Monday, May 3, 2010

៨​នាក់​ស្លាប់ ១១​នាក់​រង​របួសធ្ងន់ និងស្រាល​ខណៈ​រថយន្ដ​បុក​គ្នា​នៅ​ស្រុក​កំពង់សិលា ផ្លូវជាតិ​លេខ​៤

កោះសន្តិភាព
(ប្រុសកោះ)

ខេត្ដ​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់មនុស្ស​៨​នាក់​ស្លាប់​ក្នុង​នោះ​មាន​ក្មេង​២​នាក់ និង​រង​របួសធ្ងន់​-​ស្រាល​១១​នាក់ ចំណែកគោ​១​ក្បាល​បាន​ងាប់​ផង​ដែរ ក្នុង​ឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​លើកំណាត់​ ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​គិរី​វ័ន ឃុំស្ទឹង​ឆាយ ស្រុក​កំពង់​សិលា កាលពី​វេលាម៉ោង​១២​ថ្ងៃត្រង់​ទី​២ ឧសភា ឆ្នាំ​២០១០ ។
អ្នក​ឃើញ​ ហេតុការណ៍​បានឱ្យ​ដឹង​ថា រថយន្ដ​ធុន​ធំ​កង់​១៦បើកបរ​បញ្ច្រាសទិស​ជាមួយ​រថយន្ដ​ទួ​រី​ស​ប្រភេទ​១២​ កៅអី ហើយ បុក​គ្នា​លាន់​ដូច​រន្ទះ ខណៈ​រថយន្ដ​ទួ​រី​សបើកគេច​សត្វ​គោ​ឆ្លងផ្លូវ (​ការ​សន្និដ្ឋាន​ជំហានដំបូង​) ។ រថយន្ដ​ទួ​រី​សបាន​វិល​មួយ​ជុំបែរក្បាល​មក​រក​ភាព​ដើម​វិញ ក្រពឹត​មួយចំហៀង​ខាងឆ្វេង​យ៉ាង​ខ្លាំង ចំណែក​សត្វ​គោត្រូវ​រថយន្ដ​កង់​១៦​បុក និង​កិន​ងាប់​ជាប់ក្រោយ​រថយន្ដ ។

អ្នកបើកបរ​រថយន្ដ​ទួ​រី​សរងរ​បួស​បាក់ជើង ចំណែក​អ្នកបើកប​រថយន្ដ​កង់​១៦រត់គេច​ខ្លួន​បាត់ ខណៈ​ដែល​មានការ​ភ្ញាក់ ផ្អើល ។ អ្នក​របួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុកស្រែ​អំបិល ។ ព័ត៌មាន​លំអិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រ​កាសែត​កោះសន្ដិភាព ៕

អានបន្ថែម

No comments: