Saturday, January 9, 2010

កូរ៉ូឡា​ស្រវឹង​ស្រា​ចុះ​ត្រាំ​ទឹក​ប្រឡាយ​ទាំងយប់

KSN News

ជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្ត១ គ្រឿងម៉ាកូរ៉ូឡា ពណ៌ខ្មៅ​ពាក់ស្លាកលេខ ភ្នំ ពេញ 2M-7042 ក្រឡាប់ដេកត្រាំទឹកប្រឡាយមួយយប់នៅចំណុចភូមិព្រៃបឹង ឃុំ កន្ទោក តាម បណ្តោយផ្លូវជាតិលេខ ៤ ក្នុង ស្រុកអង្គស្នួល ខេត្ត កណ្តាល កាលពីវេលា ម៉ោង ១ និង ១០ នាទី ឈានចូលដល់ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០០៩ ។

សាក្សីនៅកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្កហេតុ បានបើកបរមកពីទិសខាងលិចទៅកើតតែម្នាក់​ឯង តាមបណ្តោយផ្លូវជាតិលេខ ៤ លុះមកដល់ចំណុច កើតហេតុ ក៏ស្រាប់តែរថយន្តបង្កហេតុបានរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយខាងស្តាំដៃក្រឡាប់ត្រាំ ទឹក។ រីឯអ្នកបើកបរជនជាតិចិន បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុដោយសុវត្ថិភាព ។

សាក្សីបានបន្តថា លុះព្រឹកឡើងទើបប៉ូលិសចរាចរស្រុក​អង្គស្នួល យករថយន្តរក្សាទុកក្នុងអធិការ ដ្ឋាននគរបាលស្រុក​អង្គស្នួល ជាបណ្តោះអាសន្នដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់ ។

រថយន្តកូរ៉ូឡា ត្រូវប៉ូលិសអូសយកមករក្សាទុកដើម្បីរង់ចាំម្ចាស់ចូលមកដោះស្រាយ

No comments: