CEN
ដោយ : មង្គល
បាត់ដំបង: រថយន្តមួយគ្រឿងម៉ាកមីតស៊ុយប៊ីស៊ី ១បាំងកន្លះ បានបុកយុវជន ៣នាក់ ជិះម៉ូតូឌុបគ្នាមួយទំហឹងចំពីមុខពេលបើកបញ្ច្រាសទិសគ្នាបណ្តាលឱ្យ ស្លាប់ភ្លាមៗទាំង ៣នាក់នៅនឹងកន្លែង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១០ វេលាម៉ោង ១៩ និង ២០នាទី នៅចំណុចក្រុមទី១៤ ភូមិអូរគ្រាត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ជនរងគ្រោះទាំង ៣នាក់ មាន១-ឈ្មោះ ទ្បុង លីណូ ភេទប្រុស អាយុ ២០ឆ្នាំ ២-ឈ្មោះ ម៉ៅ នឿន ភេទប្រុស អាយុ ២០ឆ្នាំ ។ ទាំង ២នាក់នេះ រស់នៅភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ។ ៣-ឈ្មោះ ណៃ ស៊ីថូ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិអូរគ្រាត ឃុំគារ ស្រុកមោងឫស្សី ។
រថយន្តបង្កពាក់ស្លាកលេខរដ្ឋ ១៤, ២, ០០៣៤ អ្នកបើកបរឈ្មោះ អ៊ី រិទ្ធ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិឃុំអូរអំបិល ស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប៉ូលិសការិយាល័យ ចររាចរណ៍ជើងគោកខេត្តនិយាយថា អ្នកបើកបររថយន្តត្រូវរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការ ទៅតាមច្បាប់ ។
គួរបញ្ជាក់ថា បន្ទាប់ពីបុកមនុស្សស្លាប់រថយន្តបង្កបានបើករត់រាប់សិបគីទ្បូ ម៉ែត្រ ទើបសមត្ថកិច្ចដេញចាប់បាននៅចំណុចភូមិដុបក្រសាំង ឃុំព្រៃតូច ព្រំប្រទល់ស្រុកមោងឫស្សី និងស្រុកសង្កែ ៕
Lars Knutson Liestøl
-
References: +Category:Members of the Storting 1898–1900
← Previous revision Revision as of 21:39, 22 December 2024
Line 21: Line 21:
[[Category:Members...
42 minutes ago
No comments:
Post a Comment