លោក ឈឿម សុផុន នាយការិយាល័យប៉ូលិសចរាចរ ផ្លូវគោកនៃស្នងការនគរបាលខេត្តបន្ទាយ មានជ័យ បានឲ្យកម្ពុជាថ្មីដឹងថា ម៉ូតូបង្កហេតុដែលបុកម៉ូតូមួយគ្រឿង ដែលកំពុងតែបើកបរនោះឈ្មោះ ង៉ា ចន្ថា ភេទប្រុស អាយុជាង២០ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លុះដល់ចំណុចជិតដល់ស្ពានទឹកថ្លា ដែលស្ថិតនៅក្នុងភូមិសង្កាត់ទឹកថ្លា ក៏ត្រូវម៉ូតូមួយគ្រឿង ម៉ាក B.M.W ពាក់ ស្លាកលេខ ដ.រ.ដ ក្រុងបាងកក ៥៥៥ ដែលជាម៉ូតូក្នុងក្បួនម៉ូតូប្រណាំងរបស់ជនជាតិថៃ ទាំង ១៩គ្រឿង។
ក្រោយពេល កើតហេតុ ម៉ូតូបង្កហេតុ និងអ្នកបើកបរជនជាតិថៃ ត្រូវបានប៉ូលិសចរាចរផ្លូវគោក ឃាត់នាំយកទៅការិយាល័យ ដើម្បីធ្វើកំណត់ហេតុ តែមិនបានចាប់ឃាត់ម៉ូតូ និងអ្នកបង្កទៅតាមច្បាប់ចរាចរ នៃព្រះរាជាណាចក្រកម្ពុជាទៅតុលាការទេ ព្រោះមានក្រុមហ៊ុនមកធានាទើបធ្វើឲ្យម៉ូតូបង្កហេតុ និងមនុស្សបន្តដំណើរទៅមុខទៀត៕
No comments:
Post a Comment