(ប្រុសកោះ)
ខេត្ដកណ្ដាល ៖ មនុស្ស២នាក់បងប្អូនជីដូនមួយប្រុស-ស្រីបានស្លាប់នៅនឹងកន្លែងលើ កំណាត់ផ្លូវជាតិលេខ៤ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយកាលពីវេលាម៉ោង៦ និង៤៥នាទីល្ងាចថ្ងៃទី២ ឧសភា ឆ្នាំ២០១០ ស្ថិតក្នុងភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខណៈដែលវិលត្រឡប់មកពីទទួលទានអាហារមង្គលការគេវិញ ហើយស្រាប់តែត្រូវរថយន្ដកាមរីបើកបរបញ្ច្រាសទិសគ្នាបុកពេញទំហឹង ។
រថយន្ដកាមរីបង្កហេតុនេះចង្កូតស្ដាំពាក់ស្លាកលេខ ភ្នំពេញ 2F-0655 អ្នកបើកបរបានរត់គេចខ្លួនបាត់ ខណៈដឹងថា មានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់នេះ ។ អ្នកបើកម៉ូតូ C100 ស៊េរីឆ្នាំ២០០០ ឈ្មោះយន តាក់ ភេទប្រុស អាយុប្រមាណ៤០ឆ្នាំ អ្នកជិះពីក្រោយឈ្មោះចាន់ នី ភេទស្រី អាយុ ប្រមាណ៤០ឆ្នាំ ទាំងពីរនាក់ប្រុស-ស្រីនេះ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នាបានស្លាប់នៅនឹងកន្លែង ពេលវិលត្រឡប់មកពីទទួលទានអាហារមង្គលការគេ ។ សពអ្នកទាំង២ត្រូវបានសាច់ញាតិនាំយកទៅធ្វើបុណ្យនៅលំនៅឋានភូមិត្រ ញំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ។
អ្នកឃើញហេតុការណ៍បាននិយាយឱ្យដឹងថា ម៉ូតូ និងរថយន្ដកាមរីចង្កូតស្ដាំនេះបានធ្វើដំណើរបញ្ច្រាសទិសគ្នា គឺម៉ូតូបើកចេញពីទិសខាងកើតទៅលិច ឯឡានបើកចេញពីទិសលិចទៅកើតវិញ ហើយឡានកាមរីនេះបើកវ៉ាឡានមួយទៀត ចូលទៅបុកម៉ូតូដែលកំពុងមកពីមុខ ។
No comments:
Post a Comment