អាកប្បកិរិយារបស់អ្នកបើកបរ ការអភិវឌ្ឍន៏ជំនាញ និងលទ្ធភាពក្នុងការអនុវត្តន៏ការគ្រប់គ្រងគ្រោះថ្នាក់ និងឥទ្ធិពលមិត្តភ័ក្ររួមដំណើរ មានឥទ្ធិពលលើសុវត្ថិភាពចរាចណ៍នៃអ្នកប្រើប្រាស់ម៉ូតូនិងរថយន្ត វាក៏អាស្រ័យតាមបញ្ហាមួយចំនួនដូចជាសម្ភារការពាររាងកាយ និងការបើកបរក្នុងពេលសុខភាពទន់ខ្សោយ និងភាពអត់ធន់ពេលបើកបរផងដែរ។
អាកប្បកិរិយារបស់អ្នកប្រើប្រាស់ម៉ូតូចំពោះសុវត្ថិភាពចរាចរណ៍ជារឿងសំខាន់។អ្នកប្រើប្រាស់ម៉ូតូមួយចំនួនយកចិត្តទុកដាក់លើសកម្មភាពបើកបរម៉ូតូខណះអ្នកមួយចំនួនទៀតមានការចាប់អារម្មរណ៍តិចតួច។ អ្នកប្រើប្រាស់ម៉ូតូជាច្រើនបង្ហាញ នូវភាពជឿជាក់លើប្រសិទ្ធភាពនៃកម្មវិធីបណ្តុះបណ្តាលដើម្បីលើកកំពស់ជំនាញរបស់គេ និងដើម្បីបង្កើននូវសុវត្ថិភាពពេលបើកបរផ្ទាល់ខ្លួន។តែពេលខ្លះភាពជឿជាក់ខ្លាំងពេកធ្វើឱ្យងាយមានគ្រោះថ្នាក់ទៅវិញដោយពួកគេខ្វះការប្រុងប្រយ័ត្នពេលបើកបរ។ ក្នុងប្រទេកកម្ពុជាមានអ្នកបើកបរជាច្រើនមិនទាន់បានទទួលការអប់រំ និងបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ និងប្រលងយកប័ណ្ណបើកបរ និងមិនយល់ពីសារអប់រំសុវត្ថិភាបចរាចរណ៍នៅឡើយ។
តាមការស្រាវជ្រាវចុងក្រោយរបស់អង្គការជនពិការអន្តរជាតិបែលហ្សិកបានឱ្យដឹងថាអ្នកប្រើប្រាស់ផ្លូវនៅកម្ពុជាពុំទាន់មានអាកប្បកិរិយាវិជ្ជមានចំពោះសុវត្ថិភាពចរាចរណ៍នៅឡើយ។
ជាមួយគ្នានោះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សច្រើនជាង៤នាក់ជារៀងរាល់ថ្ងៃ ហើយខាតបង់ថវិកាប្រមាន២៤៨លានដុល្លាសហរដ្ឋអាមេរិចដោយគ្រោះថ្នាក់ចរាចរណ៍(របាយការណ៏ឆ្នាំ២០០៩)
មូលហេតុចំបងនៃគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្ករឡើងដោយកត្តា មនុស្សមានដូចជា ការបើកបរហួសល្បឿនកំណត់ ការបើករបក្នុងពេលស្រវឹង ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ពិសេសការមិនប្រើប្រាស់មួកសុវត្ថិភាពរបស់អ្នកប្រើប្រាស់ម៉ូតូ។
អ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់គួរគោរព និងមានអាកប្បកិរិយាវិជ្ជមានចំពោះសុវត្ថិភាពចរាចរណ៍ ពិសេសការពាក់មួកសុវត្ថិភាពអ្នកប្រើប្រាស់ម៉ូតូត្រូវពាក់មួកគ្រប់ពេលធ្វើដំណើរ។
Draft:Brian Weissman
-
Submitting using AfC-submit-wizard
← Previous revision Revision as of 18:18, 21 December 2024
Line 1: Line 1:
⚫
{{Short description|Magic: The Gathering...
40 minutes ago
No comments:
Post a Comment