CEN
ម៉ូតូ VIVA ជិះគ្នា ២ នាក់ បើកឆ្លងផ្លូវត្រូវម៉ូតូ ១ គ្រឿងទៀតបើកយ៉ាងលឿនបុកចំទទឹង បណ្តាលឲ្យមនុស្ស ៥ នាក់ដួលរណូករណែល របួសធ្ងន់ទាំងអស់ ហើយបានស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
គ្រោះថ្នាក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី៨ ឧសភា កន្លងទៅនេះ នៅតាមផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ ។ ប៉ូលិសនិយាយថា ម៉ូតូបើកឆ្លងផ្លូវម៉ាក VIVA ពណ៌ខ្មៅស្លាកលេខកណ្តាល 1G 7080 បើកបរដោយឈ្មោះ ធន់ នាវ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅឃុំកន្ទោក ស្រុកអង្គស្នួល ខេត្តកណ្តាល (ស្លាប់) និងអ្នករួមដំណើរឈ្មោះ ទិន រតនៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជួសជុលម៉ូតូ ស្នាក់នៅឃុំជាមួយគ្នារបួសធ្ងន់ ។ ភាគីម្ខាងទៀតម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វណ្ណា ចិត្រា ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ទឹកថ្លា សង្កាត់សែនសុខ អ្នករួមដំណើរឈ្មោះ នី ហឿន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌដង្កោ និងឈ្មោះ ជិន រ៉ន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិជាមួយគ្នា ។ ពួកគេទាំង៣នាក់ របួសធ្ងន់កំពុងដេកពេទ្យឯកជន និងពេទ្យលោកសង្ឃ ។
ប៉ូលិសបានឲ្យដឹងទៀតថា មុនកើតហេតុម៉ូតូ VIVA បើកឆ្លងផ្លូវស្របពេលនោះម៉ូតូ HONDA បើកតាមផ្លូវជាតិលេខ៤ យ៉ាងលឿន ពីកើតទៅលិច បុកចំទទឹងម៉ូតូពេញទំហឹង បណ្តាលឲ្យដួលរណូករណែលពេញផ្លូវ រងរបួសធ្ងន់ ហើយបុរសឈ្មោះ ធន់ នាវ បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ម៉ូតូទាំងពីររក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោ ដោះស្រាយតាមនីតិវិធី ៕
អានបន្ថែម
Wikipedia talk:WikiProject Medicine
-
new section: ==Nice job for a student==
← Previous revision Revision as of 12:15, 22 April 2025
Line 104: Line 104:
[[User:Uncle G|Uncle G]] ([[User tal...
32 minutes ago
No comments:
Post a Comment