Tuesday, May 11, 2010

ទាហាន​វរៈ​៤០៣​ម្នាក់ ស្រវឹង​ស្រា​បើក​ឡាន​បុក​គេ​ឯង​ពេញ​ថ្នល់​ជាតិ

កម្ពុជាថ្មី
ខេត្ត​ឧត្តរមានជ័យ ៖ បុរស​ម្នាក់​ ​ជា​ទាហាន​កង​ការពារ​ ព្រំដែន ៤០៣ ស្រវឹង​ស្រា​បើក​ឡាន​បុក គេ​ឯង​ បណ្ដាល​ ឲ្យ​ដេក​ដួល​ពេញ​ ថ្នល់​ជាតិ​លេខ​៦៧ បណ្ដាល​ឲ្យ​ស្លាប់​និង​រង​របួស​ធ្ងន់ និង​ស្រាល ចំនួន​១០​នាក់។

ករណី​គ្រោះ​ថ្នាក់​ចរាចរ​ដ៏​គួរ​ឲ្យ​រន្ធត់​នោះ បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​ ៦​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១០ នៅ​ចំណុច​ថ្នល់​ជាតិ​លេខ​៦៧ ស្ថិត​នៅ​ក្នុង​ភូមិ​អភិវឌ្ឍ ឃុំ​ត្រពាំង ប្រេយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ។

បើ​តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ ភ្នែក​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ឃើញ​រថយន្ត ពណ៌​ត្រេអ៊ី បើក​ពី​ទិស​ខាង​ត្បូង​យ៉ាង​លឿន ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ក៏​ស្រប​ពេល​មាន​ម៉ូតូ​ចំនួន​២​គ្រឿង ចេញ​ពី​លេង​ម្ដុំ​ផ្ទះ​តាម៉ុក ហើយ​ស្រប​និង​មាន​ត្រាក់ទ័រ​សណ្ដោង​រថយន្ត​កូរ៉េ ផង​នោះ ក៏​ឃើញ​រថយន្ត​ពណ៌​ត្រេអ៊ី​នោះ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត ក៏​វេ​ចង្កូត​ទៅ​បុក​តូប​លក់​អីវ៉ាន់ នៅ​ចិញ្ចើម​ថ្នល់​ចូល​ដល់​ក្នុង​ផ្ទះ​គេ​ទៀត ហើយ​ក៏​មាន​ការ​ផ្អើល​ឆោ​ឡោ​ឡើង​ នៅ​ពេល​នោះ​ម្ចាស់ រថយន្ត​បង្ក​បាន​រត់​គេច​ខ្លួន​បាត់​បន្សល់​ទុក​អ្នក​ស្លាប់​ អ្នក​រង​របួស​ពាស​ពេញ​ផ្លូវ​ថ្នល់​ជាតិ​លេខ​៦៧។

លោក​អនុសេនីយ៍​ឯក ហាស់​ ហេង​ អធិការ​រង​ទទួល​បន្ទុក​សណ្ដាប់​ធ្នាប់​ចរាចរ​ស្រុក បាន​ឲ្យ កម្ពុជា​ថ្មី​ដឹង​ថា រថយន្ត​ដែល​បង្ក​ហេតុ​បាន​បុក​គេ​ឯង​បណ្ដាល​ឲ្យ​ស្លាប់​និង​រង​របួស​ជាច្រើន ​នោះ គឺ​ជា​រថយន្ត​ម៉ាក​ថៃគ័រ ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ០២ ១៦៥៤ ដែល​បាន​បើក​ពី​ទិស​ខាង​ត្បូង មក​ទិស​ខាង​ជើង បាន​បុក​រះ​ម៉ូតូ និង​រថយន្ត​កូរ៉េ​ដោយ​តៃកុង​រូប​នោះ បាន​ផឹក​គ្រឿង​ស្រវឹង ជោក​ជាំ ទើប​បណ្ដាល​ឲ្យ​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​បែប​នេះ។ លោក​បន្ត​ថា អ្នក​ស្លាប់​និង​រង​របួស មាន ចំនួន​១០​នាក់ ក្នុង​នោះ​ក៏​មាន​ព្រះ​សង្ឃ​ចំនួន​៤​អង្គ និង​យាយ​ជី​ចំនួន​២​រូប​ផង​ដែរ៕

អានបន្ថែម

No comments: