Saturday, January 9, 2010

រថយ​ន្តកា​មរីបុ​ករ៉ឺ​ម៉កម៉ូតូ​ម្ចា​ស់ឡានរត់​បាត់

KSN news

រថយន្តកាមរីធុនទេសចរណ៍មួយគ្រឿងបានបុករ៉ឺម៉កម៉ូតូម៉ាកសានយ៉ាន់ កំពឹតថ្ពាល់រថយន្ត និង ខូចរ៉ឺម៉ក កាលពីវេលាម៉ោង ៣ និង ៣០ នាទី ទៀបភ្លឺបថ្ងៃទី ០៤ ខែមករា ឆ្នាំ២០០៩ នៅចំណុចផ្លូវ ជាតិ​លេខ១ចន្លោះគីឡូម៉ែត្រលេខ២០-២១ភូមិស្លាបតាអោនឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

រថយន្តបង្កហេតុម៉ាកកាមរី ពណ៌សពាក់ស្លាកលេខ ក(ម្ចាស់រត់បាត់) បើកបរក្នុងទិសដៅ ពីលិច ទៅកើត ដោយអ្នករួមដំណើរមានឈ្មោះ ហុង សារ៉េត ភេទប្រុស អាយុ ៤៦ ឆ្នាំ នៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

សាក្សីនិយាយថា ពេលដល់ចំណុចខាងលើរថយន្តបានបុកម៉ូតូរ៉ឺម៉ក ម៉ាកសាន់យ៉ាន់ គ្មានស្លាក លេខ ដែលបើកបរដោយឈ្មោះ ប៊ុត គ្រឿន ភេទប្រុស អាយុ ៤១ ឆ្នាំ នៅឃុំកណ្តាលក្រោម ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ដែលបើកបរច្រាស់ទិសគ្នាធ្វើឲ្យខូចទាំងសងខាង ។ អ្នករួមដំណើរ មានឈ្មោះ ទុយ ស៊ីចាន់ ភេទប្រុស អាយុ ៤២ ឆ្នាំ ឈ្មោះ សឿន ជឿន ភេទប្រុស អាយុ ៤២ នៅភូមិ កណ្តាលក្រោម ឃុំបន្ទាយដែកដូចគ្នា ។

អ្នករបួសត្រូវបានដឹកទៅកាន់មន្ទីរពេទ្យឯរថយន្ត និង ម៉ូតូត្រូវគេដឹកអូសទៅកាន់ស្នាក់ការប៉ូលិស ស្រុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕

No comments: