Friday, July 30, 2010
ជនជាតិបរទេស១២នាក់ ខ្មែរ២នាក់ របួសធ្ងន់និងស្រាលដោយសារតែរថយន្តក្រុងបុកគោក្រឡាប់
ខេត្តកំពង់ធំ ៖ យ៉ាងហោចណាស់ ក៏មានមនុស្សរងរបួសធ្ងន់ និងស្រាល១២នាក់ ដោយសារ តែរថយន្តក្រុងដឹកភ្ញៀវទេសចរបើកលឿន ហួសកំណត់ទៅបុកគោមួយក្បាលបណ្ដាលឲ្យជាន់ហ្វ្រាំង អូសចម្ងាយ២៥ម៉ែត្រ ទើបក្រឡាប់ផ្ងារជើងកាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០១០ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
មនុស្ស១៤នាក់ ដែលរងរបួសធ្ងន់៦នាក់ និង៨នាក់រងរបួសមធ្យម និងស្រាល ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះ គឺមានជនបរទេសចំនួន១២នាក់ និងខ្មែរ២នាក់។ ក្នុងនោះអ្នករងរបួសធ្ងន់ ៣នាក់ ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ក្រុងភ្នំពេញ សល់ប៉ុន្មានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ។
ជនបរទេសទាំង១២នាក់ ដែលរងរបួសនោះមានជនជាតិចិន១នាក់ កូរ៉េ១នាក់ ឥណ្ឌា១នាក់ ហូឡង់២នាក់ បារាំង៣នាក់ ញូហ្សឺលែន ២នាក់ និងអាមេរិកាំង២នាក់។ ចំណែកជនជាតិខ្មែរ២នាក់ គឺអ្នកបកប្រែភាសា១នាក់ និងអាណិកជនខ្មែរនៅបារាំង១នាក់។
រថយន្តក្រុងដែលបើកលឿនហួសកំណត់បណ្ដាលឲ្យគ្រោះ ថ្នាក់ចរាចរនោះ ជារបស់ក្រុមហ៊ុន អង្គរអ៊ិចប្រេស ពាក់ស្លាកលេខ 3A7266 (សៀមរាប-ភ្នំពេញ)។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ក្រុងបើកក្នុងល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុ ក៏បុកសត្វគោ ១ក្បាល កំពុងដើរឆ្លងផ្លូវ ហើយក៏ជាន់ហ្វ្រាំងអូសចម្ងាយប្រមាណ២៥ម៉ែត្រ ទើបក្រឡាប់ធ្លាក់ពីលើ ផ្លូវទៅខាងឆ្វេងដៃតែម្ដង។
មេការក្រុមហ៊ុនអង្គរអ៊ិចប្រេស បានឲ្យកម្ពុជាថ្មីដឹងតាមទូរស័ព្ទថា រថយន្តនេះដឹកមនុស្ស២៦ នាក់ ចេញពីខេត្តសៀមរាប នៅម៉ោង ៧និង៣០នាទីព្រឹក។
មន្រ្តីនគរបាលចរាចរបានឲ្យដឹងថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះ គឺបង្ករឡើងពីសត្វគោ ១ក្បាល និងរថយន្តបើកល្បឿនហួសកំណត់ ទើបកើតមានឧប្បត្តិហេតុបែបនេះ៕
Wednesday, July 28, 2010
តែមួយថ្ងៃប៉ូលិសចរាចរខេត្ដឃាត់ម៉ូតូ១០៣គ្រឿងផាកពិន័យគុណនឹង ២ដង
ដោយ ៖ កោះឯករាជ្យ
ខេត្ដកោះកុង ៖ ក្នុងរយៈពេលពេញមួយថ្ងៃ គឺថ្ងៃទី២៧ កក្កដា ២០១០ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដ បានធ្វើការឃាត់ ចាប់ម៉ូតូដែលកំពុងធ្វើចរាចរណ៍ក្នុងទីរួមខេត្ដ ដែលពុំបានដាក់កញ្ចក់ និងអ្នកបើកបរពុំបានពាក់មួកសុវត្ថិភាព បានចំនួន១០៣គ្រឿង ដើម្បីយកមកធ្វើការផាកពិន័យ ។ វិធានការនេះត្រូវបានធ្វើឡើងតាមបញ្ជាលោកឧត្ដមសេនីយ៍ត្រីសំ ឃីតវៀន ស្នងការនគរបាលខេត្ដ និងជាការអនុវត្ដបទបញ្ជារបស់ស្រួងមហាផ្ទៃ ក៏ដូច ជាអគ្គស្នងការនគរបាលជាតិផងដែរ ព្រោះសុទ្ធសឹងជាម៉ូតូដែលបានផ្គើននឹងសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃស្ដីពីសុវត្ថិភាពចរាចរណ៍ ។
លោកវរសេនីយ៍ត្រីអ៊ុក សុខា នាយរងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ដ បានបញ្ជាក់ឱ្យដឹងថា ម៉ូតូដែលសមត្ថកិច្ចរបស់លោកបានឃាត់ចាប់ទាំង១០៣គ្រឿងនោះ ត្រូវបានចេញបង្កាន់ដៃឱ្យទៅម្ចាស់ យានយន្ដហើយបានយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរផ្លូវគោកដើម្បី ឱ្យម្ចាស់យានយន្ដចូលខ្លួនមកបង់ប្រាក់ផាកពិន័យ និងចៀសវាងមិនឱ្យកកស្ទះចរាចរណ៍ នៅតាមដងផ្លូវសាធារណៈផង ។ លោកអ៊ុក សុខាបានបញ្ជាក់ទៀតថា តាមគោលការណ៍ទោចក្រយានយន្ដដែលពុំមានដាក់កញ្ចក់មើលក្រោយ ត្រូវផាកពិន័យចំនួន៤ពាន់រៀល គុណនឹង២ដង ស្មើ៨ពាន់រៀល ហើយចំពោះអ្នកបើកបរដែលមិនមានពាក់មួកសុវត្ថិភាព ត្រូវផាក ពិន័យចំនួន៣ពាន់រៀល គុណនឹង២ដង ស្មើ៦ពាន់រៀល តែបើអត់កញ្ចក់ហើយអត់មួកទៀត នោះត្រូវបូកបញ្ចូលគ្នាទាំងអស់ ។
លោកអ៊ុក សុខា បានបន្ដទៀតថា ចំពោះម៉ូតូដែលអត់មានស្លាកលេខគ្រាន់តែធ្វើការណែនាំតែមិនផាកពិន័យ ទេ ព្រោះមានម៉ូតូខ្លះកំពុងចូលខ្លួនទៅធ្វើស្លាកលេខហើយតែមិនទាន់បាន ។ លោកបន្ដថា ចំនួនម៉ូតូទាំង១០៣គ្រឿងនេះ មានចំនួន២០គ្រឿងអត់មានកញ្ចក់មើលក្រោយ និង៨៣គ្រឿង អ្នកបើកបរមិនមានពាក់មួកសុវត្ថិភាព ហើយថវិកាដែលបានពីការផាកពិន័យទាំងនេះត្រូវបានប្រគល់ឱ្យ ក្រសួងមហាផ្ទៃចំនួន៦៥ភាគរយ ចំណែកមន្ដ្រីអនុវត្ដទទួលបាន៣៥ភាគរយដែលនេះជាគោលការណ៍របស់ ក្រសួងមហាផ្ទៃកំណត់ ។
លោកវរសេនីយ៍ត្រីអ៊ុក សុខា បានបញ្ជាក់ទៀតថា ការឃាត់ចាប់ម៉ូតូល្មើសច្បាប់ចរាចរណ៍ទាំងនេះ គឺជាវិធានការទ្រង់ទ្រាយធំមួយដែល កន្លងមកសមត្ថកិច្ចយើងធ្លាប់តែធ្វើការផាកពិន័យនៅលើដងផ្លូវសាធារណៈ ប៉ុណ្ណោះ តែ ម្ចាស់យានយន្ដហាក់ដូចមិនមានការរាងចាល សោះហេតុនេះបន្ទាប់ពីពេលនេះតទៅសមត្ថកិច្ចរបស់លោកនៅតែបន្ដការ ឃាត់ចាប់ចំពោះ ម៉ូតូល្មើសបែបនេះតាមវិធានការភ្លៀងរលឹម ៕
តែមួយថ្ងៃប៉ូលិសចរាចរខេត្ដឃាត់ម៉ូតូ១០៣គ្រឿងផាកពិន័យគុណនឹង ២ដង
ដោយ ៖ កោះឯករាជ្យ
ខេត្ដកោះកុង ៖ ក្នុងរយៈពេលពេញមួយថ្ងៃ គឺថ្ងៃទី២៧ កក្កដា ២០១០ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដ បានធ្វើការឃាត់ ចាប់ម៉ូតូដែលកំពុងធ្វើចរាចរណ៍ក្នុងទីរួមខេត្ដ ដែលពុំបានដាក់កញ្ចក់ និងអ្នកបើកបរពុំបានពាក់មួកសុវត្ថិភាព បានចំនួន១០៣គ្រឿង ដើម្បីយកមកធ្វើការផាកពិន័យ ។ វិធានការនេះត្រូវបានធ្វើឡើងតាមបញ្ជាលោកឧត្ដមសេនីយ៍ត្រីសំ ឃីតវៀន ស្នងការនគរបាលខេត្ដ និងជាការអនុវត្ដបទបញ្ជារបស់ស្រួងមហាផ្ទៃ ក៏ដូច ជាអគ្គស្នងការនគរបាលជាតិផងដែរ ព្រោះសុទ្ធសឹងជាម៉ូតូដែលបានផ្គើននឹងសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃស្ដីពីសុវត្ថិភាពចរាចរណ៍ ។
លោកវរសេនីយ៍ត្រីអ៊ុក សុខា នាយរងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ដ បានបញ្ជាក់ឱ្យដឹងថា ម៉ូតូដែលសមត្ថកិច្ចរបស់លោកបានឃាត់ចាប់ទាំង១០៣គ្រឿងនោះ ត្រូវបានចេញបង្កាន់ដៃឱ្យទៅម្ចាស់ យានយន្ដហើយបានយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរផ្លូវគោកដើម្បី ឱ្យម្ចាស់យានយន្ដចូលខ្លួនមកបង់ប្រាក់ផាកពិន័យ និងចៀសវាងមិនឱ្យកកស្ទះចរាចរណ៍ នៅតាមដងផ្លូវសាធារណៈផង ។ លោកអ៊ុក សុខាបានបញ្ជាក់ទៀតថា តាមគោលការណ៍ទោចក្រយានយន្ដដែលពុំមានដាក់កញ្ចក់មើលក្រោយ ត្រូវផាកពិន័យចំនួន៤ពាន់រៀល គុណនឹង២ដង ស្មើ៨ពាន់រៀល ហើយចំពោះអ្នកបើកបរដែលមិនមានពាក់មួកសុវត្ថិភាព ត្រូវផាក ពិន័យចំនួន៣ពាន់រៀល គុណនឹង២ដង ស្មើ៦ពាន់រៀល តែបើអត់កញ្ចក់ហើយអត់មួកទៀត នោះត្រូវបូកបញ្ចូលគ្នាទាំងអស់ ។
លោកអ៊ុក សុខា បានបន្ដទៀតថា ចំពោះម៉ូតូដែលអត់មានស្លាកលេខគ្រាន់តែធ្វើការណែនាំតែមិនផាកពិន័យ ទេ ព្រោះមានម៉ូតូខ្លះកំពុងចូលខ្លួនទៅធ្វើស្លាកលេខហើយតែមិនទាន់បាន ។ លោកបន្ដថា ចំនួនម៉ូតូទាំង១០៣គ្រឿងនេះ មានចំនួន២០គ្រឿងអត់មានកញ្ចក់មើលក្រោយ និង៨៣គ្រឿង អ្នកបើកបរមិនមានពាក់មួកសុវត្ថិភាព ហើយថវិកាដែលបានពីការផាកពិន័យទាំងនេះត្រូវបានប្រគល់ឱ្យ ក្រសួងមហាផ្ទៃចំនួន៦៥ភាគរយ ចំណែកមន្ដ្រីអនុវត្ដទទួលបាន៣៥ភាគរយដែលនេះជាគោលការណ៍របស់ ក្រសួងមហាផ្ទៃកំណត់ ។
លោកវរសេនីយ៍ត្រីអ៊ុក សុខា បានបញ្ជាក់ទៀតថា ការឃាត់ចាប់ម៉ូតូល្មើសច្បាប់ចរាចរណ៍ទាំងនេះ គឺជាវិធានការទ្រង់ទ្រាយធំមួយដែល កន្លងមកសមត្ថកិច្ចយើងធ្លាប់តែធ្វើការផាកពិន័យនៅលើដងផ្លូវសាធារណៈ ប៉ុណ្ណោះ តែ ម្ចាស់យានយន្ដហាក់ដូចមិនមានការរាងចាល សោះហេតុនេះបន្ទាប់ពីពេលនេះតទៅសមត្ថកិច្ចរបស់លោកនៅតែបន្ដការ ឃាត់ចាប់ចំពោះ ម៉ូតូល្មើសបែបនេះតាមវិធានការភ្លៀងរលឹម ៕
ក្មេងស្រីកូនអ្នកមានប្រណាំឡានស៊េរីទំនើបខ្ទាតចេញពីផ្លូវ ទម្លាយផ្ទះអ្នកភូមិ
កៅសន្តិភាព
រាជធានីភ្នំពេញ ៖ រថយន្ដកាមរីស៊េរី២០០២ មួយគ្រឿង ពណ៌ត្រីឆ្លូញ ពាក់ស្លាក លេខភ្នំពេញ 2M-8315 បើកបរដោយក្មេងស្ទាវបានប្រណាំងគ្នាជាមួយរថយន្ដមែរសឺដេស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2C-7559 ហើយប៉ះគ្នាបណ្ដាលឱ្យរេចង្កូតខ្ទាតឡើង ចិញ្ចេមផ្លូវបុកចូលទៅកន្លែងលក់ទឹកអំពៅ និងបុកចូលទៅជាប់នឹងជញ្ជាំងផ្ទះល្វែងទើបទៅមុខលែងរួច។ ហេតុការណ៍នេះត្រូវសមត្ថកិច្ចឱ្យដឹងថា បានកើតឡើងកាលពីវេលាម៉ោង១០និង៥០ នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា នៅចំណុចផ្ទះលេខ២៦ ផ្លូវលេខ២០៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ទោះបីជាយ៉ាងណា មានតែក្មេងស្រីជំទង់ម្នាក់ដែលជាអ្នកបើកបររងរបួសស្រាលតែប៉ុណ្ណោះ ព្រោះរថយន្ដបានពោងការពារសុវត្ថិភាពជួយ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ការកើតមានគ្រោះថ្នាក់នេះដោយសារតែអ្នកបើកបររថយន្ដកាមរីបើកប្រណាំង គ្នា ជាមួយរថយន្ដមែរសឺដេសដែលបើកបរដោយបុរសម្នាក់ ហើយបាន ខោកក្បាលរថយន្ដគ្នា បណ្ដាលឱ្យរេចង្កូតខ្ទាតចេញរៀងៗខ្លួនទៅបុកផ្ទះនៅអមផ្លូវ ។ ចំណែករថយន្ដមែរសឺដេស ក៏បានផ្ទុះពោងការពារសុវត្ថិភាពដែរ ។ នៅមុនពេលកើតហេតុគេឃើញរថយន្ដចំនួន៣គ្រឿងដែលជិះក្នុងនោះសុទ្ធសឹង ជាសិស្ស សាលា បានបើកប្រដេញគ្នាយ៉ាងសប្បាយដែលខ្លះអះអាងថា ប្រណាំងគ្នាតាមផ្លូវលេខ២០៤ ក្នុងទិសដៅពីលិចទៅកើត ។ ខណៈនោះគេឃើញរថយន្ដទាំង៣គ្រឿងបើកក្នុងល្បឿន ដែលរថយន្ដម៉ាកកាមរីពណ៌ត្រីឆ្លូញ ពាក់ស្លាក លេខភ្នំពេញ 2M-8315 បានបើកទន្ទឹមគ្នានឹងរថយន្ដមែរសឺដេសពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2C-7559 ។ ចំណែករថយន្ដកាមរី ពណ៌ខ្មៅមួយគ្រឿងទៀតដេញប្រកិតតាមពីក្រោយ ។
តាមសាក្សីបន្ដទៀតថា នៅពេលធ្វើដំណើរ មកដល់ចំណុចខាងលើ រថយន្ដមែរសឺដេសបាន ខោកប៉ះរថយន្ដកាមរីស៊េរី២០០២ ពណ៌ត្រីឆ្លូញ ហើយរថយន្ដកាមរីបានរេចង្កូតទៅខាងស្ដាំដៃ ឡើងចិញ្ចើមផ្លូវកន្លែងលក់ទឹកអំពៅ និងបុក ចូលទៅលំនៅឋានលេខ២៦ពេញទំហឹង រហូតទៅជាប់នឹងជញ្ជាំងទើបទៅមុខលែងរួច។ បន្ទាប់ពីមានគ្រោះថ្នាក់នេះ គេឃើញក្មេង ស្រីម្នាក់ជាអ្នកបើកបររួមទាំងមិត្ដភក្ដិចំនួន ២នាក់ទៀតស្លៀកពាក់ឯកសណ្ឋានសិស្ស សាលាឯកជន បានចេញពីក្នុងរថយន្ដទាំងមុខ ស្លេកស្លាំងដោយអ្នកបើកបរបានរងរបួសផងដែរ។ តាមព័ត៌មានឱ្យដឹងថា ក្មេងស្រីជាអ្នកបើកបរត្រូវគេប្រាប់ថា ឈ្មោះចេង សោភា អាយុ១៧ឆ្នាំ ជាសិស្សសាលា ELT ។ នៅព្រឹក នោះដែរមិត្ដភក្ដិរបស់អ្នកបើកបរក៏បានចេញ មុខមកដោះស្រាយសងអស់ចំនួន៣០០ដុល្លារ ដល់ការខូចខាតទាំងអស់ ៕
រថយន្តដឹកសិស្ស បុកគូទគោយន្តខ្ទាតធ្លាក់ផ្លូវរបួស៧នាក់
កំពង់ចាម ៖ រថយន្តមួយគ្រឿង របស់សាលាឯកជនឈ្មោះសាលាចំណេះទូទៅអន្តរជាតិសេតថិ៍ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខណៈពេលដែលកំពុងបើកដឹក សិស្សមកកាន់សាលារៀន បានបុកគូទគោយន្តពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យគោយន្តខ្ទាត បត់ក្បាលមកក្រោយ ធ្លាក់ចូលទៅក្នុងរណ្ដៅមួយ នៅជាប់ចិញ្ចើមផ្លូវ។ ឯរថយន្តក៏ហោះចេញពីផ្លូវដែរ ក្នុងនោះមនុស្សជិះទាំងសងខាងរបួសធ្ងន់ស្រាលចំនួន៧នាក់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៣ និង៤០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១០ នៅលើដងផ្លូវជាតិលេខ៧ ខាងត្បូងគល់ស្ពានគីហ្សូណា ប្រហែល១គីឡូម៉ែត្រ ស្ថិតក្នុងភូមិ ទន្លេបិតលើ ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
លោកអនុសេនីយត្រី ឆាយ វុទ្ធី នាយផ្នែកនគរបាលសណ្ដាប់ធ្នាប់សាធារណៈ ស្រុកត្បូងឃ្មុំ បានប្រាប់កម្ពុជាថ្មីថា រថយន្តរបស់សាលាឯកជនដែលបានបុកគូទគោយន្តខាងលើនេះម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H3171 បើកបរដោយឈ្មោះបឿ អៀ ភេទប្រុស អាយុ២០ឆ្នាំ មាន ទីលំនៅភូមិបារាយ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោកបានបន្តថា កូនសិស្សជិះមាន ប្រមាណ១០នាក់ មាន៤នាក់រងរបួសស្រាលៗ។ចំណែកអ្នកជិះគោយន្តមានគ្នា៣នាក់របួស ទាំង៣។
លោកនាយផ្នែកបានបន្តថា រថយន្តនិងគោយន្តបើកស្របទិសគ្នា ពេលមកដល់កន្លែងកើត ហេតុ រថយន្តសាំយ៉ុងរបស់សាលាឯកជនខាងលើ បានបើកវ៉ាគោយន្ត ប៉ុន្តែយកចង្កូតមិនផុត ក៏បាន បុកគោយន្តបណ្ដាលឲ្យគោយន្តត្រឡប់គូទទៅមុខបត់ក្បាលមកក្រោយ ហើយខ្ទាតធ្លាក់ចូលរណ្ដៅ ជ្រៅដែលនៅជាប់និងចិញ្ចើមផ្លូវខាងស្ដាំដៃ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានទូរស័ព្ទហៅឡាន សាមុយ មកដឹកអ្នករបួសទៅមន្ទីរពេទ្យក្រុងកំពង់ចាម។ ចំណែករថយន្តនិងគោយន្តសមត្ថកិច្ចបានអូសយកទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីធ្វើការដោះស្រាយ៕
Tuesday, July 27, 2010
អាកប្បកិរិយាអ្នកបើកបរម៉ូតូចំពោះសុវត្ថិភាពចរាចរណ៍
អាកប្បកិរិយារបស់អ្នកប្រើប្រាស់ម៉ូតូចំពោះសុវត្ថិភាពចរាចរណ៍ជារឿងសំខាន់។អ្នកប្រើប្រាស់ម៉ូតូមួយចំនួនយកចិត្តទុកដាក់លើសកម្មភាពបើកបរម៉ូតូខណះអ្នកមួយចំនួនទៀតមានការចាប់អារម្មរណ៍តិចតួច។ អ្នកប្រើប្រាស់ម៉ូតូជាច្រើនបង្ហាញ នូវភាពជឿជាក់លើប្រសិទ្ធភាពនៃកម្មវិធីបណ្តុះបណ្តាលដើម្បីលើកកំពស់ជំនាញរបស់គេ និងដើម្បីបង្កើននូវសុវត្ថិភាពពេលបើកបរផ្ទាល់ខ្លួន។តែពេលខ្លះភាពជឿជាក់ខ្លាំងពេកធ្វើឱ្យងាយមានគ្រោះថ្នាក់ទៅវិញដោយពួកគេខ្វះការប្រុងប្រយ័ត្នពេលបើកបរ។ ក្នុងប្រទេកកម្ពុជាមានអ្នកបើកបរជាច្រើនមិនទាន់បានទទួលការអប់រំ និងបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ និងប្រលងយកប័ណ្ណបើកបរ និងមិនយល់ពីសារអប់រំសុវត្ថិភាបចរាចរណ៍នៅឡើយ។
តាមការស្រាវជ្រាវចុងក្រោយរបស់អង្គការជនពិការអន្តរជាតិបែលហ្សិកបានឱ្យដឹងថាអ្នកប្រើប្រាស់ផ្លូវនៅកម្ពុជាពុំទាន់មានអាកប្បកិរិយាវិជ្ជមានចំពោះសុវត្ថិភាពចរាចរណ៍នៅឡើយ។
ជាមួយគ្នានោះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សច្រើនជាង៤នាក់ជារៀងរាល់ថ្ងៃ ហើយខាតបង់ថវិកាប្រមាន២៤៨លានដុល្លាសហរដ្ឋអាមេរិចដោយគ្រោះថ្នាក់ចរាចរណ៍(របាយការណ៏ឆ្នាំ២០០៩)
មូលហេតុចំបងនៃគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្ករឡើងដោយកត្តា មនុស្សមានដូចជា ការបើកបរហួសល្បឿនកំណត់ ការបើករបក្នុងពេលស្រវឹង ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ពិសេសការមិនប្រើប្រាស់មួកសុវត្ថិភាពរបស់អ្នកប្រើប្រាស់ម៉ូតូ។
អ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់គួរគោរព និងមានអាកប្បកិរិយាវិជ្ជមានចំពោះសុវត្ថិភាពចរាចរណ៍ ពិសេសការពាក់មួកសុវត្ថិភាពអ្នកប្រើប្រាស់ម៉ូតូត្រូវពាក់មួកគ្រប់ពេលធ្វើដំណើរ។
Saturday, July 24, 2010
ឡិចស៊ីស RX៣០០ ម្ចាស់វាចេញពីផឹកបុករថយន្ដទួរីសបានបង្គោលភ្លើងទប់
ដោយ ៖ កោះឯករាជ្យ
រាជធានីភ្នំពេញ ៖ រថយន្ដម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-5254 មួយគ្រឿង ដែលគេអះអាងថា អ្នកបើកបរទើបចេញពីផឹកស្រវឹង បានបើកបោះពួយបុករថយន្ដទួរីសដឹកអ្នកដំណើរមួយគ្រឿងដែលធ្វើដំណើរ បញ្ច្រាសទិសគ្នា ហើយជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យបាក់ដួលរាបដល់ដី ហើយរថយន្ដបានបោកផ្ទប់ទៅនឹងជញ្ជាំងរបង ដីឡូត៍រួចជ្រុលល្បឿនទៅមុខទៀត តែបានបង្គោលភ្លើងធំមួយជួយទប់ ទើបទៅមុខលែងរួច។ ទោះបីយ៉ាងណាអ្នកជិះនៅក្នុងរថយន្ដទាំង២គ្មាននរណាម្នាក់រងរបួស ធ្ងន់ធ្ងរឡើយ ។ គ្រោះថ្នាក់ចរាចរណ៍នេះត្រូវសមត្ថកិច្ច មូលដ្ឋានឱ្យដឹងថា កើតឡើងកាលពីវេលា ម៉ោង៨និង១០នាទីយប់ ថ្ងៃទី២២ កក្កដា នៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
តាមព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្ដម៉ាកឡិចស៊ីសខាងលើជិះគ្នា៣នាក់ ទើបតែចេញពីផឹកនៅភោជនីយដ្ឋានមួយ ក្នុងសង្កាត់ស្វាយប៉ាក ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងក្នុងគោលបំណងទៅផ្ទះក្បែរយឿត្រី គីឡូម៉ែត្រលេខ៩ ក្នុងសង្កាត់ច្រាំងចំរេះទី១ ។ នៅពេលធ្វើដំណើរមកជិតដល់ស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៥ ស្រាប់តែរថយន្ដនោះបានជ្រុលចង្កូត ទៅបុករថយន្ដទួរីសដឹកអ្នកដំណើរមួយគ្រឿង ពាក់ស្លាកលេខ ខ-៣៨៤០ ពេញទំហឹង បណ្ដាលឱ្យរថយន្ដទួរីសនោះខ្ទាតមក នៅទទឹងថ្នល់ ។
តាមព័ត៌មានខាងលើបានបន្ដទៀតថា ពេលបុករថយន្ដទួរីសហើយ រថយន្ដឡិចស៊ីសនោះ ក៏បានជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់រាបដល់ដី ហើយបានជ្រុលល្បឿនទៅ បោកផ្ទប់នឹងរបងដីឡូត៍ និងបង្គោលភ្លើងធំ មួយដើមទៀត ទើបទៅមុខលែងរួច ។ ភ្លាមៗនោះគេឃើញអ្នកបើកបររួមទាំងមិត្ដភក្ដិចំនួន៣នាក់ ដែលសុទ្ធតែស្រវឹងធ្លាក់ភ្នែក បានចាកចេញពីក្នុងរថយន្ដដោយពុំឃើញ នរណាម្នាក់រងរបួសឡើយ ដោយសាររថយន្ដ នោះមានពោងការពារសុវត្ថិភាព ។ ក្រោយពេលកើតហេតុរថយន្ដទាំងពីរត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់កា រិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ក្ឋានរាជធានី ដើម្បីឱ្យម្ចាស់រថយន្ដបង្កហេតុចូលខ្លួន ដោះស្រាយសងការខូចខាត និងទទួលការផាកពិន័យទៅតាមផ្លូវច្បាប់ ៕
ឡិចស៊ីស RX៣០០ ម្ចាស់វាចេញពីផឹកបុករថយន្ដទួរីសបានបង្គោលភ្លើងទប់
ដោយ ៖ កោះឯករាជ្យ
រាជធានីភ្នំពេញ ៖ រថយន្ដម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-5254 មួយគ្រឿង ដែលគេអះអាងថា អ្នកបើកបរទើបចេញពីផឹកស្រវឹង បានបើកបោះពួយបុករថយន្ដទួរីសដឹកអ្នកដំណើរមួយគ្រឿងដែលធ្វើដំណើរ បញ្ច្រាសទិសគ្នា ហើយជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យបាក់ដួលរាបដល់ដី ហើយរថយន្ដបានបោកផ្ទប់ទៅនឹងជញ្ជាំងរបង ដីឡូត៍រួចជ្រុលល្បឿនទៅមុខទៀត តែបានបង្គោលភ្លើងធំមួយជួយទប់ ទើបទៅមុខលែងរួច។ ទោះបីយ៉ាងណាអ្នកជិះនៅក្នុងរថយន្ដទាំង២គ្មាននរណាម្នាក់រងរបួស ធ្ងន់ធ្ងរឡើយ ។ គ្រោះថ្នាក់ចរាចរណ៍នេះត្រូវសមត្ថកិច្ច មូលដ្ឋានឱ្យដឹងថា កើតឡើងកាលពីវេលា ម៉ោង៨និង១០នាទីយប់ ថ្ងៃទី២២ កក្កដា នៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
តាមព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្ដម៉ាកឡិចស៊ីសខាងលើជិះគ្នា៣នាក់ ទើបតែចេញពីផឹកនៅភោជនីយដ្ឋានមួយ ក្នុងសង្កាត់ស្វាយប៉ាក ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងក្នុងគោលបំណងទៅផ្ទះក្បែរយឿត្រី គីឡូម៉ែត្រលេខ៩ ក្នុងសង្កាត់ច្រាំងចំរេះទី១ ។ នៅពេលធ្វើដំណើរមកជិតដល់ស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៥ ស្រាប់តែរថយន្ដនោះបានជ្រុលចង្កូត ទៅបុករថយន្ដទួរីសដឹកអ្នកដំណើរមួយគ្រឿង ពាក់ស្លាកលេខ ខ-៣៨៤០ ពេញទំហឹង បណ្ដាលឱ្យរថយន្ដទួរីសនោះខ្ទាតមក នៅទទឹងថ្នល់ ។
តាមព័ត៌មានខាងលើបានបន្ដទៀតថា ពេលបុករថយន្ដទួរីសហើយ រថយន្ដឡិចស៊ីសនោះ ក៏បានជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់រាបដល់ដី ហើយបានជ្រុលល្បឿនទៅ បោកផ្ទប់នឹងរបងដីឡូត៍ និងបង្គោលភ្លើងធំ មួយដើមទៀត ទើបទៅមុខលែងរួច ។ ភ្លាមៗនោះគេឃើញអ្នកបើកបររួមទាំងមិត្ដភក្ដិចំនួន៣នាក់ ដែលសុទ្ធតែស្រវឹងធ្លាក់ភ្នែក បានចាកចេញពីក្នុងរថយន្ដដោយពុំឃើញ នរណាម្នាក់រងរបួសឡើយ ដោយសាររថយន្ដ នោះមានពោងការពារសុវត្ថិភាព ។ ក្រោយពេលកើតហេតុរថយន្ដទាំងពីរត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់កា រិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ក្ឋានរាជធានី ដើម្បីឱ្យម្ចាស់រថយន្ដបង្កហេតុចូលខ្លួន ដោះស្រាយសងការខូចខាត និងទទួលការផាកពិន័យទៅតាមផ្លូវច្បាប់ ៕
ឡានមន្ទីរពេទ្យបុកមនុស្សស្លាប់ ២ នាក់របួស ៣ នាក់
ដោយ : គិរី
តាកែវ: មនុស្ស ២ នាក់ បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ និង ៣ នាក់ទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងឡានរបស់មន្ទីរពេទ្យរដ្ឋមួយនៅភ្នំពេញ និងម៉ូតូ កាលពីយប់ថ្ងៃទី២៣ កក្កដា ២០១០ វេលាម៉ោង ១៧ និង ៣០ នាទី នៅតាមបណ្តោលផ្លូវជាតិលេខ ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៨-៤៩ ត្រង់ចំណុចភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
លោក ង៉ាន់ សារិ អធិការស្រុកបាទីបានឲ្យដឹងថា ឡានម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ 2C-7312 ជាកម្មសិទ្ធិរបស់មន្ទីរពេទ្យរដ្ឋមួយ បើកបរមកពីទិសខាងត្បូងទៅទិសខាងជើង ។ អ្នកបើកបរបានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ ។ ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាសេ ៥០ ពណ៌សំបកឪឡឹកគ្មានស្លាកលេខ ជិះមានគ្នា ៥ នាក់ បើកបរឆ្លងកាត់ថ្នល់ពីទិសខាងកើត បត់ទៅទិសខាងត្បូងបើកបរដោយឈ្មោះ ប៊ុក វី ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ស្លាប់នៅកន្លែងកើតហេតុ ។ រីឯអ្នកជិះពីក្រោយមានគ្នា ៤ នាក់ ឈ្មោះ នួន ពៅ ភេទប្រុស អាយុ១៦ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុដែរ ឈ្មោះ នួន អាន់ ភេទស្រី អាយុ១៦ឆ្នាំ ឈ្មោះ អ៊ិម ភេទស្រី អាយុ៤៧ឆ្នាំ និងឈ្មោះ សុំ មុំ ភេទស្រី អាយុ៥២ឆ្នាំ រងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
អ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុគេឃើញឡានបើកមកពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើងយ៉ាងលឿន ដល់ចំណុចកើតហេតុក៏វាក់ជាមួយម៉ូតូមួយគ្រឿងជិះមានគ្នា ៥នាក់ កំពុងធ្វើដំណើរឆ្លងកាត់ថ្នល់បណ្តាលអោយឡានបុកម៉ូតូយ៉ាងពេញទំហឹង ។ ចំណែកឡានបង្កបើកបង្ហួសបានចំងាយជាង ២០០០ ម ទើបឈប់ហើយអ្នកបើកបរក៏រត់គេចខ្លួនបាត់ទៅ ៕
Thursday, July 22, 2010
ឆ្នាំ២០០៣កម្ពុជាខាតបង់ជាង១០០លាន$ ២០០៩ជាង២០០លាន$ដោយចរាចរណ៍
ដោយ ៖ កោះឯករាជ្យ
រាជធានីភ្នំពេញ ៖ កាលពីឆ្នាំ២០០៣ ធនាគារអភិវឌ្ឍន៍អាស៊ីបានរកឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បានធ្វើឱ្យប្រទេស កម្ពុជាខាតបង់ថវិកាអស់១១៦លានដុល្លារអាមេរិក ហើយនៅឆ្នាំ២០០៩កន្លងមកថ្មីៗ នេះអង្គការជនពិការអន្ដរជាតិបែលហ្សិក បានរកឃើញថា គ្រោះថ្នាក់ចរាចរណ៍បានធ្វើ ឱ្យកម្ពុជាខាតបង់អស់២៤៨លានដុល្លារអាមេរិក ។ របាយការណ៍នេះបន្ដថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាបណ្ដាលមកពីមូលហេតុច្រើន ដូចជា បើកបរហួសល្បឿនកំណត់ បើកបរក្នុងពេលស្រវឹង មិនគោរពអាទិភាព ជែងក្នុងស្ថានភាពគ្រោះថ្នាក់ មិនគោរពសញ្ញា គំនូស និងភ្លើងស្ដុបជាដើម ។ របាយការណ៍នេះត្រូវបានទំលាយឱ្យដឹង កាលពីថ្ងៃទី១៩ កក្កដា នៅក្នុងពិធីប្រកាស បើកជាផ្លូវការនូវគំរោងសុវត្ថិភាពចរាចរណ៍ ដែលរៀបចំធ្វើឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមជំនួយឧបត្ថម្ភពីមូលនិធិប្ល៊ូមបឺក នៅសណ្ឋាគារសាន់វ៉េ ក្រោមអធិបតីភាពលោកតូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ។
លោកហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា ជាច្រើនឆ្នាំកន្លងមកនេះ ក្រសួងសុខាភិបាលបានសហការជាមួយ ក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អង្គការសុខភាព ពិភពលោក និងអង្គការជនពិការអន្ដរជាតិ បែលហ្សិក ប្រមូលទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ចងក្រងជារបាយការណ៍រួចធ្វើការ ផ្សព្វផ្សាយដល់គ្រប់ស្ថាប័នរដ្ឋ និងអង្គការដែលពាក់ព័ន្ធ ។លោកតូច ចាន់កុសល បានថ្លែងថា បញ្ហា គ្រោះថ្នាក់ចរាចរណ៍បានក្លាយជាក្ដីកង្វល់ដល់ រាជរដ្ឋាភិបាលកម្ពុជា ដោយសារតែបញ្ហានេះ បានក្លាយជាគ្រោះមហន្ដរាយធំទី២ បន្ទាប់ពីជំងឺអេដស៍ ។ តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១០ នេះ គ្រោះថ្នាក់ចរាចរណ៍បាន កើតមានចំនួន៣.០៤០ករណី មានជនរងគ្រោះ៦.៣៤៦នាក់ ក្នុងនោះស្លាប់៩៣១នាក់ របួសធ្ងន់២.៨៥៣នាក់ និងរបួសស្រាល ២.៥៦២នាក់ នេះមិនទាន់គិតទៅដល់ការបន្សល់ទុកនូវកុមារកំព្រា ស្ដ្រីមេម៉ាយ ជនពិការ ធ្វើឱ្យមានការប៉ះពាល់ដល់គោល នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ។
លោកតូច ចាន់កុសល បានបន្ដថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍តាមរយៈកិច្ចប្រជុំ អន្ដរជាតិថ្នាក់រដ្ឋមន្ដ្រី ក្រសួងដឹកជញ្ជូនស្ដីពីបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទីក្រុង ម៉ូស្គូ សហព័ន្ធរុស្ស៊ី កាលពីខែ វិច្ឆិកា ឆ្នាំ២០០៩ កន្លងទៅនេះ មូលនិធិប្ល៊ូមបឺក បានជ្រើសរើសកម្ពុជា ក្នុងចំណោមប្រទេស១០ក្នុងពិភពលោករួមមាន ប្រទេសកម្ពុជា វៀតណាម ចិន រុស្ស៊ី ទួរគី ម៉ិចស៊ីកូ កេនយ៉ា ឥណ្ឌា ប្រេស៊ីល អេហ្ស៊ីប ដើម្បីផ្ដល់ជំនួយក្នុងគំរោងការងារ សុវត្ថិភាពចរាចរណ៍ ។ តាមរយៈគំរោងនេះ កម្ពុជាផ្ដោតសំខាន់ទៅលើការអនុវត្ដច្បាប់ទាក់ទងទៅនឹងការពាក់មួក សុវត្ថិភាព និងការបើកបរក្នុងពេលស្រវឹង ដែលបញ្ហាទាំង ពីរនេះបានបង្កឱ្យមានអ្នកស្លាប់ច្រើន ហើយ គំរោងនេះចាប់ផ្ដើមពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ក្នុងទឹកប្រាក់ចំនួន១២៥លានដុល្លារអាមេរិក សំរាប់ប្រទេសទាំង១០ខាងលើ ក្នុងនោះកម្ពុជាទទួលបាន២១៣.៥០០ដុល្លារអាមេរិកសំរាប់អនុវត្ដ ក្នុងឆ្នាំទី១ ទៅលើតំបន់គោលដៅចំនួន៣ គឺរាជធានីភ្នំពេញ ខេត្ដកណ្ដាល និងកំពង់ស្ពឺនៅឆ្នាំ២០១០ ។
អង្គការសុខភាពពិភពលោកបានធ្វើការ ប៉ានប្រមាណថា នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗមានមនុស្សស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍ចំនួន១លាន៣សែននាក់ និងរបួស ពី២០លានទៅ៥០លាននាក់ ហើយគេរំពឹងថា អត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរា ចរណ៍នេះនឹងអាចកើនទៅដល់២លាន៤សែននាក់ នៅឆ្នាំ២០៣០ ។ លំដាប់លេខរៀង នេះនឹងឈានពីលំដាប់ទី៩ ទៅលំដាប់ទី៥ នៅឆ្នាំ២០៣០ បន្ទាប់ពីជំងឺស្ទះសរសៃឈាម បេះដូងជំងឺសរសៃឈាមខួរក្បាល ជំងឺសួត និងជំងឺផ្លូវដង្ហើម ។ គួរបញ្ជាកថា អង្គការ HANDICAP ក៏បានរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយស្ដីពីការបង្កើតផែនការ សកម្មភាពមួកសុវត្ថិភាព និងការបើកបរក្នុងពេលស្រវឹងនៅសណ្ឋាគារអ៊ីមភើរៀលកាលពីថ្ងៃទី២០ កក្កដា ផងដែរ ដែលសិក្ខាសាលានោះមានការចូលរួមពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអង្គ ការជាតិ-អន្ដរជាតិ ក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍នានាជាច្រើនទៀត ៕
Wednesday, July 21, 2010
គ្រោះថ្នាក់ចរាចរ ២ លើក ស្លាប់ ២ របួសធ្ងន់ ២
ភ្នំពេញ: យ៉ាងហោចណាស់នៅរាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរកើតឡើង ២ លើក បណ្តាលឲ្យមនុស្ស ២ នាក់ ស្លាប់ភ្លាមៗ និង ២ នាក់ទៀត របួសធ្ងន់ ។
* ករណីទី១: វេលាម៉ោង ១១ និង ៣០ នាទីថ្ងៃទី ១៩ កក្កដាទៅនេះ នៅចំណុចផ្លូវទំនប់កប់ត្រូវ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានករណីរថយន្តធុនធំ ១ បើកកិនម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ។ ប៉ូលិសនិយាយថា រថយន្តបង្កម៉ាក ISUZU ពណ៌ខៀវ ស្លាកលេខ ក៤៩៩៣ ភព៣ អ្នកបើកបររត់បាត់ ។ ចំណែកជនរងគ្រោះឈ្មោះ យ៉ីន ប៉ុង ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរបុគ្គលិកធនាគារ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ស្លាប់) បើកម៉ូតូម៉ាក HONDA C100 ពណ៌ក្រហម ស្លាកលេខ ឃ ១៤៤៩ ភព១ អ្នករួមដំណើរម្នាក់ទៀត ពុំទាន់ស្គាល់អត្តសញាណ របួសធ្ងន់ដេកពេទ្យឯកជន ។
មុនកើតហេតុ រថយន្តបើកពីកើតទៅលិច ហើយជ្រុលចង្កូតបុកម៉ូតូដែលធ្វើដំណើរច្រាសទិស ចំពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាម និងអ្នករួមដំណើររបួសធ្ងន់ ។ រថយន្ត និងម៉ូតូរក្សាទុកនៅក្រុង ។
* ករណីទី២: វេលាម៉ោង ៦ និង ៥៥ នាទីល្ងាចថ្ងៃដដែល នៅមុខផ្ទះលេខ ២៩៤ ផ្លូវចម្ការដូង សង្កាត់-ខណ្ឌដង្កោ មានករណីរថយន្តបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាកកាមម៉ាស់ ពណ៌ស ស្លាកលេខក ០៤៥២ ភព៣ បើកបរដោយឈ្មោះ ភាព ពន្លក ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ( ត្រូវប៉ូលិសឃាត់ខ្លួន ) បើកពីត្បូងទៅជើងបុកម៉ូតូដែលធ្វើដំណើរច្រាសទិសពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ ។ ជនរងគ្រោះឈ្មោះ លាម ធីតា ភេទប្រុស អាយុ ២៩ ឆ្នាំ ជាមន្ត្រីប៉េអឹមលើផ្ទៃប្រទេស បើកម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ស្លាកលេខមិនច្បាស់ ។
អ្នករួមដំណើរពុំទាន់ស្គាល់ឈ្មោះ ភេទស្រី របួសធ្ងន់ដេកពេទ្យឯកជន ។ រថយន្តនិងម៉ូតូរក្សាទុកនៅសង់ត្រាល់ ៕
ជនជាតិវៀតណាមបើកមែកសឺដែស បុកដាច់បង្គោលប្រាប់ស្លាកសញ្ញានិងបុកគល់ដូង
ភ្នំពេញ: បុរសជនជាតិវៀតណាមម្នាក់ ដែលដឹកគ្នីគ្នាប្រុស៥នាក់ទៀត បានបើករថយន្តម៉ាក Mercedes បុកដាច់បង្គោលស្លាកសញ្ញាវង្ហាញផ្លូវ ហើយជ្រុលបុកគល់ដូងជាប់ទៅមុខលែងរួច ត្រួវបានប៉ូលិសនាំយកទៅសង់ត្រាល់ ចាត់ការតាមច្បាប់ ។ ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់ឡើយ ។
គ្រោះថ្នាក់ចរាចរដោយឯកជនខាងលើ កើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី១៩កក្កដាកន្លងទៅនេះ នៅចំណុចមហាវិថីព្រះមុនីវង្ស កែងផ្លូវ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
រថយន្តបង្កម៉ាក Mercedes ពណ៌ទឹកប្រាក់ ស្កាកលេខភ្នំពេញ LJ 6966 បើកបរដោយបុរសជនជាតិវៀតណាមម្នាក់ ពុំទាន់ស្គាល់ឈ្មោះ ។ ក្នុងរថយន្តមានជនជាតិវៀតណាម៥នាក់ទៀត រួមដំណើរជាមួយក្នុងនោះមានស្រី៣នាក់ ។
សាក្សីនិយាយថា មុនកើតហេតុគេឃើញរថយន្តធ្វើដំណើរយ៉ាងលឿន តាមមហាវិថីព្រះមុនីវង្សពីត្បូងទៅជើង ។ លុះដល់ចំណុចខាងលើក៏បត់ស្តាំ តាមផ្លួវលេខ៨០ទៅកើត ក៏ជ្រុលចង្កូតបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូចដាច់ត្រឹម ហើយជ្រុលបុកគល់ដើមដូងបន្ថែមទៀត ។ ដោយសារថយន្តដឹកមនុស្សលើសចំណុះ ទើបកើលតួរថយន្តនឹងចិញ្ចើមផ្លូវ ទៅមុខក៏មិនរួចថយក្រោយក៏មិនរួច ។
ចំណែកអ្នកបើកបរជនជាតិវៀតណាម ដែលនិយាយភាសាខ្មែរប៉ៃឡាំៗថា អ្នកកាសែតចង់ផ្សាយយ៉ាងម៉េចក៏អត់បញ្ហាដែរ Sic ! ៕
បុរសម្នាក់ស្លាប់ ដោយសារជិះម៉ូតូបុករថយន្តចតស្ងៀម
សិរីសោភ័ណ-បន្ទាយមានជ័យ: បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តចតស្ងៀម កាលពីយប់ថ្ងៃទី១៩ កក្កដា ២០១០ នៅចំណុចភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពេជ្រ ផៃ អាយុ ៥២ឆ្នាំ មុខរបរ អ្នកចំការ រស់នៅភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ។
សាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា ជនរងគ្រោះបានត្រឡប់ពីចាំចំការទៅផ្ទះ បើកបរម៉ូតូពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុមានរថយន្តមួយធំ ចតស្ងៀម ក៏បុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្ត ចតលើថ្នល់មិនដាក់សញ្ញា ឬភ្លើងព្រមានគ្រោះថ្នាក់ ៕
រថយន្តបុករ៉ឺម៉កម៉ូតូ ស្លាប់ម្នាក់របួសម្នាក់
កំពត: បុរសម្នាក់បានបាត់បង់ជីវិតក្រោយបញ្ជូនដល់មន្ទីរពេទ្យ និងស្ត្រីម្នាក់រងរបួសដោយបាក់ដៃស្តាំបណ្តាលមកពីរថយន្តដឹកកាក ស្រាបៀរបុកជាមួយរ៉ឺម៉កម៉ូតូពេញទំហឹង លើផ្លូវលំក្រួសក្រហម ស្ថិតនៅភូមិអង្គរជ័យទី១ ឃុំដំណាក់កន្តួតខាងត្បូង ស្រុកកំពង់ត្រាច កាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១០ ។ អ្នកបើកបររថយន្តបង្កហេតុរត់គេចខ្លួនបាត់ភ្លាមៗក្រោយកើតហេតុ ។
តាមសំដីអ្នករស់នៅក្បែរកន្លែងកើតហេតុបាននិយាយថា មុនពេលគ្រោះថ្នាក់កើតឡើង មានរ៉ឺម៉កម៉ូតូមួយគ្រឿងបើកបរពីទិសខាងជើងដោយពុំមានដឹកមនុស្ស ឬផ្ទុកសម្ភារៈអ្វីទេ ។ ស្របពេលនោះ ក៏មានរថយន្តកូរេមួយគ្រឿងបើបរបញ្ច្រាសទិសគ្នា ហើយបុកចំពីមុខពេញទំហឹង បណ្តាលឱ្យរ៉ឺម៉កម៉ូតូត្រឡប់ក្បាលទៅក្រោយវិញ រួចធ្លាក់ចិញ្ចើមផ្លូវទាំងអស់គ្នា ។ ក្រោយកើតហេតុអ្នកភូមិបានរត់សំដៅទៅកន្លែងគ្រោះថ្នាក់ ស្រាប់តែឃើញបុរសអ្នកបើករ៉ឺម៉កម៉ូតូ និង ស្ត្រីម្នាក់ជាភាគីខាងរថយន្តរងរបួស ដោយបុរសរូបនោះរបួសធ្ងន់ធ្ងរបំផុតទើបប្រញាប់ប្រញាល់ហៅរថយន្តនាំយក ទៅសង្គ្រោះ តែប្រហែលមួយម៉ោងក្រោយមកឮដំណឹងថា បុរសអ្នកបើករ៉ឺម៉កម៉ូតូស្លាប់បាត់ទៅហើយ ។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
លោក គិត តារា អធិការរងស្រុកកំពង់ត្រាច ទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់បានរៀបរាប់ឱ្យដឹងថា បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍នេះ ឈ្មោះ ទឹម អឿន អាយុ ៤៩ឆ្នាំ ទីលំនៅភូមិអង្គរជ័យទី១ ឃុំដំណាក់កន្តួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ចំណែកស្ត្រីភាគីខាងរថយន្តរងរបួសបាក់ដៃស្តាំ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាចនោះ ឈ្មោះ ពៅ ភឿន អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រានទុំ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ។ រីឯអ្នកបើកបររថយន្តសមត្ថកិច្ចមិនបានដឹងឈ្មោះ និង អាសយដ្ឋាននោះទេ តែនៅក្នុងរថយន្តបានបន្សល់ទុកប័ណ្ណបើកបរមួយសន្លឹកជារបស់ឈ្មោះ ណុន ខឿន ទីលំនៅភូមិអូរភឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ លោកអធិការរងបន្តទៀតថា រថយន្តបង្កហេតុម៉ាកអ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ ១ តោន ពាក់ស្លាកលេខ ក្រ.ព្រះសីហនុ 2A 2478 ជារថយន្តដឹកកាកស្រាបៀរ ៕
នាំគ្នាទៅកាច់ពោតឲ្យគេ ត្រឡប់មកផ្ទះឡានបុកកូនស្លាប់
បាត់ដំបង ៖ ទារកមា្នក់ បានរងរបួសជាទម្ងន់ និងក្មេងស្រីម្នាក់ ត្រូវបានស្លាប់បន្ទាប់ពីបាន បញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈពេលដែលត្រឡប់មកពីស៊ីឈ្នួលកាច់ពោត ហើយដើរឆ្លងថ្នល់ទៅផ្ទះត្រូវឡានបុកស្លាប់តែម្ដង។
ហេតុការណ៍នោះបានកើតឡើង ត្រង់ចំណុចទល់មុខសមាគមចិនទិញកូនខ្លា លើកំណាត់ផ្លូវ ជាតិលេខ៥៧ ស្ថិតក្នុងភូមិព្រៃកូនខ្លា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ វេលាម៉ោង១០និង៤០នាទី។
លោកផាក សុខន អាយុ៤៨ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុ និងត្រូវជាឪពុករបស់ក្មេងស្រី រងគ្រោះបានរៀបរាប់ថា ដោយសារជីវភាពក្រីក្រ ទើបគ្រួសាររបស់លោកទាំងកូនទាំងចៅបានធ្វើ ដំណើរទៅស៊ីឈ្នួលកាច់ពោតឲ្យគេនៅខេត្តប៉ៃលិន។
ឪពុកម្ដាយជនរងគ្រោះ បានឲ្យដឹងថា ប្ដីប្រពន្ធពួកគាត់បានដើរឆ្លងថ្នល់ ចំណែកកូនស្រីបាន ពរចៅអាយុ២ឆ្នាំ ដើរឆ្លងថ្នល់តាមក្រោយ រំពេចនោះមានរថយន្តកាមរីបាឡែនសេរី០២ ពណ៌កណ្ដុរ ប្រមេះ ពាក់ស្លាកលេខបណ្ដោះអាសន្ន ៩៨៣៣ បើកបរដោយឈ្មោះគឹម អ៊ី ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលបានបើកបរមកពីខាងប៉ៃលិន ដែរ នោះ បានបុកក្មេងទាំង២ពេញទំហឹងបណ្ដាលឲ្យទារកដ៏តូចនោះ ខ្ទាតចេញពីចង្កេះទៅលើថ្នល់ចំណែកក្មេងស្រីបានបោកផ្ទប់ទៅនឹង ក្បាលរថយន្តហើយផ្លោងទៅបោកក្បាល នឹងកញ្ចក់រថយន្ត បែកធ្លុះកញ្ចក់ថែមទៀតផង៕
អានបន្ថែម
Sunday, July 18, 2010
ជិះម៉ូតូបញ្រ្ចាសទិសបុកគ្នាស្លាប់ម្នាក់
ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ ក្រោយពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យជួយសង្រ្គោះបានបន្តិចបន្ទាប់ ពីទទួលរងគ្រោះថ្នាក់ចរាចរដោយម៉ូតូ១គ្រឿង បើកបញ្ច្រាសទិសមកបុកពេញទំហឹង។
គ្រោះថ្នាក់ចរាចរនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៥០នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១០ នៅចំណុចផ្លូវនេរុហ៍ កែងផ្លូវលេខ៣៣៦ សង្កាត់វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ ឈ្មោះគ្រី ជីវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅផ្ទះលេខ ២៦ ផ្លូវជាតិលេខ៥ ភូមិទី៣ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ ជនរងគ្រោះជិះម៉ូតូម៉ាកអាយខុន ពាក់ស្លាកលេខភ្នំពេញ 1AQ 5539 ប៉ុន្តែមិនមានពាក់មួយការពារសុវត្ថិភាពនោះទេ ដោយឡែកភាគីបង្កហេតុមានឈ្មោះង៉ែត សុផាន់ ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នកចម្រៀង មានទីលំនៅផ្ទះលេខ៧២ ផ្លូវលេខ១៦ ភូមិសន្សំ កុសល១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ជិះម៉ូតូ១គ្រឿងម៉ាកគ្លីកពណ៌ខ្មៅលាយលឿង ពាក់ស្លាក លេខភ្នំពេញ 1L9900។
ប្រភពព័ត៌មានបានបន្តថា ភ្លាមៗសមត្ថកិច្ចជំនាញរបស់ការិយាល័យចរាចរផ្លូវគោកស្នងការ រាជធានីភ្នំពេញ បានចុះអន្តរាគមន៍វាស់វែងនិងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យ ជំនាញ ដើម្បីរង់ចាំធ្វើការដោះស្រាយ។ ដោយឡែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិ យកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី៕
Friday, July 16, 2010
Road Crash Vicntim and Information System Annual report 2009
Annual report in Khmer Language will arrive soon.
Wednesday, July 14, 2010
អន្ទិតទើបនឹងសឹកដេកយកជើងបើកម៉ូតូជំនួសដៃ ដល់ផ្លូវកោងដួលបាក់កស្លាប់
ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុប ដែលគេស្គាល់ថា ទើបនឹងសឹកពីបួសថ្មីៗផងនោះ ខណៈ ពេលបើកម៉ូតូពេលយប់ដោយយកជើងដាក់លើចង្កូតជំនួសដៃ ហើយដេកសណ្ដូកលើម៉ូតូទៀតនោះ ដល់ចំណុចផ្លូវកោងដងនង្គ័លក៏ដួលបាក់កស្លាប់មួយរំពេច។
ហេតុការណ៍នេះកើតឡើងវេលាម៉ោង១និង១៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១០ នៅលើផ្លូវ សហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខបូរីសឡា ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះមាន តុលា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅបូរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បាននិយាយថា ជនរងគ្រោះបើកបរតែម្នាក់ឯង ដោយ យកជើងទាំងពីរកាច់ចង្កូតជំនួសដៃ ហើយដេកសណ្ដូកដាក់ក្បាលលើកែបម៉ូតូខាងក្រោយ លុះបើក លឿនដល់ចំណុចផ្លូវកោងធ្វើឲ្យម៉ូតូនេះបុកខឿនចិញ្ចើមថ្នល់ បណ្ដាលឲ្យដួលបោកក្បាលបាក់កស្លាប់មួយរំពេច៕
កោះសន្តិភាព
ដេកសណ្តូកយកជើងបើកម៉ូតូភ្លាត់ស្នៀតដួលបោកក្បាលបាក់.កស្លាប់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានយក ជីវិតរបស់ខ្លួនដែលមិនមានលក់នៅតាមទី ផ្សារមកប្រលែងលេងនឹងម៉ូតូកញ្ចាស់មួយ គ្រឿងក្នុងគោលបំណងចង់ឱ្យអ្នកដទៃមើល ទៅកោតស្ញប់ស្ញែងប៉ុណ្ណោះ ដោយរូបគេបាន ជិះម៉ូតូមួយគ្រឿងនោះដេកសណ្ដូកខ្លួន រួចយកជើងទាំងពីរទៅកាច់ចង្កូតម៉ូតូយ៉ាង សង្ហា និងបើកបរក្នុងល្បឿនយ៉ាងលឿន ហើយភ្លាត់ស្នៀតទប់លំនឹងមិនបានក៏ដួលបាក់.កបែកក្បាលស្លាប់ភ្លាម មួយរំពេច ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ កក្កដា ឆ្នាំ២០១០ នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីត្រង់ ចំណុចខាងជើងព្រលានយន្ដហោះអន្ដរជាតិ ភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌ ដង្កោ ។ បុរសនោះឈ្មោះមាន តុលា អាយុ ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅ ក្នុងភូមិបុរីសន្ដិភាពីី ភូមិដំណាក់ត្រយឹង សង្កាត់កាកាប ខណ្ឌដង្កោ ។ តាមប្រភពព័ត៌ មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេ បានឃើញបុរសរូបនោះជិះម៉ូតូកញ្ចាស់១ គ្រឿងម៉ាក DH88 ផលិតនៅប្រទេសកូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ត៦៨៣៨
ភព ក្នុងទិសដៅពីកើតទៅលិច ។ លុះទៅ ដល់ចំណុចខាងលិចផ្សារពោធិ៍ចិនតុង រូបគេ បានប្រះខ្លួនដេកសណ្ដូកខ្លួនលើម៉ូតូទំលាក់ដៃ ចុះក្រោម រួចលើកជើងទាំងពីរឡើងទៅ បញ្ជាចង្កូតម៉ូតូយ៉ាងសង្ហាក្នុងល្បឿនយ៉ាង លឿនថែមទៀតផង ព្រោះអាងថា យប់ស្ងាត់ មិនសូវមានមនុស្សធ្វើចរាចរណ៍ទៅមកច្រើន ។
ប្រភពដដែលបានបន្ដថា នៅយប់នោះ អ្នកដែលមិនទាន់ចូលដំណេក ជាពិសេស សន្ដិសុខដែលយាមក្រុមហ៊ុននានាតាមបណ្ដោយមហាវិថីនោះ ឃើញហេតុការណ៍បុរសនោះយកជីវិតរបស់ខ្លួនមកប្រលែង
លេងនឹង គ្រោះថ្នាក់បែបនេះ គេមានការស្រៀវសាច់ជំនួស ។ ប៉ុន្ដែទោះបីជាបែបណា ស្ដេចយមរាជពិតជាមិនអាចអនុគ្រោះដល់អ្នកធ្វេសប្រហែសនោះទេ ពេលគេប្រើជើង កាច់ចង្កូតម៉ូតូបានចំងាយប្រមាណជិត២គីឡូម៉ែត្រ ក៏បានភ្លាត់ស្លៀតដួលទាំងកំរោល បណ្ដាលឱ្យបាក់.ក និងបែកក្បាលស្លាប់តែ ម្ដង ។
សមត្ថកិច្ចនិយាយថា នេះគឺជាគ្រោះថ្នាក់ ដែលបង្កឡើងដោយភាពព្រហើនក្នុងពេលបើកបរ មិនគោរពច្បាប់ចរាចរណ៍ ហើយចាត់ ទុកជាសំណាងខ្លាំងណាស់ ដែលជននោះស្លាប់ តែម្នាក់ឯង មិនបណ្ដាលឱ្យអ្នកដទៃដែល គោរពច្បាប់ចរាចរណ៍ស្លាប់ជាមួយដែរ។ សមត្ថកិច្ចបានបន្ដទៀតថា នេះគឺជាមេរៀន មួយសំរាប់អ្នកបើកបរគ្រប់រូប ដែលការជិះ ម៉ូតូមិនត្រូវប្រើជើងបញ្ជាចង្កូតបណ្ដាលឱ្យ ជីវិតដែលមិនអាចកាត់ថ្លៃបានត្រូវបាត់បង់ បែបនេះឡើយ ។ ក្រោយពេលកើតហេតុ សពបុរសរងគ្រោះត្រូវបានក្រុមគ្រួសារនាំ យកទៅធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃ ណីសាសន៕
រថយន្តនិងម៉ូតូបុកគ្នាបណ្ដាលឲ្យអ្នកជិះម៉ូតូបាក់ភ្លៅ
ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ និងមនុស្ស២នាក់ផ្សេងទៀត ជិះពីក្រោយរងរបួសមធ្យម បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង រវាងរថយន្តនិងម៉ូតូប៉ះទង្គិចគ្នា។
ឧប្បត្តិហេតុ នេះកើតឡើងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១០ វេលាម៉ោង១៦និង៥០នាទី ល្ងាច នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមការឲ្យដឹងពីសាក្សីមួយចំនួនបានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញមានរថយន្ត ១គ្រឿង បើកបរក្នុងទិសដៅពីព្រែកព្នៅមកភ្នំពេញ ក្នុងល្បឿនមធ្យម ចំណែកភាគីខាងម៉ូតូបើកបរពី ភ្នំពេញឆ្ពោះទៅព្រែកព្នៅក្នុងល្បឿនមធ្យមដូចគ្នា ខណៈពេលនោះភាគីខាងម៉ូតូក៏វ៉ាក់អើជាមួយរថយន្តមួយគ្រឿងទៀត ដែលចតនៅខាងស្ដាំដៃខ្លួន ពេលនោះម៉ូតូក៏ងាកចង្កូតមកឆ្វេងបន្តិច ដើម្បី គេចពីរថយន្តដែលចតនោះ រួចហើយក៏ប៉ះទង្គិចជាមួយរថយន្តCAMRY ឆ្លាម ដែលធ្វើដំណើរបញ្រ្ចាស់ទិសគ្នាតែម្ដង។
បន្ទាប់ពីគ្រោះថ្នាក់ចរាចររួចមករថយន្តបង្ក និងម៉ូតូរងគ្រោះត្រូវបានប៉ូលិសយកមករក្សាទុក នៅប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕
ស្រវឹងបើកម៉ូតូបុកចិញ្ចើមផ្លូវបោកក្បាលស្លាប់
ដោយ : សុពិសិដ្ឋ
ភ្នំពេញ: បុរសម្នាក់ ទំនងជាស្រវឹង បានបើកម៉ូតូជ្រុលបុកចិញ្ចើមផ្លូវបណ្ដាលឲ្យបោក្បាលស្លាប់ភ្លាមៗ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ១៥ នាទីរសៀលថ្ងៃទី ១២ កក្កដាកន្លងទៅនេះ នៅផ្លូវសហព័ន្ធរុស្ស៊ី មុខព្រលានយន្តហោះ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌដង្កោ ។
ជនរងគ្រោះឈ្មោះ មាន តុលា អាយុ ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌដង្កោ បើកបរម៉ូតូម៉ាក DH 88 ពណ៌ក្រហម ស្លាកលេខ គ 6838 ភព1 ។
ប៉ូលិសនិយាយថា មុនកើតហេតុគេឃើញម៉ូតូបើកតាមផ្លូវសហព័ន្ធរុស្ស៊ីយ៉ាងលឿន ពីកើតទៅលិច ជ្រុលចង្កូតបុកចិញ្ចើមផ្លូវ ដួលបោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗតែម្តង ។ សពនិងម៉ូតូ ក្រុមគ្រួសារយកទៅធ្វើបុណ្យ និងរកស្សាទុក ៕
រថយន្តធំបុកប៉ូលិសចរាចរណ៍ម្នាក់ស្លាប់
ដោយ : ចក្រី
កំពត: រថយន្តធុនធំមួយគ្រឿងបានបង្កឱ្យប៉ូលិសចរាចរម្នាក់បាត់បង់ជីវិត ដោយបុកម៉ូតូកំពុងបើកបរច្រាសទិសគ្នា កាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១០ ត្រង់ចំណុចខាងត្បូងរង្វង់មូលនាគព័ន្ធក្នុងទឹកដីភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូទៅយាមប្រចាំការ ។
ជនរងគ្រោះ ឈ្មោះ យុយ ចាន់ដារិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅភូមិក្រាំង សង្កាត់ក្រាំងអម្ពិល ក្រុងកំពត ជាមន្ត្រីប៉ូលិសនៃការិយាល័យចរាចរផ្លូវគោក ។
តាមសំដីអ្នកនៅក្បែរកន្លែងកើតហេតុបាននិយាយថា ពេលគ្រោះថ្នាក់នោះយប់ងងឹតទៅហើយ តែបានឃើញភ្លើងម៉ូតូមួយមកពីទិសខាងជើងចេញផុតពីរង្វង់មូល នាគព័ន្ធ ខណៈនោះមានរថយន្តធំមួយគ្រឿងបើកបរយ៉ាងលឿនមកពីទិខាងត្បូង ហើយបុកម៉ូតូចំពីមុខពេញទំហឹងលាន់ឮគួរឱ្យរន្ធត់ ។ ភ្លាមៗអ្នកនៅក្បែរកន្លែងកើតហេតុបាននាំគ្នារត់សំដៅទៅជួយលើក ជនរងគ្រោះ តែដោយឃើញស្ថានភាពធ្ងន់ធ្ងរ ទើបទំនាក់ទំនងហៅរថយន្តសង្គ្រោះមកដឹកយកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែក្រោយមកឮដំណឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតហើយបន្តដឹក ទៅកាន់លំនៅស្ថានតែម្តង ។ ប្រភពនោះបន្តទៀតថា គ្រោះថ្នាក់កើតឡើងអាចបណ្តាលមកពីអ្នកបើកបររថយន្តស្រវឹងស្រា ទើបប្រើល្បឿនលឿនបែបនេះ ។
លោក ណុប សារ៉េត នាយការិយាល័យចរាចរផ្លូវគោកបានរៀបរាប់ថា ផ្នែកតាមការវាស់វែងឃើញថា រថយន្តបង្កហេតុបានបើកចូលទៅក្នុងចំណែកផ្លូវរបស់ម៉ូតូ ហើយការបុកនោះបានអូសទាំងម៉ូតូទាំងម្ចាស់ចម្ងាយជាង ១០ម៉ែត្រ តែត្រង់ថាអ្នកបើកបររថយន្តស្រវឹង ឬអត់នោះមិនអាចដឹងបានទេ ព្រោះគេបានគេចខ្លួនបាត់តាំងពីក្រោយបង្កហេតុម្ល៉េះ ។
ម៉ៅ ធឿន ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅភូមិទ័ពស្តេច ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ជាព្រូឡានដែលត្រូវប៉ូលិសឃាត់សួរនាំបានឱ្យដឹងថា អ្នកបើកបររថយន្តបង្កហេតុឈ្មោះ សាន ច្រេន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយខ្លួនដែរ ។ ព្រូឡានអះអាងថា មុនពេលកើតហេតុអ្នកបើកបរមិនបានផឹកស្រាទេ ឯឡានដែលខ្លួនដើរតាមនោះ គឺរកស៊ីដឹកស៊ីម៉ង់ត៍ពីកំពង់ផែកែវផុស យកទៅដាក់នៅតានី (ស្រុកអង្គរជ័យ ) ៕
Monday, July 12, 2010
Car hit motorbike. Passengers injured in the first leg Knight
(Cambodia. Phnom Penh) car hit the front of the motorcycle, causing serious head injuries motorcyclists, passengers broken leg, a car owner quickly left the scene, finally seized by the police. Traffic on Friday 22:20, Sang Park, 10000 in King Kong area. Rider and passenger injuries temporary identity is unknown, they were riding a Yamaha motorcycle, was injured was immediately taken to hospital for treatment.
Accident vehicle owner is also unknown, driving a good car beautiful golden. Message that the time of the incident, car drivers suspected of drink driving, along the busy road and the motorcycle Sihamoni to rapidly driving the same direction, to the site of the accident, the car speed and hit the front of the motorcycle, resulting in motorcyclists hit the ground with the rear seat passenger, Knight head injuries, broken leg passengers, seeing the way alarm the people and help them get medical attention. After the incident, accident car quickly left the scene after the police intercepted and seized elsewhere in the police investigation.
more info in Chinese
គ្រោះថ្នាក់ចរាចរ ៥ លើក ស្លាប់ម្នាក់ របួសធ្ងន់ស្រាល់ ៧ នាក់
ដោយ : សុពិសិដ្ឋ
ភ្នំពេញ: រយៈពេល ១ ថ្ងៃ នៅរាជធានីភ្នំពេញមានករណីស្លាប់ និង ៧ នាក់ទៀត រងរបួសធ្ងន់ និងស្រាល ។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ។
៙ករណីទី១: វេលាម៉ោង ១០ និង ៤០ នាទីថ្ងៃទី ៩ កក្កដានេះ នៅចំណុចផ្លូវចូលទីលានចាក់សម្រាម ភូមិបាគូ សង្កាត់-ខណ្ឌដង្កោ រថយន្តក្រុមហ៊ុនស៊ិនទ្រី បើកកិនយុវជនម្នាក់ស្លាប់ ។
ប៉ូលិសនិយាយថា រថយន្តបង្កពណ៌ស គ្មានស្លាកលេខ ជារថយន្តដឹកសម្រាមក្រុមហ៊ុនស៊ិនទ្រី អ្នកបើកបររត់បាត់ ។ រីឯជនរងគ្រោះឈ្មោះ គន់ រិទ្ធី ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
ប៉ូលិសបន្តថា មុនកើតហេតុ ជាជនរងគ្រោះបានឡើងតោងរថយន្ត ដែលកំពុងធ្វើដំណើរយឺត ។ ស្រាប់តែពេលនោះរបូតដៃ ធ្លាក់មកដីត្រូវកង់ក្រោយរថយន្តកិនស្លាប់តែម្តង ។ រថយន្តរក្សាទុកនៅខណ្ឌ ។
៙ករណីទី២: វេលាម៉ោង ៨ និង ១៥ នាទីយប់ថ្ងៃដដែល នៅតាមផ្លូវជាតិលេខ ៥ មុខសាលាបឋមសិក្សាច្រាំងចំរេះ សង្កាត់ច្រាំងចំរេះII ខណ្ឌឫស្សីកែវ មានករណីរថយន្តបើកបុកម៉ូតូបណ្តាលឲ្យយុវជនម្នាក់របួសធ្ងន់ ។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាកកាមរីស៊េរី ៩៣ ពណ៌ស ស្លាកលេខ បន្ទាយមានជ័យ 2A 5941 បើកបរដោយឈ្មោះ មាស សុន ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរប៉េអឹមខេត្តកំពង់ឆ្នាំង ស្នាក់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំណែកជនរងគ្រោះឈ្មោះ សន សុវណ្ណដា ភេទប្រុស អាយុ ១៩ ឆ្នាំ ស្នាក់នៅសង្កាត់ច្រាំងចំរេះII ខណ្ឌឫស្សីកែវ បើកបរម៉ូតូម៉ាក VIVA ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1X 3306 របួសធ្ងន់ដេកពេទ្យលោកសង្ឃ ។
ប៉ូលិសបន្តថា មុនកើតហេតុរថយន្តបើកតាមផ្លូវជាតិលេខ ៥ ពីត្បូងទៅជើង ហើយជ្រុលចង្កូចបុកម៉ូតូ ដែលបើកបរក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យរបួសធ្ងន់ ។ យានយន្តទាំង ២ រក្សាទុកនៅសង់ត្រាល់ ។
៙ករណីទី៣: វេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃដដែល នៅចំណុចផ្លូវ ២៧១ មុខហាងលក់ទូរទស្សន៍សុវណ្ណគិរី សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានករណីរថយន្ត បើកបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់មន្ត្រីប៉េអឹមខណ្ឌមានជ័យម្នាក់ ។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាក វ៉ុលវ៉ាហ្គេន ពណ៌ក្រហម ស្លាកលេខភ្នំពេញ 2C 6031 បើកបរដោយឈ្មោះ នង មុន្នីរស្មី ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅផ្ទះលេខ ១១ សង្កាត់បឹងត្របែក ខណ្ឌចំការមន មុខរបរបុគ្គលិកក្រុមហ៊ុន CDP បានបើកតាមផ្លូវ ២៧១ ពីលិចទៅកើត ហើយបុកម៉ូតូធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យរបួសធ្ងន់បុរសម្នាក់ដេកពេទ្យបាយ័ន ។ ជនរងគ្រោះឈ្មោះ ណុល សុធា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរមន្ត្រីប៉េអឹមខណ្ឌមានជ័យ បើកបរម៉ូតូម៉ាក YAMAHA ពណ៌ក្រហមស គ្មានស្លាកលេខ ។ យានយន្តទាំង ២ រក្សាទុកនៅសង់ត្រាល់ ។
៙ករណីទី៤: វេលាម៉ោង ៩ និង ៥០ នាទីយប់ថ្ងៃដដែលនៅចំណុចផ្លូវ ១០៥ កែងផ្លូវ ៣៧៦ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន មានករណីរថយន្តបុកម៉ូតូរបួសធ្ងន់ យុវជនម្នាក់ ។
ប៉ូលិសបានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ស្លាកលេខភ្នំពេញ 2K 3607 បើកបរដោយឈ្មោះ ថាន់ សុភ័ក្រ ភេទស្រី អាយុ ១៨ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បើកតាមផ្លូវ ១០៥ ពីជើងទៅត្បូង ដល់ផ្លូវកែង ក៏បុកម៉ូតូ១ គ្រឿង ដែលកំពុងធ្វើដំណើរតាមផ្លូវ ៣៧៦ ពីលិចទៅកើត បណ្តាលឲ្យរបួសធ្ងន់ដេកពេទ្យរស្ស៊ី ។ ជនរងគ្រោះឈ្មោះ តូដ សុភាព ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។ យានយន្តទាំង ២ រក្សាទុកនៅសង់ត្រាល់ ។
៙ករណីទី៥: វេលាម៉ោង ៧ យប់និង ១០ នាទីយប់ថ្ងៃដដែលនៅចំណុចផ្លូវ ៤៣០ មុខផ្ទះលេខ ១០៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានករណីម៉ូតូបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ ៧ នាក់ ស្រាល ២ នាក់ ។
ប៉ូលិសនិយាយថា ភាគីម្ខាងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1AB 4013 បើកបរដោយឈ្មោះ ទូច ឃឹម ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ ៤៣D ផ្លូវ ៤៣០ សង្កាត់ផ្សារដើមថ្កូវ (របួសធ្ងន់) បើកបរតាមផ្លូវ ៤៣០ ពីត្បូងទៅជើង ហើយបុកម៉ូតូម៉ាក Smash ពណ៌ក្រហម-ខ្មៅ ស្លាកលេខភ្នំពេញ 1AP 0588 បើកបរដោយឈ្មោះ អ៊ួង ចន្ធី ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅនៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល (របួសធ្ងន់) ដែលធ្វើដំណើរតាមផ្លូវ ៤៣០ ពីជើងទៅត្បូង ។ អ្នករួមដំណើរ ២ នាក់ទៀត របួសស្រាលចូលដេកពេទ្យបញ្ញាសក្តិទាំងអស់គ្នា ។ ម៉ូតូទាំង ២ រក្សាទុកនៅខណ្ឌ ៕
Sunday, July 11, 2010
ក្រុមគ្រួសារអាណិកជនខ្មែររស់នៅ ប្រទេសបារាំង៦នាក់ស្លាប់ក្នុងរថយន្ដគួរឱ្យ រន្ធត់លើផ្លូវជាតិលេខ៦
កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ
ខេត្ដសៀមរាប ៖ យ៉ាងហោចណាស់មនុស្ស៦នាក់ បានស្លាប់ក្នុងឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បំផុតរវាង រថយន្ដកូរ៉ូឡា និងរថយន្ដស៊ីទែនដឹកប្រេង លើកំណាត់ផ្លូវជាតិលេខ៦ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៥ កក្កដា នៅចំណុចភូមិរកាកំបុត ឃុំត្រញំងធំ ស្រុកប្រាសាទបាគង ។ អ្នកដែលរងគ្រោះទាំង៦នាក់នេះ គឺជាអាណិកជនខ្មែររស់នៅប្រទេសបារាំង និងជាក្រុមគ្រួសារតែមួយបានជិះរថយន្ដកូរ៉ូឡា ស៊េរី៩៣ ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ឆ-៥៥៨៥ ភព២ ដែលបានបើកបរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្ដសៀមរាប (បើកបរពីលិចទៅកើត) ។
មូលហេតុដែលបណ្ដាឱ្យជួបគ្រោះថ្នាក់ដ៏មហន្ដរាយ នេះមិនទាន់មានការបញ្ជាក់អះអាងជាផ្លូវការនោះទេ តែតាមមន្ដ្រីប៉ូលិសជំនាញខាងចរាចរណ៍ ស្រុកប្រាសាទបាគង បានសន្និដ្ឋានថា យោងតាមការត្រួតពិនិត្យ គឺរថយន្ដកូរ៉ូឡាទំនងជាបើកវ៉ាយានយន្ដណាមួយ តែវ៉ាមិនផុតក៏ជ្រុលចូលមកទ្រូងផ្លូវខាងឆ្វេង ខណៈរថយន្ដស៊ីទែនដឹកប្រេងរបស់ក្រុមហ៊ុនសាវីម៉ិច បើកមកបញ្ច្រាសទិសគ្នា បណ្ដាលឱ្យបុកចំពីមុខយ៉ាងពេញទំហឹងតែម្ដង ។ មហន្ដរាយនេះ ធ្វើឱ្យរថយន្ដស៊ីទែនដឹកប្រេងធ្លាក់ពីផ្លូវចូលទៅវាលស្រែចំងាយ ប្រមាណ១០ម៉ែត្រ។ រីឯរថយន្ដកូរ៉ូឡាខ្ទេចមុខសល់តែគូទបន្ដិចខ្ទាតធ្លាក់ចុះពី ផ្លូវផងដែរ ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្ដស៊ីទែនដឹកប្រេង បានគេចខ្លួនបាត់ ដោយទុកចោលរថយន្ដនៅកន្លែងកើតហេតុ។
ចំពោះសពអ្នករងគ្រោះទាំង៦នាក់ ដែលក្នុងនោះមានស្ដ្រី៣នាក់ គឺគេអាចយកចេញបានតែ៥នាក់ទេ ចំណែកសពស្ដ្រីម្នាក់ត្រូវបានកៀបជាប់នៅផ្នែកខាងស្ដាំរថយន្ដដែល រហូតដល់ម៉ោង៧កន្លះយប់ទៅហើយ ក៏នៅមិនទាន់អាចយកចេញបាននៅឡើយទេ ហើយសមត្ថកិច្ចក៏កំពុងរកវិធីកាត់ដែកដើម្បីយកសពចេញ ។ លោកអនុសេនីយ៍ឯក ប៉ោ ចន្ថា នាយផ្នែកចរាចរស្រុកប្រាសាទបាគង បានឱ្យដឹងពីអត្ដសញ្ញាណគ្រួសារអាណិកជនដែលស្លាប់នេះជាឪពុកម្ដាយ និងកូន៤នាក់ ដែលបានទិញដី និងចុះឈ្មោះធ្វើសៀវភៅគ្រួសារ នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ផងដែរ គឺឪពុកឈ្មោះផូ សៅឃុន ឆ្នាំកំណើត១៩៥២ ម្ដាយឈ្មោះកែវ ទីមូនឹក ឆ្នាំកំណើត១៩៥១ និងកូន៤នាក់ ១-ឈ្មោះផូ ឃុណ្ណារិទ្ធ ភេទប្រុស ឆ្នាំកំណើត១៩៨២, ២-ឈ្មោះផូ កែវរស្មី ភេទស្រី ឆ្នាំកំណើត ១៩៨៣, ៣-ឈ្មោះផូ ពុទ្ធារិទ្ធ ភេទប្រុស ឆ្នាំកំណើត១៩៨៥ និង៤-ឈ្មោះផូ មូនីកា ភេទស្រី ឆ្នាំកំណើត១៩៩០ ។នេះជាសោកនាដកម្មនៃគ្រួសារអាណិកជនខ្មែររស់នៅប្រទេសបារាំងដែល ស្មានមិនដល់ថា ទាំងឪពុកម្ដាយ និងកូនបានស្លាប់នៅពេលតែមួយបែបនេះឡើយ ។ សពត្រូវបានសមត្ថកិច្ចបញ្ជូនមករក្សាទុកនៅមន្ទីរពេទ្យ ខេត្ដសៀមរាប ៕
គ្រោះថ្នាក់ចរាចរណ៍៣លើកស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
ដោយ ៖ កោះឯករាជ្យ
ខេត្ដស្ទឹងត្រែង ៖ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងបន្ដបន្ទាប់ដោយពីរលើកនៅ កន្លែងតែមួយបណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ និងមួយលើកទៀតរថ យន្ដបើកចៀសម៉ូតូមួយគ្រឿងវាក់នឹងម៉ូតូ មួយគ្រឿងទៀតក្រឡាប់ផ្ងារជើង ។ គ្រោះថ្នាក់ចរាចរណ៍២លើកនៅកន្លែងតែមួយនេះ ទី១ បានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី៦ កក្កដា ឆ្នាំ២០១០ បង្កឡើងដោយម៉ូតូ ម៉ាកវ៉េវដែលម្ចាស់ស្រវឹងស្រាជិះចូលរថយន្ដ កុំតែម្ចាស់រថយន្ដគេចទាន់ ប្រហែលជាមាន គ្រោះថ្នាក់ដល់ជីវិតមិនខាន។ ទោះជាបែបណាក្ដី ម៉ូតូបានជ្រុលទៅបុកជញ្ជាំងរថយន្ដ បណ្ដាលឱ្យអ្នកបើករងរបួសធ្ងន់ ។មន្ដ្រីប៉ូលិសប្រាប់ថា អ្នកជិះម៉ូតូឈ្មោះ ភឹម លាន ភេទប្រុស អាយុ៤៨ឆ្នាំ រស់ នៅភូមិកោះកី ឃុំគោស្នែង ស្រុកថាឡាបរិ វ៉ាត់ ។ ចំណែកម្ចាស់រថយន្ដជាមន្ដ្រីប៉ូលិស នៅស្នងការដ្ឋានខេត្ដ គឺលោកដួង ស៊ីវត្ថា បើករថយន្ដមកពីទិសខាងជើងក្នុងទិសដៅ ផ្ទុយគ្នា ។
ពេលទៅដល់គល់ស្ពាន សេកុង ម៉ូតូនោះជិះរេចូលទៅខាងស្ដាំដៃធ្វើឱ្យលោកដួង ស៊ីវត្ថា គេចទាំងតក់ក្រហល់ ហើយម៉ូតូ នោះបានទៅបុកជញ្ជាំងរថយន្ដខ្ទាតទៅម្ខាង ផ្លូវ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះជាអ្នកបើកម៉ូតូត្រូវបានរថយន្ដ សង្គ្រោះរបស់ប៉ូលិសដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។ សមត្ថកិច្ចបន្ដថា ហេតុការណ៍លើកទី២កើតឡើងនៅយប់ដដែលកន្លែងដដែល ដោយសារប៉ូលិសប៉ុស្ដិ៍ការពារស្ពានបេតុងមិត្ដ ភាពកម្ពុជា-ចិនដែលផឹកតាំងពីថ្ងៃរហូត ដល់យប់ លុះស្រវឹងបានទៅដេកកណ្ដាល ថ្នល់ក្បែរគល់ស្ពានត្រូវរថយន្ដបើកកិន ចំកណ្ដាលទ្រូងបណ្ដាលឱ្យបាក់ឆ្អឹងជំនីរ និងខ្ទេចដងខ្លួនស្លាប់នៅនឹងកន្លែង។ អ្នក ស្លាប់នោះ គឺជាប៉ូលិសការិយាល័យអន្ដរា គមន៍ស្នងការដ្ឋាននគរបាលខេត្ដឈ្មោះ អ៊ី ង៉ែត អាយុ៤២ឆ្នាំ ឋានៈអនុសេនីយ៍ទោ។ទាក់ទិននឹងគ្រោះថ្នាក់ដែលស្មានមិន ដល់នេះត្រូវប៉ូលិសឱ្យដឹងថា ប៉ូលិសដែល ស្លាប់បានជួយធ្វើចរាចរណ៍នៅមុខប៉ុស្ដិ៍របស់ ខ្លួន ពេលប៉ូលិសចរាចរវាស់វែងករណីគ្រោះ ថ្នាក់លើកទី១។
ក្រោយពីការវាស់វែងរួច ហើយមន្ដ្រីប៉ូលិសនាំគ្នាផឹកស៊ី លុះដល់ ម៉ោងជិត១រំលងអធ្រាត្រទើបនាំគ្នាបំបែក ជួររកកន្លែងសំរាករៀងៗខ្លួន ក្នុងនោះប៉ូលិស រងគ្រោះបែរជាទៅដេកនៅកណ្ដាលថ្នល់ ទៅវិញ បណ្ដាលឱ្យរថយន្ដមិនស្គាល់អត្ដ សញាណកិនស្លាប់តែម្ដង។ប៉ូលិសបច្ចេកទេសបានទៅត្រួតពិនិត្យ សាកសព ដោយខ្លាចជាអំពើមនុស្សឃាត។ ក្រោយពីពិនិត្យមើលរួចហើយ សមត្ថកិច្ច សន្និដ្ឋានថា ពិតជាស្លាប់ដោយសាររថយន្ដ កិនមែន ។ សពត្រូវក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី។ចំណែកហេតុការណ៍លើកទី៣បានកើត ឡើងនៅវេលាម៉ោង៩ និង២៥នាទីព្រឹក ថ្ងៃ ទី៧ ខែកក្កដា ឆ្នាំ២០១០ ដោយរថយន្ដ របស់លោកវុត្ថា មេប៉េអឹមរងក្រុងពេលបើក ឆ្លងកាត់កំណាត់ផ្លូវលំកោងមួយចៀសម៉ូតូ មួយគ្រឿងទៅវាក់នឹងម៉ូតូមួយគ្រឿងទៀត ដូច្នេះហើយលោកប្រឹងកាច់ចង្កូតគេចទាំង ប្រថុចញ៉ុចបណ្ដាលឱ្យរថយន្ដក្រឡាប់ផ្ងារ ជើងឡើងលើ តែរូបលោកពុំរងរបួសទេ ។ រថយន្ដត្រូវបានម្ចាស់ហៅរថយន្ដស្ទូចដឹកទៅជួសជុល ៕
សាលក្រមផ្ដន្ទាទោសនគរបាលចរាចរម្នាក់ពីបទបង្ករបួសពេលបំពេញតួនាទី
កោះឯករាជ្យ
ខេត្ដបាត់ដំបង ៖ សាលក្រមនៃការជំំនុំជំរះបានប្រកាសជាសាធារណៈនៅចំពោះមុខជនជាប់ចោទ និងជនរងគ្រោះ កាលពីថ្ងៃ ២៨មិថុនា វេលាម៉ោង៨ព្រឹក នៅសាលាដំបូងខេត្ដបាត់ដំបងពីបទ “បង្ករបួសដោយ ចេតនា” ដោយសំរេចវិនិច្ឆ័យសេចក្ដីផ្ដន្ទាទោសតាមបញត្ដិមាត្រា៤១នៃច្បាប់ ព្រហ្មទណ្ឌអន្ដរកាលលើ លោកទេព សុខុម អាយុ២៧ឆ្នាំ ជាមន្ដ្រីនគរបាលនៃស្នងការដ្ឋានខេត្ដបាត់ដំបងដែលបានវាយយុវជនម្នាក់ ឱ្យរបួសថ្ងាសពេលត្រួតពិនិត្យចរាចរណ៍តាមផ្លូវ ។ រឿងហេតុនោះ គឺកាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០០៩ វេលាម៉ោងប្រហែល៩ព្រឹកយុវជន ឈ្មោះយូ ណា អាយុ១៨ឆ្នាំ ជាសិស្សសាលា បានបើកម៉ូតូម៉ាកវីវ៉ា គ្មានស្លាកលេខ គ្មានមួក និងកញ្ចក់ក្នុងទិសដៅពីត្បូងទៅជើង លុះទៅដល់ចំណុចផ្លូវបំបែកក្បែរវត្ដពិភិទ្ឋារាមត្រូវក្រុម សមត្ថកិច្ចកំពុងត្រួតពិនិត្យចរាចរណ៍ ហៅឱ្យឈប់ ។
ពេលនោះយុវជនយូ ណា មិនទាន់បានឈប់ស្រួលបួលផងត្រូវ លោកទេព សុខុម ជាប៉ូលិសចរាចរយកដំបងបញ្ជាចរាចរណ៍វាយចំថ្ងាសបណ្ដាលឱ្យដួលសន្លប់ តែម្ដង ។ ដឹងរឿងនោះឪពុកម្ដាយ យុវជនរងគ្រោះបានទៅនាំយកកូនទៅមន្ទីរពេទ្យ តែប៉ូលិសមិនអនុញាតទេ ។ ទោះជាយ៉ាងណាក្ដីដោយមានអន្ដរាគមន៍ពីប្រជាជនដែលចូលរួមមើលជនរងគ្រោះ កំពុងសន្លប់នោះទើបប៉ូលិសអនុញ្ញាតឱ្យនាំទៅមន្ទីរពេទ្យ ខណៈប៉ូលិសក៏នាំគ្នាចាកចេញពីកន្លែងកើតហេតុដែរ។ លោកលឹម ប៊ូឡោ អាយុ៤៦ឆ្នាំ ជាឪពុកយុវជនរងគ្រោះ មានទីលំនៅក្នុងភូមិស្លា កែត ឃុំស្លាកែត ក្រុងបាត់ដំបងបានដាក់ពាក្យបណ្ដឹងរដ្ឋប្បវេណីទៅតុលាការខេត្ដដើម្បីឱ្យ ជួយរកយុត្ដិធម៌ ហើយត្រូវចៅក្រម ជំនុំជម្រះសំរេចផ្ដន្ទាទោសដូចខាងលើ ដោយយោងទៅលើដីកាបញ្ជូនរឿងឱ្យជំនុំជំរះចុះថ្ងៃទី៤ខែមីនា ឆ្នាំ២០១០ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដបាត់ដំបងកំណត់បទល្មើសលើជនជាប់ចោទ ឈ្មោះទេព សុខុម ពីបទបង្ករបួសដោយចេតនាដោយមានការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហួត សុគុណ ថាស្នាមជាំនៅលើថ្ងាសជនរងគ្រោះមាន ប្រវែង៨សង្ទីម៉ែត្រ គុណនឹង២សង្ទីម៉ែត្រ។
ស្លាកស្នាមនេះយកមកប្រៀបធៀបនឹងឧបករណ៍បញ្ជា ចរាចរណ៍របស់ជនជាប់ចោទដែលបានវាយលើជនរងគ្រោះនោះមានលក្ខណៈ ស៊ីសង្វាក់គ្នា និងតាមកំណត់ហេតុសួរចំលើយ របស់មន្ដ្រីនគរបាលយុត្ដិធម៌ទៅលើសាក្សី
ឈ្មោះសេង ស៊ីនេត ឈ្មោះនី ឡា ឈ្មោះអៀ ម៉េងលាង និងឈ្មោះស៊ នាត គឺប្រហាក់ប្រហែលគ្នាដោយអះអាងថា ពួកគេបានឃើញផ្ទាល់ភ្នែកឈ្មោះទេព សុខុម ជាមន្ដ្រីប៉ូលិសចរាចរបានវាយទៅលើជនរងគ្រោះ ដោយដំបងធ្វើចរាចរណ៍ចំថ្ងាសបណ្ដាលឱ្យដួលម៉ូតូតែម្ដង ។ ចំលើយនេះ មានលក្ខណៈ ស៊ីសង្វាក់គ្នាទៅនឹងចំលើយរបស់ជនរងគ្រោះ និងដូចគ្នានឹងការបញ្ជាក់ស្លាកស្នាមរបស់គ្រូពេទ្យ ។ ក្នុងពេលសវនាការជនជាប់ចោទឈ្មោះ
ទេព សុខុម ឆ្លើយបដិសេធថា លោកពុំបានវាយទៅលើជនរងគ្រោះទេ ដោយអះអាងថា ជនរងគ្រោះជិះម៉ូតូដួលដោយខ្លួនឯង ហើយស្លាកស្នាមនៅលើថ្ងាសនោះគឺប៉ះទង្គិចនឹង ដៃម៉ូតូ ។
ការឆ្លើយបែបនេះពុំមានមូលដ្ឋាន ច្បាស់លាស់ ហើយក៏គ្មានភស្ដុតាងមកបញ្ជាក់អំពីមូលហេតុនៃការដួលម៉ូតូបណ្ដាល ឱ្យមានរបួសនៅថ្ងាសរបស់ជនរងគ្រោះឡើយ ។ វិញាបនបត្រពេទ្យលេខ២៧៣ គ,ផ,ល ចុះថ្ងៃទី៣០ មីនា ឆ្នាំ២០០៩ បាន សន្និដ្ឋានថា ថ្ងាសជនរងគ្រោះប៉ះទង្គិចទៅ នឹងវត្ថុរឹង បណ្ដាលឱ្យមានរបួស និងហើមខួរ ក្បាល ហើយជាសះស្បើយវិញក្នុងអំឡុង ពេល២០ថ្ងៃ។ជនជាប់ចោទជាមន្ដ្រីនគរបាលជាតិមានសមត្ថភាព បញាស្មារតីគ្រប់គ្រាន់ ដឹងខុស ត្រូវនូវអំពើរបស់ខ្លួន តែពុំបានគោរពតួនាទី និងក្រមសីលធម៌ជាមន្ដ្រីនគរបាលជាតិទេ បែរជាប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ សេចក្ដីថ្លៃថ្នូរ ជាមន្ដ្រីនគរបាលជាតិ ប្រព្រឹត្ដ បទល្មើសទៅលើពលរដ្ឋស្លូតត្រង់បណ្ដាលឱ្យមានរបួសធ្ងន់ធ្ងរដែលអំពើ នេះចែងឱ្យផ្ដន្ទាទោសតាមបញត្ដិមាត្រា៤១នៃច្បាប់ព្រហ្មទណ្ឌ អន្ដរកាល។រឿងនេះដើមបណ្ដឹងរដ្ឋប្ប វេណីប្ដឹងទាមទារសំណងរដ្ឋប្បវេណីក្នុងសវនាការចំនួន៦.៤០០.០០០រៀលតែ ជនជាប់ចោទនៅតែមិនព្រមទទួលខុសត្រូវលើរឿងនេះឡើយទើបសាលាដំបូងចេញ សាលក្រមជំនុំជំរះជាសាធារណដូចខាងលើ ហើយបើមិន ចូលមកដោះស្រាយទេនឹងត្រៀមចេញដីកា ដើម្បីអនុវត្ដនទៅតាមផ្លូវច្បាប់ ៕
បើករថយន្ដចុះពីលើស្ពានព្រះមុនីវង្សថ្មីជាន់ហ្វ្រាំងអត់ស៊ីជ្រុលបុករបាំងចែកផ្លូវ
រាជធានីភ្នំពេញ ៖ រថយន្ដដឹកថ្មមួយ គ្រឿងម៉ាកនីស្សាន់ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឡុង ម៉េង ដែលបើកចុះពីលើស្ពានព្រះមុនីវង្សថ្មី ដោយសារជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុករបាំងចែកផ្លូវជាប់កង់ ម្ខាង ទើបទៅមុខលែងរួច ។ ហេតុការណ៍នេះបាន កើតឡើងនៅផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ សាស្ដ្រខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី៩ កក្កដា ឆ្នាំ២០១០។តាមអ្នកបើកបររថយន្ដខាងលើបាន និយាយថា មូលហេតុដែលរថយន្ដជ្រុលទៅ បុករបាំងចែកផ្លូវនេះ គឺបណ្ដាលមកពីរថ យន្ដរបស់គាត់ដឹកធ្ងន់ពេក លុះពេលចុះពីលើ ស្ពានដែលមានចំណោត ក៏រអិលលឿនឡើងៗ ទៅមុខជាហេតុធ្វើឱ្យគាត់សំរេចចិត្ដកាច់ចង្កូតបំបុករបាំងថ្ម ចែកផ្លូវតែម្ដង ព្រោះខ្លាចបុកអ្នកដំណើរលើផ្លូវនៅពីមុខរថយន្ដ។
ទោះជាយ៉ាងនេះក្ដី ក៏រថយន្ដខាងលើនេះបាន ជ្រុលទៅប៉ះម៉ូតូអ្នកដំណើរមួយគ្រឿងដែរ ប៉ុន្ដែពុំមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរដល់មនុស្សណាម្នាក់ឡើយ ។ចំពោះបញ្ហាគ្រោះថ្នាក់ខាងលើនេះ មន្ដ្រីសមត្ថកិច្ចបានធ្វើការសំរួលឱ្យអ្នកបើកបររថយន្ដសងប្រាក់ទៅ ម្ចាស់ម៉ូតូដែលខូចខាតចំនួន៣០ដុល្លារ ដើម្បីចប់រឿងមួយ វគ្គ ។ ដោយឡែក រថយន្ដត្រូវប៉ូលិសអូស យកទៅរក្សាទុក នៅសាលារាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕
ស្លាប់ពីររបួសពីរដោយគ្រោះថ្នាក់ចរាចរតាមផ្លូវជាតិលេខ៥
ខេត្តពោធិសាត់ ៖ មានមនុស្សប្រុសស្រីពីរនាក់ បានស្លាប់ និង២នាក់ទៀតបានរងរបួសយ៉ាង ធ្ងន់ធ្ងរដោយសារតែគ្រោះថ្នាក់ចរាចរពីរលើកផ្ទួនគ្នា លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តឃុំតែ មួយ។ ដោយលើកទី១ វេលាម៉ោង៣និង២០នាទីរសៀល ក្នុងភូមិស្នាមព្រះ បើកម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុក និងលើកទី២ កើតឡើងនៅវេលាម៉ោង១២យប់ បើកម៉ូតូឌុបគ្នាទៅបុករថយន្តធុនធំពីក្រោយ នៅភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ ក្នុងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១០។
លោករស់ ចំរើន នាយការិយាល័យចរាចរផ្លូវគោក បានប្រាប់កម្ពុជាថ្មីថា ជនរងគ្រោះដែល ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរទាំងពីរករណីនេះ គឺទីមួយឈ្មោះកែប ធឿន អាយុ៥៧ឆ្នាំ ជាប្រធាន ភូមិស្ដុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់(ស្លាប់), ទី២ ឈ្មោះឡាក់ ភីនីត អាយុ២០ ឆ្នាំ ភេទស្រី រស់នៅភូមិខ្ពប ឃុំព្រៃខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង(ស្លាប់), ទី៣ ឈ្មោះសេង ឃួន ហៅដេត ភេទប្រុស អាយុ២៥ឆ្នាំ និងទី៤ឈ្មោះតាំង ស៊ុនហេង ភេទប្រុស អាយុ២០ឆ្នាំអ្នកទាំងពីរបានរងរបួសយ៉ាងធ្ងន់ មានទីលំនៅភូមិស្ពានថ្ម សង្កាត់រលៀប ក្រុងពោធិសាត់៕
អ្នកធ្វើដំណើរឡើងស្ពានព្រះមុនីវង្សថ្មី ស្លន់ស្លោពេលឃើញរថយន្តដឹកត្រាក់ទ័រថយក្រោយ
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១០ អ្នកធ្វើដំណើរឡើងស្ពានព្រះមុនីវង្សថ្មី រាប់រយនាក់ នាំគ្នាភ័យស្លន់ស្លោខ្លះផ្ដួលម៉ូតូចោលរត់យកតែប្រាសអាយុ ព្រោះឃើញរថយន្តធំដឹក គ្រឿងចក្រអេស្កាវ៉ាទ័រ ដែលកំពុងរោទ៍ម៉ាស៊ីនប្រឹងឡើងលើស្ពានព្រះមុនីវង្សថ្មី ហើយឡើងមិនរួចក៏ រអិលថយក្រោយ។
សាក្សីមួយរូបបានឲ្យកម្ពុជាថ្មីដឹងថា កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១០ នេះមានរថយន្តធុនធំ១គ្រឿង បានដឹកគ្រឿងចក្រអេស្កាវ៉ាទ័រ ដោយធ្វើដំណើរពីផ្លូវជាតិលេខ២ ពីសង្កាត់ចាក់ អង្រែរួចមកដល់គល់ស្ពានអាកាសរថយន្តនោះបានកាច់ចង្កូតមកឡើង ស្ពានព្រះមុនីវង្សថ្មី រថយន្ត នោះបានបន្ថយល្បឿនព្រោះមានអ្នកដំណើរច្រើនកកស្ទះផងនោះ ហើយពេលរថយន្តប្រឹងបង្កើន កំលាំងឡើងស្ពានព្រះមុនីវង្សថ្មីយ៉ាងត្រដាបត្រដួស ព្រោះគ្មានដេប៉ាដើម្បីប្រឹងឡើងផង ណាមួយផ្ទុកគ្រឿងចក្រអេស្កាវ៉ាទ័រនៅពីលើផង ធ្វើឲ្យរថយន្តប្រឹងរហូតដល់រលត់ម៉ាស៊ីន រួចរអិលថយក្រោយ តែពេលនោះព្រូឡានខាងលើបានរត់មកយកកំណល់កល់កង់យ៉ាងរហ័ស នៅតែធ្វើឲ្យរថយន្តបន្ត ថយក្រោយទៀត ធ្វើឲ្យប៉ូលិសចរាចរនិងប៉ូលិសយាមស្ពាននាំគ្នារត់ត្របាញ់ជើង ព្រមទាំងបញ្ជាឲ្យ អ្នកធ្វើដំណើរតាមក្រោយឲ្យចៀស ព្រោះខ្លាចរថយន្តកិននាំឲ្យគ្រោះថ្នាក់។ ប៉ូលិសបានយកកំណល់ កល់កង់រថយន្តទើបរថយន្តឈប់ កុំអីពុំដឹងមានអ្នកដំណើរប៉ុន្មានត្រូវរងគ្រោះដោយរថយន្តរអិល កិន នោះទេ។
អ្នកធ្វើដំណើរបាននាំគ្នានិយាយថា មូលហេតុដែលរថយន្តខាងលើឡើងស្ពានមិនរួចបែបនេះ ដោយសារដឹកធ្ងន់ជាង និងដេប៉ាឡើងស្ពានតិចផងនោះ។ អ្នកធ្វើដំណើរសំណូមពរឲ្យតៃកុងឡាន ធំៗមុនចេញដំណើរសូមពិនិត្យមើលរថយន្តរបស់ខ្លួនឲ្យត្រឹមត្រូវ ដើម្បីចៀស វាងការបង្កគ្រោះថ្នាក់ដល់អ្នកដំណើរតាមដងផ្លូវ៕
Friday, July 9, 2010
មួយថ្ងៃគ្រោះថ្នាក់ចរាចរពីរលើកស្លាប់ពីរ-របួសធ្ងន់ពីរ
ដោយ : សុរិយា
លោកវរសេនីយ៍ត្រីរស់ ចំរើន ប្រធានការិយាល័យចរាចរជើងគោក ស្នងការដ្ឋាននគរបាលខេត្តពោធិសាត់បានឲ្យដឹងថា គ្រោះថ្នាក់លើកទី១ បានកើតឡើងកាលពីម៉ោង ៥ និង ២០ នាទីល្ងាច នៅត្រង់ចំណុចភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ដោយរថយន្តបានបុកគ្នាជាមួយម៉ូតូបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ ។ ជនរងគ្រោះមានឈ្មោះកែប ធឿន ភេទប្រុស អាយុ ៥៧ឆ្នាំ ជាប្រធានភូមិស្តុកស្វាយ ឃុំស្នាមព្រះ ។ ប្រភពព័ត៌មានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកសង់កូរ៉េពីលិចមកកើត ឯរថយន្តបង្កបើកពីកើតទៅលិចម៉ាកកាមរីពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ 8666 ភព២ បានបុកចំពីមុខពេញទំហឹងបណ្តាលឲ្យម៉ូតូចូលក្រោមរថយន្ត ហើយអ្នកជិះម៉ូតូបានស្លាប់ភ្លាមៗ ។ ក្រោយពេលកើតហេតុអ្នកបើករថយន្តបានទុករថយន្តចោលហើយរត់គេចខ្លួនបាត់ ។
លោកវរសេនីយ៍ត្រីរស់ ចំរើន ឲ្យដឹងទៀតថា ចំណែកឯគ្រោះថ្នាក់លើកទីពីរបានកើតឡើងនៅម៉ោង ១២យប់ថ្ងៃដដែល ស្ថិតនៅត្រង់ចំណុចភូមិស្តុកស្វាយ ឃុំស្នាមព្រះ ដោយសារតែម៉ូតូមួយគ្រឿងជិះឌុបគ្នា ០៣នាក់ ទៅបុករថយន្តឈប់លើថ្នល់ បណ្តាលឲ្យស្រីម្នាក់ស្លាប់ និងពីរនាក់រងរបួសធ្ងន់ ។ ជនរងគ្រោះទាំងបីនាក់មានឈ្មោះ ឡាក់ ស៊ីនិត ភេទស្រី អាយុ២០ឆ្នាំ (ស្លាប់នៅនឹងកន្លែង) ទី២ ឈ្មោះ តាំង ស៊ុនហេង ភេទស្រី អាយុ ២០ឆ្នាំ (របួសធ្ងន់) ពួកគេបំរើការងារនៅហាងរាត្រីរីករាយ ក្នុងភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិសាត់ តែមានទីលំនៅក្នុងភូមិព្រែកខ្ពប ឃុំខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងទី៣ ឈ្មោះ ឡេង ឃួន ហៅដេត អាយុ ២៥ឆ្នាំ រស់នៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ។ អ្នកទាំង៣ ជិះម៉ូតូ C125 ពណ៌ខ្មៅ ស៊េរី ២០០៩ ក្នុងទិសដៅទៅខេត្តបាត់ដំបងទាំងយប់ ចំណែករថយន្តធំឈប់លើថ្នល់ ដែលមានសណ្តោងរឺម៉ក តែមិនស្គាល់ប្រភេទបានបើករត់បាត់ ៕
អានបន្ថែម
Wednesday, July 7, 2010
រយៈពេល៦ខែនៃ ឆ្នាំ២០១០នេះទូទាំងប្រទេស មានមនុស្សស្លាប់ ងរបួសជាង ៦ ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍
ប្រភពខាងលើបានអោយដឹងទៀតថា ចំនួនយានយន្តដែលចូលរួមនៅក្នុងគ្រោះថ្នាក់ ហើយមានការខូចខាតមានម៉ូតូ ៣.៣១៥ គ្រឿង រថយន្តតូច ១.០២១ គ្រឿង រថយន្តធំ ២៧១ គ្រឿង យានផ្សេងៗ ៣០២ គ្រឿង និងអ្នកថ្មើជើងចំនួន ៤២១ នាក់ ។ ម៉ូតូដែលខូចខាតបានថយចុះ ៦ ភាគរយ រថយន្តតូចកើនឡើង ៥ ភាគរយ រថយន្តធំថយចុះ១៤ភាគរយ យានផ្សេងៗកើនឡើង ៣៩ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០០៩ ។
ក្នុងរយៈពេល៦ ខែឆ្នាំ២០០៩ នៅទូទាំងប្រទេសកើតមានគ្រោះថ្នាក់ចរាចរចំនួន ៣.២៥៧ លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ៩៣៤ នាក់ របួសធ្ងន់ចំនួន២.៦៦៩នាក់ របួសស្រាល២.៩៨៦នាក់ ។ ចំនួនយានយន្តដែលចូលរួមនៅក្នុងគ្រោះថ្នាក់ ហើយមានការខូចខាត មានម៉ូតូ ៣.៥២០គ្រឿង រថយន្តតូច៩៧៥គ្រឿង រថយន្តធំ៣១៥គ្រឿង យានផ្សេងៗ ២១៧គ្រឿង និងអ្នកថ្មើជើងចំនួន ៤២៣ នាក់ ។
តាមការកត់ត្រារបស់ក្រសួងសាធារណការបានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ចរាចរនៅក្នុងប្រទេសកម្ពុជា ត្រូវបានសម្គាល់ឃើញថា មានការកើនឡើងចាប់ពីឆ្នាំ២០០០ មកដោយនៅក្នុងឆ្នាំ២០០០ មានគ្រោះថ្នាក់ចរាចរកើតឡើងចំនួន២.៩៥១លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន៤០១នាក់ ។ ឆ្នាំ២០០១ គ្រោះថ្នាក់ចរាចរកើតឡើងចំនួន២.៦៩៩ លើកបណ្តាលឲ្យស្លាប់មនុស្សចំនួន ៤៥៩ នាក់ ។ ឆ្នាំ២០០២ គ្រោះថ្នាក់ចរាចរកើតមានឡើងចំនួន ៣.៣៣៥ លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ៥៣៥ នាក់ ។ នៅក្នុងឆ្នាំ២០០៣ កើតមានចំនួន៣.៧៦០ លើកបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៨២៤ នាក់ ។ ឆ្នាំ២០០៤មានគ្រោះថ្នាក់ចរាចរកើតឡើងចំនួន ៤.២៥៥ លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន១.០៤២នាក់ ។ ឆ្នាំ២០០៥គ្រោះថ្នាក់ចរាចរមានចំនួន៣.៩៥៧លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន៩០៤នាក់ ។ ឆ្នាំ២០០៦មានគ្រោះថ្នាក់កើតឡើងចំនួន៤៩២៧លើក បណ្តាលឱ្យស្លាប់មនុស្ស ចំនួន១.១៥៧នាក់ ។ ឆ្នាំ២០០៧ មានគ្រោះថ្នាក់កើតឡើងចំនួន៩.៤៤៩ លើកបណ្តាលឲ្យមនុស្សស្លាប់មនុស្សចំនួន ១.៥៤៥ នាក់ ។ ឆ្នាំ២០០៨មានគ្រោះថ្នាក់ចរាចរកើតឡើងចំនួន ៦.២១៤ លើក បណ្តាលអោយស្លាប់មនុស្សចំនួន ១.៥៧២នាក់ និងនៅក្នុងឆ្នាំ២០០៩ គ្រោះថ្នាក់ចរាចរកើតឡើងមានចំនួន ៦,០២១ លើក បានសម្លាប់មនុស្សអស់ចំនួន ១,៦៥៤ នាក់ របួសធ្ងន់៥,០៣៧ នាក់របួសស្រាល៥,២៧៣ នាក់ ៕
គ្រោះថ្នាក់ចរាចរ៣លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់របួសធ្ងន់ម្នាក់
ខេត្តស្ទឹងត្រែង ៖ មានករណីគ្រោះថ្នាក់ចរាចរ៣លើក ពីរលើកកើតឡើងនៅកន្លែងតែមួយបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ និងមួយលើកទៀត បើកជៀសម៉ូតូវ៉ាក់អើនឹងម៉ូតូ ក្រឡាប់ផ្ងារជើង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរ២លើក កន្លែងតែមួយនោះទី១បានកើតឡើងនៅវេលាម៉ោង១៩ យប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១០ បង្កឡើងដោយម៉ូតូវ៉េវដែលម្ចាស់ស្រវឹងស្រាហើយជិះចូលរថយន្ត កុំតែម្ចាស់រថយន្តគេចទាន់ ហើយជ្រុលទៅបុកជញ្ជាំងបណ្ដាលឲ្យរងរបួសធ្ងន់។
ប៉ូលិសបានប្រាប់ថា អ្នកជិះម៉ូតូនោះឈ្មោះភិម លាន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិកោះ កី ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ចំណែកម្ចាស់រថយន្តគឺជាប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្ត ស្ទឹងត្រែង ឈ្មោះដួង ស៊ីវត្ថា បើករថយន្តមកពីទិសខាងជើងក្នុងទិសដៅបញ្រ្ចាស គ្នា លុះមកដល់ចំណុចគល់ស្ពានសេកុង ស្រាប់តែម៉ូតូនោះជិះរេចង្កូតមកចូលស្ដាំដៃរបស់គាត់ៗក៏ គេចពីម៉ូតូៗនោះ ក៏ទៅបុកជញ្ជាំងរថយន្តខ្ទាតទៅម្ខាងផ្លូវ។ ហេតុការណ៍ទី២កើតឡើងនៅចំណុច ដដែល ប៉ុន្តែអ្នកបើកបរនាំគ្នាផឹកតាំងពីថ្ងៃរហូតដល់យប់ ពេលផឹកស្រវឹងក៏ទៅដេកកណ្ដាលថ្នល់ គល់ស្ពានពេលរថយន្តបើកមកក៏កិនចំកណ្ដាលទ្រូង បណ្ដាលឲ្យបាក់ឆ្អឹងជំនី និងខ្ទេចដៃបណ្ដាលឲ្យ ស្លាប់នៅនឹងកន្លែងកើតហេតុ៕
អានបន្ថែម
ទស្សនកិច្ចសិក្សារបស់ប្រតិភូកម្ពុជា ស្តីពីការអនុវត្តន៍ច្បាប់ចរាចរណ៍ នៅប្រទេសអូស្ត្រាលី
គណៈប្រតិភូ រួមមានមន្រ្តីដែលអញ្ជើញមកពី៖ ក្រសួងមហាផៃ្ទ ក្រសួងសាធារណការ និងដឹកជញ្ជូន នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ និងអង្គការជនពិការអន្តរជាតិបែលហ្សិក ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ធ្វើការយ៉ាងសកម្មក្នុងវិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមអង្កេត និងដកស្រង់បទពិសោធន៍ពីភាគីអូស្រ្តាលី លើការអនុវត្តន៍ច្បាប់ស្តីពីការពាក់មួកសុវត្ថិភាព ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងការផ្ទុកលើសចំណុះ។
ប្រតិភូកម្ពុជាបានជួបសំណេះសំណាលជាមួយស្នងការរងនគរបាលប្រចាំរដ្ឋ Queensland និង Victoria ព្រមទាំងអាជ្ញាធរផ្លូវគោករដ្ឋ Victoria, VicRoads និងក្រុមហ៊ុនដែលមានឯកទេសខាងបចេ្ចកវិទ្យាលើឧបករណ៏វាស់ជាតិអាកុល។ ប្រតិភូកម្ពុជា ត្រូវបានផ្តល់ការអនុញ្ញាតជាពិសេស ក្នុងការចុះអងេ្កតយ៉ាងដិតដល់លើវិធីសាស្រ្តនានារបស់នគរបាលអូស្រ្តាលី សំរាប់ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកអំពីការប្រើប្រាស់ល្បឿនហួសកំណត់ ការបើកបរពេលស្រវឹង និងការផ្ទុកលើសចំណុះ សំរាប់រយៈពេល ទស្សនកិច្ចសិក្សា ៨ថៃ្ង។
អង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល (GRSP) ជឿជាក់ថា ការអនុវត្តន៍ច្បាប់ចរាចរណ៍ គឺជាធាតុមួយដ៏មាន សារៈសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ការរងរបួស និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ចាប់តាំងពីឆ្នាំ២០០៧មក អង្គ ការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល (GRSP) រួមជាមួយដៃគូអង្គការជនពិការអន្តរជាតិបែលហ្សិក បានជួយគាំទ្រដល់ការអនុវត្តន៍ច្បាប់សុវត្ថិភាពចរាចរណ៏ផ្លូវគោកនៅប្រទេសកម្ពុជា តាមរយៈវគ្គអភិវឌ្ឍជំនាញវិជ្ជាជីវៈដល់មន្រ្តីនគរបាលចរាចរណ៍។ លទ្ធផលនៃវគ្គនេះ បានធ្វើឲ្យការអនុវត្តន៍ច្បាប់មានការវិវឌ្ឍន៍ និងទទួលបាននូវការប្តេជ្ញាខ្ពស់ពីមន្ត្រីនគរបាលចរាចរណ៍នៃព្រះរាជាណាចក្រនេះ។
ផលប្រយោជន៏ផ្សេងទៀតដែលទទួលបានពីទស្សនកិច្ចសិក្សានេះ គឺថា មន្រ្តីនគរបាលកម្ពុជា ទទួលបាននូវម៉ាស៊ីនចាប់ល្បឿន (radar guns)ចំនួន៦គ្រឿង ពីនគរបាលនៃរដ្ឋ Queensland សំរាប់ប្រើប្រាស់លើការរឹតបន្តឹងច្បាប់គ្រប់គ្រងល្បឿន នៅក្នុងប្រទេសកម្ពុជា និងឧបករណ៏វាស់ស្ទង់កំរិតជាតិអាកុលម៉ូដែលថ្មីមួយ សំរាប់ការអនុវត្តន៏ច្បាប់គ្រប់គ្រងលើការបើកបរពេលស្រវឹង។ ទំនាក់ទំនងដ៏រឹងមាំ ត្រូវបានបង្កើតឡើង រវាងកងកំលាំងនគរបាល ហើយរំពឹងថា នឹងមានការជួយជ្រោមជ្រែងផែ្នកបចេ្ចកទេស និងសំភារៈនាពេលអនាគតដ៏ខ្លីខាងមុខ ដោយនគរបាលអូស្រ្តាលី ដើម្បីពង្រឹងការអនុវត្តន៏ច្បាប់ចរាចរណ៏នៅកម្ពុជា។
ឧត្តមសេនីយត្រី ហ៊ឹមយ៉ាន ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់នៃក្រសួងមហាផៃ្ទ និងជាប្រធានគណៈប្រតិភូថែ្លងថាៈ “ទស្សនកិច្ចសិក្សានេះ គួរឲ្យចាប់អារម្មណ៏និងមានសារប្រយោជន៏បំផុត ដែលបានឃើញពីរបៀបដែលប្រទេសអូស្រ្តាលីកំណត់អាទិភាពនិងអនុវត្តច្បាប់គ្រប់គ្រងល្បឿន, ការបើកបរពេលស្រវឹង និងការផ្ទុកលើសចំណុះ។ គណៈប្រតិភូរបស់យើង ទទួលបាននូវចំណេះដឹង, ជំនាញនិងសំភារៈថ្មីៗ ដែលកងកំលាំងនគរបាលរបស់យើងឥឡូវនេះ នឹងប្រើប្រាស់ដើម្បីកំណត់គោលដៅបានយ៉ាងប្រសិទ្ធិភាពលើឥរិយាបថប្រកបដោយគ្រោះថ្នាក់ នៅលើផ្លូវថ្នល់កម្ពុជា ដើម្បីកាត់បន្ថយតួលេខជនរងគ្រោះ និងចំនួនអុ្នកស្លាប់”។
ចំណេះដឹង និងជំនាញដែលទទួលបាន ដោយគណៈប្រតិភូកម្ពុជា ចំពោះការអនុវត្តន៏ល្អដោយប្រទេសអូស្រ្តាលី លើការរឹតបន្តឹងច្បាប់នោះ នឹងត្រូវបានផ្សព្វផ្សាយដល់នគរបាលចរាចរណ៏កម្ពុជា នៅក្នុងសិក្ខាសាលានាពេលអនាគត ដើម្បីពង្រឹងការពាក់មួកសុវត្ថិភាព និងការរិតបន្តឹងលើការបើកបរពេលស្រវឹង នៅកម្ពុជា។
Cambodian Senior Delegation Road Safety Enforcement Study Tour to Australia
The delegation consisted of senior officials from the Ministries of Interior and Transport, the Phnom Penh Municipal Police, as well as Handicap International Belgium - a non-governmental organization active in road safety - to observe and learn from the Australian experience in enforcing helmet wearing, drink-driving, and overloading laws.
The Cambodian delegation met with the Assistant Commissioners from both the Queensland State and Victoria State Police Forces, as well as the Victoria roads authority, VicRoads, and a company specializing in breathalyzer technology. The Cambodia delegation was granted special access to observe up-close the Australian police methods for roadside enforcement of speeding, drink-driving and overloading over the course of the 8-day trip.
The Global Road Safety Partnership believes that enforcement of the traffic law is a critical element to reducing road crashes, injuries and fatalities. Since 2007, GRSP, in Partnership with Handicap International Belgium, has supported road safety enforcement in Cambodia through Professional Development courses for traffic police. The outcomes have contributed to an improvement of, and greater commitment to, enforcement by the police in the Kingdom.
Another benefit of the study tour was that the Cambodian police members received six donated radar guns by the Queensland Police for speed enforcement use in Cambodia, and a new model breathalyzer for drink-driving enforcement. Strong partnerships were established between the Police Forces and it is expected that there will be future technical and equipment support by the Australian police to improve the Cambodia traffic law enforcement.
Brigadier-General Him Yan, Director of the Order Department of the Ministry of Interior and head of the delegation states: “The study tour was very interesting and useful to see how Australia prioritizes and enforces speeding, drink-driving and overloading. Our delegation received new knowledge, skills and equipment that our Police Force will now use to effectively target the risky behaviours on the Cambodian roads to reduce fatalities and casualties.
The knowledge and skills gained by the Cambodian delegation from the Australian good practice in enforcement will be disseminated to Cambodian traffic police in future workshops to improve helmet wearing and drink driving enforcement in Cambodia.