ពោធិសាត់: មនុស្ស ០២នាក់ បានស្លាប់ និង០២នាក់ ទៀតបានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរចំនួនពីរលើក លើកំណាត់ផ្លូវជាតិលេខ៥ នៅទីកន្លែងផ្សេងៗគ្នា តែស្ថិតក្នុងឃុំស្នាមព្រះតែមួយកាលពីល្ងាច និងយប់ថ្ងៃទី ០៨ កក្កដា ២០១០ ។
ដោយ : សុរិយា
លោកវរសេនីយ៍ត្រីរស់ ចំរើន ប្រធានការិយាល័យចរាចរជើងគោក ស្នងការដ្ឋាននគរបាលខេត្តពោធិសាត់បានឲ្យដឹងថា គ្រោះថ្នាក់លើកទី១ បានកើតឡើងកាលពីម៉ោង ៥ និង ២០ នាទីល្ងាច នៅត្រង់ចំណុចភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ដោយរថយន្តបានបុកគ្នាជាមួយម៉ូតូបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ ។ ជនរងគ្រោះមានឈ្មោះកែប ធឿន ភេទប្រុស អាយុ ៥៧ឆ្នាំ ជាប្រធានភូមិស្តុកស្វាយ ឃុំស្នាមព្រះ ។ ប្រភពព័ត៌មានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកសង់កូរ៉េពីលិចមកកើត ឯរថយន្តបង្កបើកពីកើតទៅលិចម៉ាកកាមរីពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ 8666 ភព២ បានបុកចំពីមុខពេញទំហឹងបណ្តាលឲ្យម៉ូតូចូលក្រោមរថយន្ត ហើយអ្នកជិះម៉ូតូបានស្លាប់ភ្លាមៗ ។ ក្រោយពេលកើតហេតុអ្នកបើករថយន្តបានទុករថយន្តចោលហើយរត់គេចខ្លួនបាត់ ។
លោកវរសេនីយ៍ត្រីរស់ ចំរើន ឲ្យដឹងទៀតថា ចំណែកឯគ្រោះថ្នាក់លើកទីពីរបានកើតឡើងនៅម៉ោង ១២យប់ថ្ងៃដដែល ស្ថិតនៅត្រង់ចំណុចភូមិស្តុកស្វាយ ឃុំស្នាមព្រះ ដោយសារតែម៉ូតូមួយគ្រឿងជិះឌុបគ្នា ០៣នាក់ ទៅបុករថយន្តឈប់លើថ្នល់ បណ្តាលឲ្យស្រីម្នាក់ស្លាប់ និងពីរនាក់រងរបួសធ្ងន់ ។ ជនរងគ្រោះទាំងបីនាក់មានឈ្មោះ ឡាក់ ស៊ីនិត ភេទស្រី អាយុ២០ឆ្នាំ (ស្លាប់នៅនឹងកន្លែង) ទី២ ឈ្មោះ តាំង ស៊ុនហេង ភេទស្រី អាយុ ២០ឆ្នាំ (របួសធ្ងន់) ពួកគេបំរើការងារនៅហាងរាត្រីរីករាយ ក្នុងភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិសាត់ តែមានទីលំនៅក្នុងភូមិព្រែកខ្ពប ឃុំខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងទី៣ ឈ្មោះ ឡេង ឃួន ហៅដេត អាយុ ២៥ឆ្នាំ រស់នៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ។ អ្នកទាំង៣ ជិះម៉ូតូ C125 ពណ៌ខ្មៅ ស៊េរី ២០០៩ ក្នុងទិសដៅទៅខេត្តបាត់ដំបងទាំងយប់ ចំណែករថយន្តធំឈប់លើថ្នល់ ដែលមានសណ្តោងរឺម៉ក តែមិនស្គាល់ប្រភេទបានបើករត់បាត់ ៕
អានបន្ថែម
USS Sea Leopard
-
+Category:Naval ships commissioned in 1945; +Category:Naval ships
decommissioned in 1973 using HotCat
← Previous revision Revision as of 07:40, 7 October ...
3 minutes ago
No comments:
Post a Comment