Thursday, April 8, 2010

ស្រវឹង​គ្រប់គ្រង​ខ្លួន​ឯង​លែង​បាន​​ជិះ​ម៉ូតូ​ មិន​បត់​តាម​ផ្លូវ​កោង​បុក​របង​របួស​ធ្ងន់

កម្ពុជាថ្មី

7-04-2010-cកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់ ក្រោយ​ពី​រូប​គេ​បាន​បើក​ម៉ូតូ យ៉ាង​លឿន​ខ្ជិល បត់​តាម​ផ្លូវ​កោង​​ក៏​បុក​របង​លួស​បន្លា​ហាង​លក់​ស៊ុប ដំ​រី​ស​ ស្ថិត​ក្នុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់ឆ្នាំង កាល​ពី​ម៉ោង ១៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១០។

ក្រោយ​កើត​ហេតុ ម្ចាស់​ហាង​ស៊ុប​បាន​លើក​ជន​រង​គ្រោះ​ដាក់​លើ​គ្រែ រួច​ហៅ​រថយន្ត​សង្រ្គោះ​របស់​មន្ទីរ​ពេទ្យ​ខេត្ត​ដឹក​យក​ទៅ​សង្រ្គោះ។

សមត្ថកិច្ច​ និយាយ​ថា​​ជន​រង​គ្រោះ​ឈ្មោះ អ៊ឹម ណុល អាយុ​៤៨​ឆ្នាំ រស់​នៅ​ភូមិ​កំពង់​ក្ដារ ​ឃុំ​ជ្រេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង ជិះ​ម៉ូតូ​ម៉ាយ៉ាម៉ាហា ហ្វ្រេស ពណ៌​បៃតង​​អត់​ស្លាក​លេខ។

ប្រភព​ឲ្យ​ដឹង​ ថា​បុរស​ជន​រង​គ្រោះ​រូប​នេះ បាន​ធ្វើ​ដំណើរ​មក​ពី​ស៊ី​ការ​មិត្ត​ភក្ដិ ជា​មន្រ្តី​យោធា ផ្នែក​ក​២ ទ័ព​ជើង​​គោក ដែល​គេ​បាន​លួច​រៀប​សែន​ជាមួយ​ប្រពន្ធ​ចុង។​ ក្រោយ​ផឹក​ស៊ី​រួច​ជន​រងគ្រោះ​ក៏​បាន​ជិះ​ម៉ូតូ តាម​ផ្លូវ​កៅ​ស៊ូ មក​ដល់​ចំណុច​ផ្លូវ​បត់​កោង ម្ដុំ​ហាង​លក់​ស៊ុប​ដំរីស​ អ្នក​បើក​បរ​មិន​ព្រម បត់​តាម​ផ្លូវ​កោង​ទេ​ តែ​ជិះ​ទៅ​ត្រង់​បុក​របង​បន្លា​លួស ហាង​លក់​ស៊ុប​តែ​ម្ដង បណ្ដាល​ឲ្យ​មុខ​មាត់​របស់ គេ​រហែក​រយះ​មុត​នឹង​លួស​បន្លា ហើយ​សន្លប់​ធំ៕

អានបន្ថែម

No comments: