កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ
ខេត្ដកោះកុង ៖ ក្នុងរយៈពេលពេញមួយថ្ងៃ គឺថ្ងៃទី២៧ កក្កដា ២០១០ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដ បានធ្វើការឃាត់ ចាប់ម៉ូតូដែលកំពុងធ្វើចរាចរណ៍ក្នុងទីរួមខេត្ដ ដែលពុំបានដាក់កញ្ចក់ និងអ្នកបើកបរពុំបានពាក់មួកសុវត្ថិភាព បានចំនួន១០៣គ្រឿង ដើម្បីយកមកធ្វើការផាកពិន័យ ។ វិធានការនេះត្រូវបានធ្វើឡើងតាមបញ្ជាលោកឧត្ដមសេនីយ៍ត្រីសំ ឃីតវៀន ស្នងការនគរបាលខេត្ដ និងជាការអនុវត្ដបទបញ្ជារបស់ស្រួងមហាផ្ទៃ ក៏ដូច ជាអគ្គស្នងការនគរបាលជាតិផងដែរ ព្រោះសុទ្ធសឹងជាម៉ូតូដែលបានផ្គើននឹងសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃស្ដីពីសុវត្ថិភាពចរាចរណ៍ ។
លោកវរសេនីយ៍ត្រីអ៊ុក សុខា នាយរងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ដ បានបញ្ជាក់ឱ្យដឹងថា ម៉ូតូដែលសមត្ថកិច្ចរបស់លោកបានឃាត់ចាប់ទាំង១០៣គ្រឿងនោះ ត្រូវបានចេញបង្កាន់ដៃឱ្យទៅម្ចាស់ យានយន្ដហើយបានយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរផ្លូវគោកដើម្បី ឱ្យម្ចាស់យានយន្ដចូលខ្លួនមកបង់ប្រាក់ផាកពិន័យ និងចៀសវាងមិនឱ្យកកស្ទះចរាចរណ៍ នៅតាមដងផ្លូវសាធារណៈផង ។ លោកអ៊ុក សុខាបានបញ្ជាក់ទៀតថា តាមគោលការណ៍ទោចក្រយានយន្ដដែលពុំមានដាក់កញ្ចក់មើលក្រោយ ត្រូវផាកពិន័យចំនួន៤ពាន់រៀល គុណនឹង២ដង ស្មើ៨ពាន់រៀល ហើយចំពោះអ្នកបើកបរដែលមិនមានពាក់មួកសុវត្ថិភាព ត្រូវផាក ពិន័យចំនួន៣ពាន់រៀល គុណនឹង២ដង ស្មើ៦ពាន់រៀល តែបើអត់កញ្ចក់ហើយអត់មួកទៀត នោះត្រូវបូកបញ្ចូលគ្នាទាំងអស់ ។
លោកអ៊ុក សុខា បានបន្ដទៀតថា ចំពោះម៉ូតូដែលអត់មានស្លាកលេខគ្រាន់តែធ្វើការណែនាំតែមិនផាកពិន័យ ទេ ព្រោះមានម៉ូតូខ្លះកំពុងចូលខ្លួនទៅធ្វើស្លាកលេខហើយតែមិនទាន់បាន ។ លោកបន្ដថា ចំនួនម៉ូតូទាំង១០៣គ្រឿងនេះ មានចំនួន២០គ្រឿងអត់មានកញ្ចក់មើលក្រោយ និង៨៣គ្រឿង អ្នកបើកបរមិនមានពាក់មួកសុវត្ថិភាព ហើយថវិកាដែលបានពីការផាកពិន័យទាំងនេះត្រូវបានប្រគល់ឱ្យ ក្រសួងមហាផ្ទៃចំនួន៦៥ភាគរយ ចំណែកមន្ដ្រីអនុវត្ដទទួលបាន៣៥ភាគរយដែលនេះជាគោលការណ៍របស់ ក្រសួងមហាផ្ទៃកំណត់ ។
លោកវរសេនីយ៍ត្រីអ៊ុក សុខា បានបញ្ជាក់ទៀតថា ការឃាត់ចាប់ម៉ូតូល្មើសច្បាប់ចរាចរណ៍ទាំងនេះ គឺជាវិធានការទ្រង់ទ្រាយធំមួយដែល កន្លងមកសមត្ថកិច្ចយើងធ្លាប់តែធ្វើការផាកពិន័យនៅលើដងផ្លូវសាធារណៈ ប៉ុណ្ណោះ តែ ម្ចាស់យានយន្ដហាក់ដូចមិនមានការរាងចាល សោះហេតុនេះបន្ទាប់ពីពេលនេះតទៅសមត្ថកិច្ចរបស់លោកនៅតែបន្ដការ ឃាត់ចាប់ចំពោះ ម៉ូតូល្មើសបែបនេះតាមវិធានការភ្លៀងរលឹម ៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
2 hours ago
No comments:
Post a Comment