គ្រោះថ្នាក់ចរាចរខាងលើកើតឡើង កាលពីវេលាម៉ោង ៥ និង ៣០ នាទីទៀបភ្លឺ ថៃ្ងទី ២៥ មករានេះ នៅផ្លូវភ្នំពេញហាណូយ ទល់មុខវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
រថយន្តបង្កគ្រោះថ្នាក់ដោយឯកឯងម៉ាក HYUNDAI ពណ៌ស ស្លាកលេខ រ 0713 ភព3 បើកបរដោយបុរសម្នាក់ បានរត់គេចខ្លួនបាត់ ។
សាក្សីនិយាយថា មុនកើតហេតុគេឃើញរថយន្តដឹកក្រណាត់តាមផ្លូវភ្នំពេញហាណូយ ពីជើងទៅត្បូង ។ លុះដល់ចំណុចខាងលើ ក៏បើកកិនលើំពំនូកកំទេចថ្ម បណ្តាលឲ្យផ្អៀងក្រឡាប់ដេកលើផ្លូវខ្ទាតក្រណាត់ចេញមកក្រៅពេញលើថ្ន ល់ ។ អ្នកបើកបរគិតថា ទំនងជាមានទោសក៏រត់បាត់ ។
មួយសន្ទុះក្រោយមក ក៏ឃើញម្ចាស់រថយន្តមកដល់ ក៏ទូរស័ព្ទហៅរថយន្តមួយគ្រឿងផ្ទេរក្រណាត់ដឹកឲ្យម៉ូយ រួចក៏ជួលរថយន្តស្ទូចយករថយន្តទៅជួសជុលខ្លួនឯង ដោយមិនរំខានដល់ប៉ូលិសឡើយ ៕

No comments:
Post a Comment