Monday, May 24, 2010

ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​រថយន្ដ​ស្លាប់​ពីរ​នាក់ ​ទំ​រាំ​រក​បងប្អូន​ឃើញ​ប៉ូលិស​បូជាសព​រួចរាល់

ដោយ ៖ កោះឯករាជ្យ


ខេត្ដក្រចេះ ៖ សាកសព​បុរស​ពីរ​នាក់ត្រូវ​បាន​សមត្ថកិច្ច​សំរេច​ធ្វើការ​បូជា កាលពីព្រឹក​ថ្ងៃ​ទី​២២ ឧសភា នៅ​ក្នុង​វត្ដ​វេឡុ​គង្គារាម ហៅ​វត្ដ​អូរ​ឫស្សី ស្ថិត​ក្នុងភូមិ​អូរ​ឫស្សី សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ បន្ទាប់​ពី​បានរក្សា​ទុក​រយៈពេល​មួយ​ថ្ងៃក្រោយ​ពេល​ដែល​ជន​ទាំង​ពីរ​នាក់​ នេះ​ស្រវឹងស្រា ហើយ​បាន​ជិះម៉ូតូ​បុក​ជាមួយ​រថយន្ដ បណ្ដាល​ឱ្យ​ស្លាប់​បាត់បង់ជីវិត​នៅ​នឹង​កន្លែង ។ ចំពោះ​អត្ដសញ្ញាណ របស់​ជន​រង​គ្រោះ​ទាំង​២​នាក់ សមត្ថកិច្ច​មិនទាន់​បាន​ស្គាល់​នៅឡើយ​ទេ តែ​បាន​ព្យាយាមស្វែងរក​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​ជន​ទាំង​ពីរ​នាក់​នេះ​ ផង​ដែរប៉ុន្ដែ​រក​មិនឃើញ ។ ទោះបី​យ៉ាងណា​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ធ្វើការ​បូជាសព​ជន​រង​គ្រោះ​ទាំង​ ពីរ​រួច​មក​នៅល្ងាច​ថ្ងៃ​ដដែល​សមត្ថកិច្ច​ប៉ូលិស​បាន​ធ្វើការស្រាវជ្រាវ​រក​ ឃើញ​អត្ដសញាណ​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ហើយ​ដែល​ម្នាក់​ឈ្មោះ​ពុធ ថុ​ន អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែកសា​ម៉ា​ន់ ឃុំ​ព្រែក​សា​ម៉ា​ន់ ស្រុក​ឆ្លូង ជា​អ្នកឌុ​ប និង​ម្នាក់​ទៀត​ឈ្មោះ​កែវ សុខ អាយុ​៣១ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា​។

មន្ដ្រី​ប៉ូលិស​ចរាចរ​ជើង​គោក​បានឱ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​ នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ ឧសភា នៅ​លើ​កំណាត់​ផ្លូវ ជាតិ​លេខ​៧ អាស៊ាន ត្រង់​ចំណុច​ផ្លូវបំបែក​ខ្លា ស្ទុះ ស្ថិត​ក្នុងភូមិ​សាស្ដ្រ​ភូមិ​កា​ប៉ូ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ រវាង​ម៉ូតូ​និង​រថយន្ដ​ក្នុងទិស​ដៅ​បញ្ច្រាស​គ្នា បាន​បង្ក​ឱ្យ​មនុស្ស​ពីរ​នាក់ ដែល​ជិះ​ម៉ូតូ​ត្រូវ​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹងកន្លែង​កើតហេតុ​ភ្លាម​ៗ ។ លោក​អនុសេនីយ៍ឯក អ៊ុំ សុភាព នាយ​រង ការិយាល័យ​ប៉ូលិស​ចរាចរ​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ បាន​មាន​ប្រសាសន៍ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​ទាំងពីរ​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​ធុន C​១២៥ ពណ៌ខ្មៅ ពុំ​មាន​ស្លាក​លេខ ផលិត​នៅ​ប្រទេស​ចិន ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ដោយ​មាន​អាការស្រវឹង​ដាប លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏បាន​រេ​ចង្កូត​ទៅ​បុក​បា​រ៉ា​ស់​ស្លាក​សញ្ញា​ បន្ថយល្បឿន​របស់​ក្រុមចំរុះ​ត្រួតពិនិត្យ​ដែល​នៅអែប​នឹង​ចិញ្ចើម​ផ្លូវ បណ្ដាល​ឱ្យ​ដួល​បា​រ៉ា​ស់ ហើយ​អ្នកបើកបរ​ម៉ូតូ​ក៏​ឈ្ងោក​មុខ​អោនមើល​ជើង ។

បន្ទាប់​ពី​បុក​បា​រ៉ា​ស់រួច ក៏​រេ​ចង្កូតម៉ូតូ​ទៅ​ខាងឆ្វេង​ដៃ​បុក​ជាមួយនឹង​រថយន្ដ ដែល​កំពុង​តែ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ម៉ាកស្ព័​រ​ថេ​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ទ​.០៨២៧ ភព​២ បើកបរ​ដោយ​ឈ្មោះ​គ្រុយ សេង​ខេ​ង អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា ថឹ​ង ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ចំ​ពីមុខ​ខាង ស្ដាំ​ពេញ​មួយ​ទំហឹង បណ្ដាល​ឱ្យ​ជន​រង​គ្រោះ ជា​អ្នក​ឌុ​ប​ផ្លោង​ចេញពី​ម៉ូតូ​ទៅ​បុក​ជាមួយនឹង​ទ្វារ​កញ្ចក់​ខាងក្រោយ​ រថយន្ដ​ខ្ទេច​មុខ​ធ្លាយខួរ​ស្លាប់​មួយ​រំពេច រីឯ​ជន​រង​គ្រោះ​ដែល​ជិះ​ពីក្រោយ​ក៏​ផ្លោង​ចេញពី​ម៉ូតូ​បុក​និង​ទ្វា​ កញ្ចក់រថយន្ដ​ខាង​មុខ​បណ្ដាល​ឱ្យ​បាក់​ក​ស្លាប់​នៅ​នឹងកន្លែង​ដូច​គ្នា ។ មូលហេតុ​ដែល​បង្ក​ឱ្យ​មានគ្រោះថ្នាក់​ដ៏​រន្ធត់​នេះ គឺ​បណ្ដាល​មក​ពី​ជន​រងគ្រោះ​ទាំង​ពីរ​នាក់​ស្រវឹង​ហើយ​បើកបរ​យានយន្ដ​ក្នុង​ ល្បឿន​លឿន និង​មិន​មាន​ស្មារតី​ប្រុងប្រយ័ត្ន ។

សាក្សី​ឃើញ​ហេតុការណ៍​បាន និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនរង​គ្រោះ​ទាំង​ពីរ​នាក់​នេះបាន​ជិះ​ម៉ូតូ​យ៉ាងលឿន ​រេ​ពេញ​ផ្លូវ​ដោយ​មាន​កាន់​ដប​ស្រា​និង សាច់​ក្លែម​ផង​ដែរ ។ លោកនាយ​រង​ការិយាល័យ​ប៉ូលិស​ចរាចរ ជើង​គោក​ខេត្ដ​បាន​បន្ដ​ថា ឆ្លង​តាម​ការ​វាស់វែង​នៅ​នឹង​កន្លែង​កើតហេតុ​ឃើញ​ថា ម៉ូតូរបស់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នេះ គឺ​បាន​ទៅបុក​ផ្នែក​ខាងស្ដាំ​នៃ​រថយន្ដ​ដែល​ធ្វើ​ដំណើរ បញ្ច្រាសទិស​គ្នា​តែ​ម្ដង ។ បច្ចុប្បន្នទាំង​ម៉ូតូ និង​រថយន្ដ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​ដើម្បី​រង់ចាំ​ ធ្វើការ​ដោះស្រាយ​ទៅតាម​នីតិវិធី រីឯ​សាកសព​របស់​ជន​រង​គ្រោះ​ក៏ត្រូវ​បាន​ធ្វើការ​បូជា និង​ប្រគល់​ធាតុ​ជូន​ទៅឱ្យ​ក្រុម​គ្រួសារ ។
អានបន្ថែម

No comments: