Sunday, July 11, 2010

គ្រោះថ្នាក់​ចរាចរណ៍​៣​លើកស្លា​ប់ម្នាក់ និង​របួសធ្ងន់​ម្នាក់

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ

ខេត្ដស្ទឹងត្រែង ៖ គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​បន្ដបន្ទាប់​ដោយ​ពីរ​លើក​នៅ កន្លែង​តែ​មួយ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់ និង​មួយ​លើក​ទៀត​រថ យន្ដ​បើក​ចៀស​ម៉ូតូ​មួយ​គ្រឿង​វាក់​នឹង​ម៉ូតូ មួយ​គ្រឿង​ទៀត​ក្រឡាប់​ផ្ងារជើង ។ គ្រោះថ្នាក់​ចរាចរណ៍​២​លើក​នៅ​កន្លែង​តែ​មួយ​នេះ ទី​១ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​២០១០ បង្ក​ឡើង​ដោយ​ម៉ូតូ ម៉ាក​វ៉េវ​ដែល​ម្ចាស់​ស្រវឹងស្រា​ជិះ​ចូល​រថយន្ដ កុំ​តែ​ម្ចាស់​រថយន្ដ​គេច​ទាន់ ប្រហែលជា​មាន គ្រោះថ្នាក់​ដល់​ជីវិត​មិន​ខាន​។ ទោះជា​បែបណា​ក្ដី ម៉ូតូ​បាន​ជ្រុល​ទៅ​បុក​ជញ្ជាំង​រថយន្ដ បណ្ដាល​ឱ្យ​អ្នក​បើក​រង​របួសធ្ងន់ ។មន្ដ្រី​ប៉ូលិស​ប្រាប់​ថា អ្នក​ជិះ​ម៉ូតូ​ឈ្មោះ ភឹ​ម លាន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់ នៅ​ភូមិ​កោះ​កី ឃុំ​គោ​ស្នែង ស្រុក​ថា​ឡា​បរិ វ៉ា​ត់ ។ ចំណែក​ម្ចាស់​រថយន្ដ​ជាម​ន្ដ្រី​ប៉ូលិស នៅ​ស្នងការដ្ឋាន​ខេត្ដ គឺ​លោក​ដួង ស៊ី​វត្ថា បើករថយន្ដ​មក​ពី​ទិស​ខាងជើង​ក្នុង​ទិស​ដៅ ផ្ទុយ​គ្នា ។

ពេល​ទៅ​ដល់​គល់​ស្ពាន សេ​កុង ម៉ូតូ​នោះ​ជិះ​រេ​ចូល​ទៅ​ខាងស្ដាំ​ដៃ​ធ្វើ​ឱ្យ​លោក​ដួង ស៊ី​វត្ថា គេច​ទាំង​តក់ក្រហល់ ហើយ​ម៉ូតូ នោះ​បាន​ទៅ​បុក​ជញ្ជាំង​រថយន្ដ​ខ្ទាត​ទៅ​ម្ខាង ផ្លូវ​។ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​ត្រូវ​បាន​រថយន្ដ សង្គ្រោះ​របស់​ប៉ូលិស​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល ។ សមត្ថកិច្ច​បន្ដ​ថា ហេតុការណ៍​លើក​ទី​២កើតឡើង​នៅ​យប់​ដដែល​កន្លែង​ដដែល ដោយសារ​ប៉ូលិស​ប៉ុស្ដិ៍​ការពារ​ស្ពានបេតុង​មិត្ដ ភាព​កម្ពុជា​-​ចិន​ដែល​ផឹក​តាំងពី​ថ្ងៃ​រហូត ដល់​យប់ លុះ​ស្រវឹង​បាន​ទៅ​ដេក​កណ្ដាល ថ្នល់​ក្បែរ​គល់​ស្ពាន​ត្រូវ​រថយន្ដ​បើក​កិន ចំ​កណ្ដាល​ទ្រូង​បណ្ដាល​ឱ្យ​បាក់ឆ្អឹង​ជំនីរ និង​ខ្ទេច​ដងខ្លួន​ស្លាប់​នៅ​នឹង​កន្លែង​។ អ្នក ស្លាប់​នោះ គឺជា​ប៉ូលិស​ការិយាល័យ​អន្ដរា គម​ន៍​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ឈ្មោះ អ៊ី ង៉ែត អាយុ​៤២​ឆ្នាំ ឋានៈ​អនុសេនីយ៍ទោ​។ទាក់ទិន​នឹង​គ្រោះថ្នាក់​ដែល​ស្មាន​មិន ដល់​នេះ​ត្រូវ​ប៉ូលិស​ឱ្យ​ដឹង​ថា ប៉ូលិស​ដែល ស្លាប់​បាន​ជួយ​ធ្វើ​ចរាចរណ៍​នៅ​មុខ​ប៉ុស្ដិ៍​របស់ ខ្លួន ពេល​ប៉ូលិស​ចរាចរ​វាស់វែង​ករណី​គ្រោះ ថ្នាក់​លើក​ទី​១​។

ក្រោយ​ពី​ការ​វាស់វែង​រួច ហើយ​មន្ដ្រី​ប៉ូលិស​នាំ​គ្នា​ផឹកស៊ី លុះដល់ ម៉ោង​ជិត​១​រំលង​អធ្រាត្រ​ទើប​នាំ​គ្នា​បំបែក ជួរ​រក​កន្លែង​សំរាក​រៀង​ៗ​ខ្លួន ក្នុង​នោះ​ប៉ូលិស រង​គ្រោះ​បែរជា​ទៅ​ដេក​នៅ​កណ្ដាល​ថ្នល់ ទៅ​វិញ បណ្ដាល​ឱ្យ​រថយន្ដ​មិន​ស្គាល់​អត្ដ សញាណ​កិន​ស្លាប់​តែ​ម្ដង​។ប៉ូលិស​បច្ចេកទេស​បាន​ទៅ​ត្រួតពិនិត្យ សាកសព ដោយ​ខ្លាច​ជា​អំពើ​មនុស្សឃាត​។ ក្រោយ​ពី​ពិនិត្យ​មើល​រួច​ហើយ សមត្ថកិច្ច សន្និដ្ឋាន​ថា ពិតជា​ស្លាប់​ដោយសារ​រថយន្ដ កិន​មែន ។ សព​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ បុណ្យ​តាម​ប្រពៃណី​។ចំណែក​ហេតុការណ៍​លើក​ទី​៣​បាន​កើត ឡើង​នៅ​វេលា​ម៉ោង​៩ និង​២៥​នាទី​ព្រឹក ថ្ងៃ ទី​៧ ខែកក្កដា ឆ្នាំ​២០១០ ដោយ​រថយន្ដ របស់​លោក​វុ​ត្ថា មេ​ប៉េ​អឹ​មរ​ង​ក្រុង​ពេល​បើក ឆ្លងកាត់​កំណាត់​ផ្លូវលំ​កោង​មួយ​ចៀស​ម៉ូតូ មួយ​គ្រឿង​ទៅ​វាក់​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត ដូច្នេះ​ហើយ​លោក​ប្រឹង​កាច់ចង្កូត​គេច​ទាំង ប្រថុចញ៉ុច​បណ្ដាល​ឱ្យ​រថយន្ដ​ក្រឡាប់​ផ្ងារ ជើង​ឡើង​លើ តែ​រូប​លោក​ពុំ​រង​របួស​ទេ ។ រថយន្ដ​ត្រូវ​បាន​ម្ចាស់​ហៅ​រថយន្ដ​ស្ទូច​ដឹក​ទៅ​ជួសជុល ៕

No comments: