កម្ពុជាថ្មី
បាត់ដំបង ៖ ទារកមា្នក់ បានរងរបួសជាទម្ងន់ និងក្មេងស្រីម្នាក់ ត្រូវបានស្លាប់បន្ទាប់ពីបាន បញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈពេលដែលត្រឡប់មកពីស៊ីឈ្នួលកាច់ពោត ហើយដើរឆ្លងថ្នល់ទៅផ្ទះត្រូវឡានបុកស្លាប់តែម្ដង។
ហេតុការណ៍នោះបានកើតឡើង ត្រង់ចំណុចទល់មុខសមាគមចិនទិញកូនខ្លា លើកំណាត់ផ្លូវ ជាតិលេខ៥៧ ស្ថិតក្នុងភូមិព្រៃកូនខ្លា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ វេលាម៉ោង១០និង៤០នាទី។
លោកផាក សុខន អាយុ៤៨ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុ និងត្រូវជាឪពុករបស់ក្មេងស្រី រងគ្រោះបានរៀបរាប់ថា ដោយសារជីវភាពក្រីក្រ ទើបគ្រួសាររបស់លោកទាំងកូនទាំងចៅបានធ្វើ ដំណើរទៅស៊ីឈ្នួលកាច់ពោតឲ្យគេនៅខេត្តប៉ៃលិន។
ឪពុកម្ដាយជនរងគ្រោះ បានឲ្យដឹងថា ប្ដីប្រពន្ធពួកគាត់បានដើរឆ្លងថ្នល់ ចំណែកកូនស្រីបាន ពរចៅអាយុ២ឆ្នាំ ដើរឆ្លងថ្នល់តាមក្រោយ រំពេចនោះមានរថយន្តកាមរីបាឡែនសេរី០២ ពណ៌កណ្ដុរ ប្រមេះ ពាក់ស្លាកលេខបណ្ដោះអាសន្ន ៩៨៣៣ បើកបរដោយឈ្មោះគឹម អ៊ី ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលបានបើកបរមកពីខាងប៉ៃលិន ដែរ នោះ បានបុកក្មេងទាំង២ពេញទំហឹងបណ្ដាលឲ្យទារកដ៏តូចនោះ ខ្ទាតចេញពីចង្កេះទៅលើថ្នល់ចំណែកក្មេងស្រីបានបោកផ្ទប់ទៅនឹង ក្បាលរថយន្តហើយផ្លោងទៅបោកក្បាល នឹងកញ្ចក់រថយន្ត បែកធ្លុះកញ្ចក់ថែមទៀតផង៕
អានបន្ថែម
2026 Women's South American Volleyball Championship
-
Round robin
← Previous revision Revision as of 18:29, 8 September 2026
Line 106: Line 106:
<div sty...
1 week ago
No comments:
Post a Comment