Wednesday, July 28, 2010

ក្មេង​ស្រីកូនអ្នកមានប្រណាំឡានស៊េរីទំនើបខ្ទាត​ចេញ​ពីផ្លូវ ទម្លាយផ្ទះ​អ្នកភូមិ

ដោយ ៖ កោះឯករាជ្យ
កៅសន្តិភាព


រាជធានី​ភ្នំពេញ ៖ រថយន្ដ​កាម​រី​ស៊េរី២០០២ មួយ​គ្រឿង ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក លេខ​ភ្នំពេញ 2M-8315 បើកបរ​ដោយ​ក្មេងស្ទាវ​បាន​ប្រណាំង​គ្នា​ជាមួយ​រថយន្ដ​មែរ​សឺ​ដេ​ស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-7559 ហើយ​ប៉ះ​គ្នា​បណ្ដាល​ឱ្យ​រេ​ចង្កូត​ខ្ទាត​ឡើង ចិ​ញ្ចេ​ម​ផ្លូវ​បុក​ចូល​ទៅ​កន្លែង​លក់​ទឹកអំពៅ​ និងបុក​ចូល​ទៅ​ជាប់​នឹង​ជញ្ជាំង​ផ្ទះល្វែង​ទើប​ទៅមុខ​លែង​រួច​។ ហេតុការណ៍​នេះ​ត្រូវ​សមត្ថកិច្ច​ឱ្យ​ដឹង​ថា បានកើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០ នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា នៅ​ចំណុច​ផ្ទះ​លេខ២៦ ផ្លូវ​លេខ​២០៤ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួល​គោក​។ ទោះបីជា​យ៉ាងណា មាន​តែ​ក្មេងស្រី​ជំទង់​ម្នាក់​ដែល​ជា​អ្នកបើកបរ​រង​របួសស្រាល​តែ​ប៉ុណ្ណោះ ព្រោះ​រថយន្ដ​បាន​ពោង​ការពារ​សុវត្ថិភាព​ជួយ​។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹងថា ការ​កើត​មាន​គ្រោះថ្នាក់​នេះ​ដោយសារ​តែអ្នកបើកបរ​រថយន្ដ​កាម​រី​បើក​ប្រណាំង ​គ្នា ជាមួយ​រថយន្ដ​មែរ​សឺ​ដេ​ស​ដែល​បើកបរ​ដោយបុរស​ម្នាក់ ហើយ​បា​ន ​ខោក​ក្បាល​រថយន្ដ​គ្នា បណ្ដាល​ឱ្យ​រេ​ចង្កូត​ខ្ទាត​ចេញ​រៀង​ៗ​ខ្លួន​ទៅ​បុកផ្ទះ​នៅ​អម​ផ្លូវ ​។ ចំណែក​រថយន្ដ​មែរ​សឺ​ដេ​ស ក៏​បាន​ផ្ទុះ​ពោង​ការពារ​សុវត្ថិភាព​ដែរ ។ នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​ចំនួន​៣គ្រឿង​ដែល​ជិះ​ក្នុង​នោះ​សុទ្ធ​សឹង ​ជា​សិស្ស សាលា បាន​បើក​ប្រដេញ​គ្នា​យ៉ាង​សប្បាយ​ដែលខ្លះ​អះអាង​ថា ប្រណាំង​គ្នា​តាម​ផ្លូវ​លេខ​២០៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ខណៈនោះ​គេឃើញ​រថយន្ដ​ទាំង​៣​គ្រឿង​បើក​ក្នុង​ល្បឿន ដែល​រថយន្ដ​ម៉ាក​កាម​រី​ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក លេខ​ភ្នំពេញ 2M-8315 បាន​បើក​ទន្ទឹម​គ្នា​នឹងរថយន្ដ​មែរ​សឺ​ដេ​ស​ពណ៌​ប្រផេះ​ពាក់​ស្លាក​លេខ ភ្នំពេញ 2C-7559 ។ ចំណែក​រថយន្ដ​កាម​រី ពណ៌​ខ្មៅ​មួយ​គ្រឿង​ទៀត​ដេញ​ប្រកិត​តាមពីក្រោយ ​។

តាម​សាក្សី​បន្ដ​ទៀត​ថា នៅ​ពេល​ធ្វើ​ដំណើរ មក​ដល់​ចំណុច​ខាងលើ រថយន្ដ​មែរ​សឺ​ដេ​សបាន ខោក​ប៉ះ​រថយន្ដ​កាម​រី​ស៊េរី​២០០២ ពណ៌​ត្រី​ឆ្លូញ ហើយ​រថយន្ដ​កាម​រី​បាន​រេ​ចង្កូត​ទៅ​ខាងស្ដាំ​ដៃ ឡើង​ចិញ្ចើម​ផ្លូវ​កន្លែង​លក់​ទឹកអំពៅ និង​បុក ចូល​ទៅ​លំនៅ​ឋាន​លេខ​២៦​ពេញទំហឹង រហូត​ទៅ​ជាប់​នឹង​ជញ្ជាំង​ទើប​ទៅ​មុខ​លែង​រួច​។ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​នេះ គេ​ឃើញ​ក្មេង ស្រី​ម្នាក់​ជា​អ្នកបើកបរ​រួម​ទាំង​មិត្ដភក្ដិ​ចំនួន ២​នាក់​ទៀត​ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស សាលា​ឯកជន បាន​ចេញពី​ក្នុង​រថយន្ដ​ទាំង​មុខ ស្លេកស្លាំង​ដោយ​អ្នកបើកបរ​បាន​រង​របួស​ផងដែរ​។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ក្មេង​ស្រី​ជា​អ្នកបើកបរ​ត្រូវ​គេ​ប្រាប់​ថា ឈ្មោះ​ចេ​ង សោភា អាយុ​១៧​ឆ្នាំ ជា​សិស្សសាលា ELT ។ នៅ​ព្រឹក នោះ​ដែរ​មិត្ដភក្ដិ​របស់​អ្នកបើកបរ​ក៏​បាន​ចេញ មុខ​មក​ដោះស្រាយ​សង​អស់​ចំនួន​៣០០​ដុល្លារ ដល់​ការ​ខូចខាត​ទាំងអស់ ៕

No comments: