Wednesday, January 27, 2010

បើក​លឿន​ដូចគ្នា​: ស្លាប់ ១ របួសធ្ងន់ ៣ នាក់

ដោយ : មង្គល
បាត់ដំបង: ក្មេង​ជំទង់​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ និង​បុរស ៣ នាក់​ទៀត រងរបួស​ធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ​មួយ​ទំហឹង​ចំ​ ពីមុខ កាលពី​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ​២០១០ វេលា​ម៉ោង ៦ និង ៣៥ នាទី​ល្ងាច នៅ​ចំណុច​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ។​

លោក​វរសេនីយ៍ទោ សាត គឹម​សាន នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង​បានឱ្យដឹងថា ជនរងគ្រោះ​ដល់​ជីវិត ឈ្មោះ ពៅ សុភ័​ក្រ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ សិស្សសាលា​រស់នៅ​ភូមិ​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ជិះ​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម​ដឹក​ពងមាន់ ពង​ទា​យក​ទៅ​ដាក់​ឱ្យ​ម៉ូយ ។ ចំណែក​អ្នករបួសធ្ងន់ ៣ នាក់ មាន​១- ឈ្មោះ សូ ផល្លី អាយុ ៣៧​ឆ្នាំ ២-​ឈ្មោះ តាប់ សុធី អាយុ ២៦​ឆ្នាំ និង ៣ ឈ្មោះ គួ​យ អាយុ ២៥​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សុយ​គី​ស្មា​សឌុបគ្នា ៣ នាក់ ។ អ្នក​ទាំង ៣ មាន​មុខរបរ​ជា​កម្ម​ករ​សំណង់ ។​

សាក្សី​ដែល​ជា​អ្នករត់ម៉ត៉ូឌូ​បដែល​បានឃើញ​ហេតុកា​រណ៍​ផ្ទាល់​បាន​បំភ្លឺ​ ប្រាប់​ប៉ូលិស​ថា មុនពេល​កើតហេតុ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​សង់​កូរ៉េ​យ៉ាង​លឿន​ពី​ទិស​ ខាងត្បូង​ទៅ​ជើង ដោយ​មាន​ដឹក​ពង​ទា​ពងមាន់​ពីក្រោយ ហើយ​ស្របពេល​នោះ មាន​ម៉ូតូ ១ គ្រឿង ស្មា​សរី​វ៉ូ​ឌុប​គ្នា ៣ នាក់ ចេញពី​កន្លែង​ផឹកស៊ី​នៅ​ហាង​ម្តុំ​វាលស្រែ​១០០ ដោយ​មាន​សភាព​ស្រវឹង​ជោក​ព្រមទាំង​បើក​ម៉ូតូ​យ៉ាង​លឿន​បញ្ច្រាសទិស​គ្នា ។ ពេល​មកដល់​ចំណុច​កើតហេតុ​ម៉ូតូ​ទាំង ២ គ្រឿង​នេះ បាន​បុក​គ្នា​ចំ​ពី​មុខ​មួយ​ទំហឹង​តែម្តង ។​

ប៉ូលិស​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរ​ណ៍ដ៍​គួរ​ឱ្យ​តក់ស្លុត​នេះ កើត​ទ្បើង​ដោយសារតែ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​

ស្មា​សរី​វ៉ូ​ស្រវឹងស្រា​ជោក​ហើយ​បើក​បរមាន​ល្បឿន​លឿន​ដូចគ្នា ៕

No comments: