ្នាក់ចរាចរណ៍​ ដោយ​បើក​ម៉ូតូ​បុក​ដើម​ក្ងោក​បោក ក្បាល​បណ្ដាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង កាលពី​វេលា​ម៉ោង​១​និង​២០​នៅ​ទី​រំ​លឹ​ង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​៤ មេ​សា នៅ​ចំណុច​មុខ​ផ្ទះ លេខ​៤៣៣ ផ្លូវ​២៧១ ភូមិ​ត្រ​ញំ​ង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

និស្សិត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះឈ្មោះ​ទា វរ​ល័​ក្ខ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជានិស្សិត​ឆ្នាំ​ទី​២​នៃ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជាមាន​ទីលំនៅ​ស្នាក់​ នៅ​ភូមិ​ត្រ​ញំ​ង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មានស្រុក កំណើត​ស្រុក​សៀមរាប ខេត្ដសៀមរាប ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា និស្សិត​រូប​នោះ​បានជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ មាន​ស្លាក់ សៀមរាប 1C-6331 បាន​ធ្វើដំណើរ​តែ​ម្នាក់ឯង តាម​វិ​ថី​ឧកញ៉ា​ទេព​ផ​ន ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​ទិស​ខាងលិច ។ ពេលធ្វើ​ដំណើរ​មក​ដល់​ផ្លូវ​២៧១ ក៏​បាន​បើក​ឆ្លងផ្លូវទៅ​ខាង​ផ្សារ​ហេង​លី ។ មិនដឹង​មូលហេតុ​អ្វីទេ ស្រាប់តែ​ម៉ូតូ​បាន​ជ្រុល​ចង្កូត​ឡើង​ចិញ្ចើមផ្លូវ​ខាងស្ដាំ​ដៃ​ទៅ​បុក​ដើម​ ក្ងោក​ទំហំ​ប៉ុន​ខ្លួនកូន​ក្មេង បោក​ក្បាល​ស្លាប់​នៅ​កន្លែង​តែ​ម្ដង ៕

អានបន្ថែម

No comments: