Saturday, July 24, 2010

ឡិច​ស៊ី​ស RX៣០០ ម្ចាស់​វា​ចេញពី​ផឹក​បុក​រថយន្ដ​ទួ​រី​សបាន​បង្គោល​ភ្លើង​ទប់

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ


រាជធានី​ភ្នំពេញ ៖ រថយន្ដ​ម៉ាក​ឡិចស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-5254 មួយ​គ្រឿង ដែល​គេ​អះអាង​ថា អ្នកបើកបរ​ទើប​ចេញពី​ផឹក​ស្រវឹង បាន​បើក​បោះពួយ​បុក​រថយន្ដ​ទួ​រី​ស​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ ​បញ្ច្រាសទិស​គ្នា ហើយ​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើងបំភ្លឺ​ផ្លូវ បណ្ដាល​ឱ្យ​បាក់​ដួល​រាប​ដល់​ដី ហើយរថយន្ដ​បាន​បោក​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​របង ដី​ឡូត៍​រួច​ជ្រុល​ល្បឿន​ទៅ​មុខ​ទៀត តែ​បានបង្គោល​ភ្លើង​ធំ​មួយ​ជួយ​ទប់ ទើប​ទៅ​មុខលែង​រួច​។ ទោះបី​យ៉ាងណា​អ្នក​ជិះ​នៅ​ក្នុងរថយន្ដ​ទាំង​២​គ្មាន​នរណា​ម្នាក់​រង​របួស​ ធ្ងន់ធ្ងរឡើយ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ត្រូវ​សមត្ថកិច្ច មូលដ្ឋាន​ឱ្យ​ដឹង​ថា កើតឡើង​កាលពី​វេលា ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​២២ កក្កដា នៅតាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

តាម​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស​ខាងលើ​ជិះ​គ្នា​៣​នាក់ ទើបតែ​ចេញពី​ផឹក​នៅ​ភោជនីយដ្ឋាន​មួយ ក្នុង​សង្កាត់​ស្វាយប៉ាក ធ្វើ​ដំណើរ​តាម​ផ្លូវជាតិលេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​គោលបំណង​ទៅ​ផ្ទះ​ក្បែរ​យឿ​ត្រី​ គីឡូម៉ែត្រ​លេខ​៩ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ។ នៅ​ពេល​ធ្វើដំណើរ​មក​ជិត​ដល់​ស្ថានីយ៍​បូមទឹក​គីឡូម៉ែត្រលេខ​៥ ស្រាប់តែ​រថយន្ដ​នោះ​បាន​ជ្រុល​ចង្កូត ទៅ​បុក​រថយន្ដ​ទួ​រី​ស​ដឹក​អ្នកដំណើរ​មួយគ្រឿង ពាក់​ស្លាក​លេខ ខ​-៣៨៤០ ពេញទំហឹង បណ្ដាល​ឱ្យ​រថយន្ដ​ទួ​រី​ស​នោះ​ខ្ទាត​មក នៅ​ទទឹង​ថ្នល់ ។

តាម​ព័ត៌មាន​ខាងលើ​បានបន្ដ​ទៀត​ថា ពេល​បុក​រថយន្ដ​ទួ​រី​ស​ហើយ រថយន្ដ​ឡិច​ស៊ី​ស​នោះ ក៏​បាន​ជ្រុល​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង បណ្ដាលឱ្យ​បាក់​រាប​ដល់​ដី ហើយ​បាន​ជ្រុល​ល្បឿន​ទៅ បោក​ផ្ទប់​នឹង​របង​ដី​ឡូត៍ និង​បង្គោល​ភ្លើង​ធំ មួយ​ដើម​ទៀត ទើប​ទៅ​មុខ​លែង​រួច ។ ភ្លាម​ៗ​នោះ​គេ​ឃើញ​អ្នកបើកបរ​រួម​ទាំង​មិត្ដភក្ដិ​ចំនួន​៣​នាក់ ដែល​សុទ្ធតែ​ស្រវឹង​ធ្លាក់​ភ្នែក បាន​ចាក​ចេញពី​ក្នុង​រថយន្ដ​ដោយ​ពុំ​ឃើញ នរណា​ម្នាក់​រង​របួស​ឡើយ ដោយសារ​រថយន្ដ នោះ​មាន​ពោង​ការពារ​សុវត្ថិភាព​ ។ ក្រោយ​ពេល​កើតហេតុ​រថយន្ដ​ទាំង​ពីរត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់កា​ រិ​យាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​ដ្ក្ឋា​ន​រាជធានី ដើម្បី​ឱ្យ​ម្ចាស់​រថយន្ដ​បង្កហេតុ​ចូលខ្លួន ដោះស្រាយ​សងការ​ខូចខាត និង​ទទួល​ការផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់ ៕

No comments: