CEN news
ម៉ូតូ ១ គ្រឿង ជិះគ្នា ២ នាក់ បានបើកយ៉ាងលឿនជ្រុលបុកម៉ូតូ ១ គ្រឿងទៀត កំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។
គ្រោះថ្នាក់ចរាចរ ខាងលើនេះ កើតឡើងកាលវេលាម៉ោង ៦ និង ៥ នាទីព្រឹកថ្ងៃទី ៧ ឧសភាកន្លងទៅនេះ នៅចំណុចមុខខ្លោងទ្វារវត្តប្រជុំសាគរ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។
ប៉ូលិសចរាចរ បានឲ្យដឹងថា ម៉ូតូបង្កម៉ាក HONDA C125-07 ពណ៌ខ្មៅ ស្លាកលេខតាកែវ 1G 8564 បើកបរ ដោយឈ្មោះ ឡៅ សុខុម ភេទប្រុស អាយុ ២៣ ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ប៉ែន ចាន់សារឿន ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរជាងសំណង់ អ្នកទាំង ២ ស្នាក់នៅក្រុម៨ ភូមិ១២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។ ចំណែកភាគីម្ខាងទៀត ម៉ូតូម៉ាក Step ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1S 9811 បើកបរដោយឈ្មោះ ស្មាន អ៊ូមើត ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរលក់សាច់គោ ស្នាក់នៅផ្ទះលេខ ៣៧ ភូមិ៣ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។
ប៉ូលិសបន្តថា មុនកើតហេតុម៉ូតូ HONDA ពណ៌ខ្មៅ បើកឌុបគ្នាតាមផ្លូវទន្លេសាប ពីត្បូងទៅជើង ហើយបុកម៉ូតូម៉ាក Step ពីក្រោយ បណ្តាលឲ្យដួលប្រកាច់ប្រកិនទាំងអស់គ្នា ។ ដោយឡែកបុរសឈ្មោះ ប៉ែន ចាន់សារឿន ដួលបោកក្បាលរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ។ សពក្រុមគ្រួសារយកទៅធ្វើបុណ្យ ។ រីឯម៉ូតូទាំងពីររក្សាទុកនៅសង់ត្រាល់ ៕
អានបន្ថែម
Lars Knutson Liestøl
-
References: +Category:Members of the Storting 1898–1900
← Previous revision Revision as of 21:39, 22 December 2024
Line 21: Line 21:
[[Category:Members...
58 minutes ago
No comments:
Post a Comment