Sunday, January 31, 2010

ម៉ូតូ​បត់​ឆ្វេង​ច្រាសទិស បុក​ជាមួយ LEXUS ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

ដោយ : សុ​ពិសិដ្ឋ
CEN News
ភ្នំពេញ: យុវជន​ម្នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់​ទៀត​របួសធ្ងន់ ដោយសារ​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត ដែល​បើក​ច្រាសទិស​គ្នា (​ផ្លូវ​ឯកទិស​) នៅ​ផ្លូវ

​ព្រះសីហនុ (​ខាងត្បូង​នាគ​បាញ់​ទឹក​) សង្កាត់​ទ​ន្លរ​បាសាក់ ខណ្ឌចំការមន កាលពី​យប់​ថ្ងៃ​ទី ២៩ មករា ២០១០ ។​
​ ប៉ូលិសចរាចរ​ក្រុង បានឲ្យដឹងថា ម៉ូតូ​ដែល​ជា​អ្នក​បង្ក​គ្រោះថ្នាក់​ម៉ាក Step ពណ៌​ខ្មៅ​ស្លាក​លេខ កណ្តាល 1I 5270 បើកបរ​ដោយ​ឈ្មោះ យ៉ា សុភាព ភេទ​ប្រុស

អាយុ ២២ ឆ្នាំ មុខរបរ​លក់​ទឹកកក ស្នាក់​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ស្លាប់​នៅនឹងកន្លែង និង​អ្នករួមដំណើរ​ឈ្មោះ ប៉ុក ធារ៉ា ភេទ​ប្រុស អាយុ ២១ ឆ្នាំ

ស្នាក់​នៅ​ស្រុក​កៀនស្វាយ​ដូចគ្នា រងរបួស​ធ្ងន់​ដេកពេទ្យ​កាល់ម៉ែ​ត ។​
​ ចំណែក​រថយន្ត​ដែល​កិន​លើ​ម៉ូតូ​ម៉ាក LEXUS RX 300 ពណ៌​ស ស្លាក​លេខ​ភ្នំបេញ 2M 2434 បើកបរ​ដោយ​ឈ្មោះ សូរ ផាន់​នី ភេទ​ស្រី អាយុ ២៥ ឆ្នាំ មុខរបរ

​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ 91 ផ្លូវ​លេខ 172 សង្កាត់​អូឡាំពិក ខណ្ឌចំការមន ។​
​ យោងតាម​របាយការណ៍​ប៉ូលិស​បញ្ជាក់ថា មុន​កើតហេតុ​ម៉ូតូ​បាន​ធ្វើដំណើរ​តាមផ្លូវ​ព្រះ​សុធារស​ពី​ត្បូង​ទៅ​ជើង រួច​បត់​ឆ្វេង​តាមផ្លូវ​ព្រះសីហនុ (​ផ្លូវ​ឯកទិស​)

បញ្ច្រាស់​ទិស​ បុក​ជាមួយ​រថយន្ត​ដែល​កំពុង​បើក​យ៉ាង​លឿន តាមផ្លូវ​ព្រះសីហនុ ពី​លិច​ទៅ​កើត​ពេញ​មួយ​ទំហឹង បណ្តាលឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ។

ក្នុងករណីនេះ ប៉ូលិស​មូលដ្ឋាន​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ប៉ូលិសចរាចរ​ក្រុង​ជា​ អ្នកដោះស្រាយ ។ សព​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

No comments: