Thursday, April 8, 2010

រថយន្ត​កូរ៉េ​១​តោន​បើក​បុក​អ្នក​ដើរ​ឆ្លង​ផ្លូវ ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់

កម្ពុជាថ្មី

7-04-2010-eខេត្ត​សៀមរាប ៖ ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរ​មួយ​ដ៏​គួរ​ឲ្យ​រន្ធត់​កើត​ឡើង​ នៅ​លើ​កំណាត់​ផ្លូវ​​​ជាតិ​លេខ 6A ទល់​មុខផ្សារ​លើ​ធំ​ថ្មី​រវាង​រថយន្ត​ដឹក​ទឹកកក ​បាន​បើក​ មក​បុក​មនុស្ស​២​នាក់​ ដែល​ដើរ​ឆ្លង​ ផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួស​យ៉ាង​ធ្ងន់​ម្នាក់​ទៀត​។ ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ទឹកកក​ បុក​អ្នក​ដើរ​ឆ្លង​ផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​របួស​ ធ្ងន់​ម្នាក់​ទៀត​ ហើយ​​បើក រត់​គេច​ខ្លួន​បាត់​នោះ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​​៦ និង​២០​នាទី​​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១០ ស្ថិត​នៅ​ក្នុង​ចំណុច​មុខ​ផ្សារ​លើ​ធំ​ថ្មី​​ភូមិ​ដក​ពោធិ សង្កាត់​ស្ល​ក្រាម​​ ក្រុង-ខេត្ត ​សៀម​រាប។

តាម​សាក្សី​​ដែល​បាន​ឃើញ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ ចរាចរ​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​នោះ ពេល​មាន​គ្រោះ​ថ្នាក់​រួច​​​ក៏​​បើក​​រថយន្ត​​គេច​​ខ្លួន​​បាត់។ ប្រហែល​១០​នាទី​ក្រោយ​សមត្ថកិច្ច​ប៉ូលិស​និង​រថយន្ត​សង្រ្គោះ​ឯក​ជន​មក​ដល់ និង​បាន​ដឹក​អ្នក​រង​របួស​យក​ទៅ​សង្រ្គោះ​ភ្លាម​ៗ​ផង​ដែរ។

តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១​ឈ្មោះ ច័ន្ទ រះ ភេទ​ស្រី អាយុ ១៨​ឆ្នាំ មក​ស្នាក់​នៅ​ក្នុង​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ​ក្រុង​សៀម​រាប ខេត្ត​សៀម​រាប​​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ រី​ឯ​សព​ដែល​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​នោះ មាន​ឈ្មោះ​​ធា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា​​ហើយ​សព​នេះ​សមត្ថកិច្ច​ប៉ូលិស​ បាន​ប្រគល់​ជូន​បង​ប្អូន​ក្រុម​គ្រួសារ​នៃ​សព​ យក ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​ រី​ឯ​រថយន្ត​ដែល​បង្ក​ហេតុ​នោះ សមត្ថកិច្ច​ប៉ូលិស​ចរាចរ​កំពុង​តាម​ស្វែងរក ហើយ៕

អានបន្ថែម

No comments: