ដោយ : សុពិសិដ្ឋ
ភ្នំពេញ: រថយន្តកាមរីមួយគ្រឿង បានបើកបុកបង្គោលភ្លើង បណ្តាលឲ្យរថយន្តខូចខ្ទេច និងបង្គោលភ្លើងបាក់ទ្រេតស្ទើររាបដល់ដី ប៉ុន្តែអ្នកបើកបរ និងអ្នករួមដំណើរមិនរងរបួសធ្ងន់ធ្ងរឡើយ ។
គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ១៥ នាទីទៀបភ្លឺថ្ងៃទី ២០ មករានេះ នៅតាមផ្លូវ 271 មុខវិទ្យាល័យជាស៊ីមសាមគ្កី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាកកាមរី ពណ៌ស ស៊េរី 90 ស្លាកលេខ ង 3365 ភព2 បើកបរដោយបុរសម្នាក់ ពុំទាន់ស្គាល់អត្តសញ្ញាណ និងអ្នករួមដំណើរជាបុរសម្នាក់ទៀត ។
សាក្សីបានបំភ្លឺប្រាប់ប៉ូលិសថា មុនកើតហេតុគេឃើញរថយន្តបើកតាមផ្លូវ 271 ពីជើងទៅត្បូងយ៉ាងលឿន ។ លុះដល់ចំណុចខាងលើដែលជាផ្លូវកោងរថយន្តជ្រុលទៅចំណែកខាងឆ្វេងដៃ បុកបង្គោលភ្លើងលាន់សូរក្ទាំងតែម្តង ។
អ្នកបើកបរ និងអ្នករួមដំណើរដែលទំនងជាស្រវឹងជោកជាំ និងរងរបួសស្រាលបានហៅម៉ូតូឌុបជិះទៅបាត់ ។
រថយន្តត្រូវបានប៉ូលិសចរាចរក្រុងស្ទូចយកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីធ្វើការផាកពិន័យទ្វេដង ៕
Battle of Sacavém
-
← Previous revision Revision as of 09:19, 12 April 2025
Line 16: Line 16:
| commander1 = Unknown
| commander1 = Unknown
| commander2 = Bezai Zaide, wali...
38 minutes ago
No comments:
Post a Comment