Friday, April 9, 2010

រថយន្ដ​ទ្ប​ង់​គ្រី​ស្ស័​រ​មួយ​គ្រឿង និង​ស្ដ្រី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ក្រោយ​ពេល​បុក​គេ​ស្លាប់

កោះសន្តិភាព
ថ្ងៃ ព្រហស្បតិ៍ ទី ៨ ខែ មេសា ឆ្នាំ ២០១០
រាជធានី​ភ្នំពេញ ៖ រថយន្ដ​ម៉ាក​ឡង់​គ្រីស្ស័​រ​មួយ​គ្រឿង ពណ៌​ពង​ក្រសារ ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ ចាប់​ឃាត់​នៅ​ចំណុច​ក្បែរ​មុខសណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១​និង ៣០​នាទី​រសៀល ថ្ងៃ​ទី​៨ មេ​សា ឆ្នាំ​២០១០ បន្ទាប់​ពី​រថយន្ដ​ខាងលើ​នេះ​បើក​បុក​អ្នក​ជិះម៉ូតូឌុប​២​នាក់ បណ្ដាល​ឱ្យ​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រង​របួសធ្ងន់ នៅ​ចំណុច​ក្បែរ​កាស៊ីណូ ណា​ហ្គា​វើ​ល ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ជាមួយ​ប្រតិបត្ដិការណ៍​ឃាត់​រថយន្ដ និង​ស្ដ្រី​ម្នាក់​ខាងលើ​នេះបានឱ្យ​ដឹង​ថា ស្ដ្រី​ដែល​ឃាត់ខ្លួន​ខាងលើ​នេះ គឺជា​អ្នក​បើករថយន្ដ​បុក​អ្នកដំណើរ​នៅ​ជិត​កាស៊ី​ណូ​ណា​ហ្គា​វើ​ល ហើយ​ព្យាយាម​បើក​រត់ដល់​ជិត​មុខ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ទើបឈប់ ដោយសារ​រថយន្ដ​បែក​កង់​ក្រោយ​ទៅមុខ​លែង​រួច ហើយ​ភ្លាម​ៗ​នោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ទន្លេបាសាក់​ទៅ​ទាន់​ក៏​ឃាត់​ ទុក​ទាំងមនុស្ស ទាំង​រថយន្ដ​តែ​ម្ដង ។នៅ​ចំពោះ​មុខ​សមត្ថកិច្ច​មូលដ្ឋាន ស្ដ្រី​ខាងលើ​នេះ​ពុំ​បាន​បញ្ជាក់​ប្រាប់​ពី​អត្ដសញ្ញាណរបស់​នាង​ឡើយ ។ លើស​ពី​នេះ​ទៅ​ទៀត ស្ដ្រីរូប​នេះ​បាន​និយាយ​បដិសេធ​ថា ខ្លួន​ពុំ​មែន​ជាអ្នកបើកបរ​រថយន្ដ​នោះ​ឡើយ ។ ទោះជា យ៉ាងនេះ​ក្ដីសមត្ថកិច្ច​នៅ​តែ​បន្ដ​ស្ទូច​រថយន្ដខាងលើ និង​នាំ​ខ្លួន​ស្ដ្រី​ជាប់​សង្ស័យ​ទៅ​កាន់ការិយាល័យ​ជំនាញ​ដើម្បី​សាកសួរ និង​កសាងសំណុំរឿង ។
អានបន្ថែម

No comments: