ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ ក្រោយពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យជួយសង្រ្គោះបានបន្តិចបន្ទាប់ ពីទទួលរងគ្រោះថ្នាក់ចរាចរដោយម៉ូតូ១គ្រឿង បើកបញ្ច្រាសទិសមកបុកពេញទំហឹង។
គ្រោះថ្នាក់ចរាចរនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៥០នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១០ នៅចំណុចផ្លូវនេរុហ៍ កែងផ្លូវលេខ៣៣៦ សង្កាត់វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ ឈ្មោះគ្រី ជីវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅផ្ទះលេខ ២៦ ផ្លូវជាតិលេខ៥ ភូមិទី៣ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ ជនរងគ្រោះជិះម៉ូតូម៉ាកអាយខុន ពាក់ស្លាកលេខភ្នំពេញ 1AQ 5539 ប៉ុន្តែមិនមានពាក់មួយការពារសុវត្ថិភាពនោះទេ ដោយឡែកភាគីបង្កហេតុមានឈ្មោះង៉ែត សុផាន់ ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នកចម្រៀង មានទីលំនៅផ្ទះលេខ៧២ ផ្លូវលេខ១៦ ភូមិសន្សំ កុសល១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ជិះម៉ូតូ១គ្រឿងម៉ាកគ្លីកពណ៌ខ្មៅលាយលឿង ពាក់ស្លាក លេខភ្នំពេញ 1L9900។
ប្រភពព័ត៌មានបានបន្តថា ភ្លាមៗសមត្ថកិច្ចជំនាញរបស់ការិយាល័យចរាចរផ្លូវគោកស្នងការ រាជធានីភ្នំពេញ បានចុះអន្តរាគមន៍វាស់វែងនិងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យ ជំនាញ ដើម្បីរង់ចាំធ្វើការដោះស្រាយ។ ដោយឡែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិ យកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី៕
No comments:
Post a Comment