(កោះសន្ដិភាព)
ថ្ងៃ ព្រហស្បតិ៍ ទី ៧ ខែ មករា ឆ្នាំ ២០១០
និស្សិតសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ និង រថយន្ដដឹកស្រាបៀរមិនគោរពច្បាប់ចរាចរណ៍
និស្សិតសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ និង រថយន្ដដឹកស្រាបៀរមិនគោរពច្បាប់ចរាចរណ៍
រាជធានី ភ្នំពេញ ៖ និស្សិតសាកលវិទ្យា ល័យភូមិន្ទភ្នំពេញមួយរូបជួបសំណាងល្អរង របួសស្រាល ក្នុងឧប្បត្ដិហេតុគ្រោះថ្នាក់ចរា ចរណ៍ដែលបង្កឡើងដោយរថយន្ដដឹកស្រា បៀរមិនគោរពច្បាប់ចរាចរណ៍ បានបុកម៉ូតូ របស់គេទាំងកំរោល បណ្ដាលឱ្យម៉ូតូចូលខាង ក្រោមជាប់កង់មុខរថយន្ដនៅមុខព្រះសក្យ មុនីចេតិយ លើមហាវិថីព្រះមុនីវង្ស សង្កាត់ ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៥ មករា ឆ្នាំ២០១០ ។ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល២រសៀល ថ្ងៃទី៥ មករា គេឃើញនារីម្នាក់ជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ស៊េរី២០០៦ ពាក់ស្លាកលេខ កណ្ដាល ១H -១៨៤៤ បើកតាមបណ្ដោយ មហាវិថីព្រះមុនីវង្ស ឆ្ពោះទៅទិសខាងត្បូង។ លុះដល់កែងផ្លូវលេខ១០៨ មុខព្រះសក្យមុនី ចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ស្រាប់តែមានរថយន្ដផលិតនៅប្រទេសកូរ៉េ ដឹកស្រាបៀរមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ៣A -០០១០ បើកបរលើកំណាត់ផ្លូវ លេខ១០៨ បានបត់ឆ្វេង (ជាផ្លូវហាមឃាត់) ក៏បុកម៉ូតូវីវ៉ាទាំងកំរោល បណ្ដាលឱ្យម៉ូតូចូល ខាងក្រោមរថយន្ដ ហើយជាប់កង់មុខបើក ទៅណាលែងរួច ។ ចំណែកនិស្សិតស្រីរូបនោះ ពិតជាសំណាងល្អណាស់ ខណៈដែលម៉ូតូចូល ទៅក្រោមរថយន្ដ នាងបានខ្ទាតចេញពីមុខ រថយន្ដ គឺទៅម្ខាងផ្លូវ បណ្ដាលឱ្យរងរបួស ស្រាល រីឯម៉ូតូខូចខាតធ្ងន់ ។សមត្ថកិច្ចការិយាល័យចរាចរផ្លូវគោករាជ ធានីភ្នំពេញ បានឱ្យដឹងថា ភាគីម្ចាស់ម៉ូតូវីវ៉ា ឈ្មោះតុង ស្រីមុំ ភេទស្រី អាយុ២០ឆ្នាំ ជា និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្នាក់ នៅផ្ទះជួលសង្កាត់បឹងសាឡាង ខណ្ឌទួល គោក រីឯអ្នកបើកបររថយន្ដគេចខ្លួនបាត់។ នៅថ្ងៃដដែលនោះវេលាម៉ោង១០យប់ មាន គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូនៅ ចំណុចខាងលិចរង្វង់មូលរមណីយដ្ឋានវត្ដភ្នំ កែងផ្លូវលេខ៥១ និង៩២ សង្កាត់វត្ដភ្នំ ខណ្ឌ ដូនពេញ បណ្ដាលឱ្យរបួសធ្ងន់២នាក់ និងម៉ូតូ ខូចខាតធ្ងន់២គ្រឿងផងដែរ ៕
Wally Hinshelwood
-
adding Category:English Football League players due to presence in Barry
Hugman's Footballers database; genfixes if necessary
← Previous revision Revision...
1 hour ago
No comments:
Post a Comment