Saturday, May 22, 2010

ម៉ូ​តូ​យុវ​សិ​ស្សស្ទាវ​៣​នាក់បុក​ម៉ូ​តូ​ឆា​លី​ស្ដ្រី​វ័​យ​កណ្ដាល​ ស្លាប់ក្នុង​ថ្លុកឈាម

កោះសន្តិភាព
ដោយ ៖ ខេ​ម​រិ​ទ្ធ

ខេត្ដ​ព្រះ​សីហ​នុ ៖ ស្ដ្រី​វ័យ​កណ្ដាល​ម្នាក់ បាន​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​៤​និង​២០​ នាទីរសៀល ថ្ងៃ​ទី​២០ ឧសភា នៅ​ចំណុច​ស្ពានសេ​តេ ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហ​នុ បន្ទាប់​ពី​ត្រូវ​ម៉ូតូ​យុវ​សិស្ស​មួយ​គ្រឿង ជិះ​គ្នា​៣​នាក់បុក​យ៉ាង​ពេញទំហឹង ។
តាម​ប្រភព​សាក្សី​នៅ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើគេ ឃើញ​ស្ដ្រី​រង​គ្រោះ​រូប​នេះ ជិះ​ម៉ូតូ​មួយ​គ្រឿងម៉ាក​ឆា​លី ពណ៌​ស ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ទៅ​ដល់​ចំណុច​កើតហេតុ ក៏​បាន​បត់​ម៉ូតូមក​ឆ្វេង​ដៃ ខណៈនោះ​គេ​ឃើញ​ម៉ូតូ​មួយ គ្រឿង​ទៀត​ជិះ​គ្នា​៣​នាក់​បើក​ក្នុង​ល្បឿនយ៉ាង​លឿន​ក្នុង​ទិស​ដៅ​ស្របគ្នា ក៏​បាន​បុកម៉ូតូ​ស្ដ្រី​រង​គ្រោះ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឱ្យ ស្ដ្រី​នោះដួល​បោក​ក្បាល​ទៅ​លើ​ចិញ្ចើម​ផ្លូវ ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ឯ​មួក​ការពារ​សុវត្ថិភាព​បាន​ខ្ទាត​ចេញពី​ក្បាល។ ប្រភព​ដដែល បាន​បន្ដ​ទៀត​ថា បន្ទាប់​ពី​បុក​ម៉ូតូ​ស្ដ្រី​រង​គ្រោះ រួច​ហើយយុវ​សិស្ស​ស្ទាវ​ទាំង​៣​នាក់​នោះបាន លើក​ម៉ូតូ​បើក​គេចខ្លួន​បាត់​ទៅ​។
យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ប៉ូលិស​ច​រា ចរ​ឱ្យ​ដឹង​ថា ស្ដ្រី​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ឈ្មោះ​គួ​ង អេ​ង​នី អាយុ​៤៦​ឆ្នាំ រស់នៅ​ក្រុម​ទី​២៦ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មាន​ប្ដី​ឈ្មោះ កែ ស៊ី​លាង ជាម​ន្ដ្រី​អគ្គិសនី​ខេត្ដ។ សាកសព រង​របួស​បាក់ជើង​ឆ្វេង និង​បែកក្បាល​ផ្នែកខាងក្រោយ ។

No comments: