CEN
ដោយ : សុពិសិដ្ឋ
ភ្នំពេញ: រយៈពេល ១ ថ្ងៃ នៅរាជធានីភ្នំពេញមានករណីស្លាប់ និង ៧ នាក់ទៀត រងរបួសធ្ងន់ និងស្រាល ។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ។
៙ករណីទី១: វេលាម៉ោង ១០ និង ៤០ នាទីថ្ងៃទី ៩ កក្កដានេះ នៅចំណុចផ្លូវចូលទីលានចាក់សម្រាម ភូមិបាគូ សង្កាត់-ខណ្ឌដង្កោ រថយន្តក្រុមហ៊ុនស៊ិនទ្រី បើកកិនយុវជនម្នាក់ស្លាប់ ។
ប៉ូលិសនិយាយថា រថយន្តបង្កពណ៌ស គ្មានស្លាកលេខ ជារថយន្តដឹកសម្រាមក្រុមហ៊ុនស៊ិនទ្រី អ្នកបើកបររត់បាត់ ។ រីឯជនរងគ្រោះឈ្មោះ គន់ រិទ្ធី ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
ប៉ូលិសបន្តថា មុនកើតហេតុ ជាជនរងគ្រោះបានឡើងតោងរថយន្ត ដែលកំពុងធ្វើដំណើរយឺត ។ ស្រាប់តែពេលនោះរបូតដៃ ធ្លាក់មកដីត្រូវកង់ក្រោយរថយន្តកិនស្លាប់តែម្តង ។ រថយន្តរក្សាទុកនៅខណ្ឌ ។
៙ករណីទី២: វេលាម៉ោង ៨ និង ១៥ នាទីយប់ថ្ងៃដដែល នៅតាមផ្លូវជាតិលេខ ៥ មុខសាលាបឋមសិក្សាច្រាំងចំរេះ សង្កាត់ច្រាំងចំរេះII ខណ្ឌឫស្សីកែវ មានករណីរថយន្តបើកបុកម៉ូតូបណ្តាលឲ្យយុវជនម្នាក់របួសធ្ងន់ ។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាកកាមរីស៊េរី ៩៣ ពណ៌ស ស្លាកលេខ បន្ទាយមានជ័យ 2A 5941 បើកបរដោយឈ្មោះ មាស សុន ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរប៉េអឹមខេត្តកំពង់ឆ្នាំង ស្នាក់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំណែកជនរងគ្រោះឈ្មោះ សន សុវណ្ណដា ភេទប្រុស អាយុ ១៩ ឆ្នាំ ស្នាក់នៅសង្កាត់ច្រាំងចំរេះII ខណ្ឌឫស្សីកែវ បើកបរម៉ូតូម៉ាក VIVA ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1X 3306 របួសធ្ងន់ដេកពេទ្យលោកសង្ឃ ។
ប៉ូលិសបន្តថា មុនកើតហេតុរថយន្តបើកតាមផ្លូវជាតិលេខ ៥ ពីត្បូងទៅជើង ហើយជ្រុលចង្កូចបុកម៉ូតូ ដែលបើកបរក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យរបួសធ្ងន់ ។ យានយន្តទាំង ២ រក្សាទុកនៅសង់ត្រាល់ ។
៙ករណីទី៣: វេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃដដែល នៅចំណុចផ្លូវ ២៧១ មុខហាងលក់ទូរទស្សន៍សុវណ្ណគិរី សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានករណីរថយន្ត បើកបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់មន្ត្រីប៉េអឹមខណ្ឌមានជ័យម្នាក់ ។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាក វ៉ុលវ៉ាហ្គេន ពណ៌ក្រហម ស្លាកលេខភ្នំពេញ 2C 6031 បើកបរដោយឈ្មោះ នង មុន្នីរស្មី ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅផ្ទះលេខ ១១ សង្កាត់បឹងត្របែក ខណ្ឌចំការមន មុខរបរបុគ្គលិកក្រុមហ៊ុន CDP បានបើកតាមផ្លូវ ២៧១ ពីលិចទៅកើត ហើយបុកម៉ូតូធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យរបួសធ្ងន់បុរសម្នាក់ដេកពេទ្យបាយ័ន ។ ជនរងគ្រោះឈ្មោះ ណុល សុធា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរមន្ត្រីប៉េអឹមខណ្ឌមានជ័យ បើកបរម៉ូតូម៉ាក YAMAHA ពណ៌ក្រហមស គ្មានស្លាកលេខ ។ យានយន្តទាំង ២ រក្សាទុកនៅសង់ត្រាល់ ។
៙ករណីទី៤: វេលាម៉ោង ៩ និង ៥០ នាទីយប់ថ្ងៃដដែលនៅចំណុចផ្លូវ ១០៥ កែងផ្លូវ ៣៧៦ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន មានករណីរថយន្តបុកម៉ូតូរបួសធ្ងន់ យុវជនម្នាក់ ។
ប៉ូលិសបានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ស្លាកលេខភ្នំពេញ 2K 3607 បើកបរដោយឈ្មោះ ថាន់ សុភ័ក្រ ភេទស្រី អាយុ ១៨ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បើកតាមផ្លូវ ១០៥ ពីជើងទៅត្បូង ដល់ផ្លូវកែង ក៏បុកម៉ូតូ១ គ្រឿង ដែលកំពុងធ្វើដំណើរតាមផ្លូវ ៣៧៦ ពីលិចទៅកើត បណ្តាលឲ្យរបួសធ្ងន់ដេកពេទ្យរស្ស៊ី ។ ជនរងគ្រោះឈ្មោះ តូដ សុភាព ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។ យានយន្តទាំង ២ រក្សាទុកនៅសង់ត្រាល់ ។
៙ករណីទី៥: វេលាម៉ោង ៧ យប់និង ១០ នាទីយប់ថ្ងៃដដែលនៅចំណុចផ្លូវ ៤៣០ មុខផ្ទះលេខ ១០៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានករណីម៉ូតូបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ ៧ នាក់ ស្រាល ២ នាក់ ។
ប៉ូលិសនិយាយថា ភាគីម្ខាងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1AB 4013 បើកបរដោយឈ្មោះ ទូច ឃឹម ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ ៤៣D ផ្លូវ ៤៣០ សង្កាត់ផ្សារដើមថ្កូវ (របួសធ្ងន់) បើកបរតាមផ្លូវ ៤៣០ ពីត្បូងទៅជើង ហើយបុកម៉ូតូម៉ាក Smash ពណ៌ក្រហម-ខ្មៅ ស្លាកលេខភ្នំពេញ 1AP 0588 បើកបរដោយឈ្មោះ អ៊ួង ចន្ធី ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅនៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល (របួសធ្ងន់) ដែលធ្វើដំណើរតាមផ្លូវ ៤៣០ ពីជើងទៅត្បូង ។ អ្នករួមដំណើរ ២ នាក់ទៀត របួសស្រាលចូលដេកពេទ្យបញ្ញាសក្តិទាំងអស់គ្នា ។ ម៉ូតូទាំង ២ រក្សាទុកនៅខណ្ឌ ៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
1 hour ago
No comments:
Post a Comment