Friday, May 7, 2010

អ្នកប្រើប្រាស់ទោចក្រយានយន្ត

ដោយមានកំណើនសេដ្ឋកិច្ចនារយៈពេលចុងក្រោយនេះ​ នាំឱ្យមានកំណើនមធ្យោបាយ​ធ្វើ​ដំណើរជាច្រើននៅលើដងផ្លូវ។​​ គិតមកដល់ឆ្នាំ២០០៩​មានយានយន្តចុះបញ្ជីសរុបទូទាំងប្រទេស​ចំនួន​១៤០០ ០០០គ្រឿង។​ គ្រាន់តែក្នុងរយៈកាល៥ឆ្នាំចុងក្រោយនេះ​ ចំនួនយានយន្តបានកើនឡើង​ដល់​ទៅ១៤២​%។​ ទន្ទឹមគ្នានោះដែរ ​ចំនួន​គ្រោះថ្នាក់​​ចរាចរណ៍ណ៍​មានការកើនឡើងរហូត​ដល់២១៧​%។

តាម​របាយ​ការ​ណ៍​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ​និង​គ្រោះថ្នាក់​ចរាចរ​ណ៍​ផ្លូវគោកនៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា​ក្នុង​ឆ្នាំ២០០៩មាន​គ្រោះថ្នាក់​ចរាចរ​ណ៍១២ ៥៣៨ករណី​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស១៧១៧​នាក់​​ស្លាប់។ ៩៥%នៃគ្រោះថ្នាក់ បណ្ដាលមកពីកត្តា​មនុស្ស ដែល​ក្នុងនោះ​ការបើកបរ​ហួស​ល្បឿន​កំណត់ ឬ​​ក្នុង​ល្បឿន​មិន​សមស្រប​ជា​មូលហេតុ​ចម្បងទីមួយ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​ណ៍។​ ជនរងគ្រោះ​ភាគ​ច្រើន​ជាអ្នកប្រើប្រាស់ម៉ូតូ ​ដែលគេបានកំណត់ថាជាយាន​ងាយរងគ្រោះបំផុត ដោយ​សារ​វាមិនមានបំពាក់ឧបករណ៍ការពារសុវត្ថិភាព​ដល់អ្នកប្រើប្រាស់​ឡើយ​ ដូច្នេះអ្នកជិះត្រូវពាក់មួក​សុវត្ថិភាព​ជាចាំបាច់។ តាម​របាយ​ការ​ណ៍​ដដែល​បាន​ឲ្យ​ដឹងថា​ ក្នុង​ឆ្នាំ២០០៩ ​អ្នកប្រើប្រាស់​ម៉ូតូ​បាត់ បង់​ជីវិត​ដោយ​គ្រោះថ្នាក់មានអត្រា ​​៧១% ក្នុងចំណោម​អ្នកស្លាប់ទាំងអស់ ​​ហើយ៧៦%មានរបួស ក្បាល។​

យើងទាំងអស់គ្នាសុទ្ធតែ​មានចំណែកក្នុងការចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៍ តាមរយៈ ការ​គោរពច្បាប់​ចរាចរ​ណ៍​គ្រប់ពេល​ធ្វើដំណើរ ជាពិសេសត្រូវបើកបរ​ក្នុង​ល្បឿន​សមស្រប​។ សម្រាប់​អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ​ ត្រូវ​ពាក់មួក​សុវត្ថិភាព​គ្រប់ពេល​ធ្វើដំណើរ។

ការពារជីវិតអ្នក ពាក់មួកសុវត្ថិភាពត្រឹមត្រូវ។

សម្រាប់ព័ត៌មានបន្ថែម

ទូរស័ព្ទលេខ ០២៣ ២១៧​ ២៩៨

E-mail: pea.kimvong@hib-cambodia.org

www.roadsafetycambodia.info

No comments: