កម្ពុជាថ្មី
ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងនៅមុខច្រកចូលសាលាសង្កាត់ស្ទឹងមានជ័យ ខាងលិចផ្សារស្ទឹងមានជ័យ ផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បង្កឡើងដោយរថយន្តធំម៉ាកហ៊ីយ៉ាន់ដាយ ដែលបើកគេចម៉ូតូស្រ្តីម្នាក់ឌុបក្មេង ធ្វើដំណើរ ឆ្លងផ្លូវបណ្ដាលឲ្យរថយន្តនោះទៅបុករថយន្តពីរគ្រឿងដែលបើក បញ្ច្រាសទិស រួមទាំងម៉ូតូ៤គ្រឿង តែសំណាងអ្នកបើកម៉ូតូបានលោតចេញទាន់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ទី៨ ខែឧសភា ឆ្នាំ ២០១០។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថានៅម៉ោងខាងលើ គេបានឃើញរថយន្តធំ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ឌ.០០៩០ ភ.ព៣ បើកបរដោយឈ្មោះម៉ម សារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ បានធ្វើដំណើរតាមបណ្ដោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់កន្លែងកើតហេតុ មុខសាលាសង្កាត់ស្ទឹងមានជ័យស្រាប់តែមានស្រ្តីម្នាក់ជិះម៉ូតូ ឌុបក្មេង បានជិះឆ្លងកាត់ផ្លូវ ធ្វើឲ្យតៃ កុងឡានហ៊ីយ៉ាន់ដាយនោះ ភ័យខ្លាចបុកក៏គេចមកឆ្វេងដៃ បណ្ដាលឲ្យបុករថយន្តទួរីស ១២កៅអី ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2H9778 បើកបរដោយឈ្មោះអ៊ីត សារឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិគោករកា ឃុំរៀមអណ្ដើក ស្រុកគីរីវង្ស ខេត្តតាកែវ ខណៈពេលដែលរថយន្ត ទួរីស១២កៅអីនោះ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា។
រថយន្តបង្ក រួមនិងរថយន្តរងគ្រោះ និងម៉ូតូរងគ្រោះ ត្រូវបានប៉ូលិសនាំយកទៅដោះស្រាយ សំណងនៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ ដោយឡែកម៉ូតូម៉ាកស្ទេបមួយគ្រឿងដែលគ្រាន់តែ របកថ្នាំបន្តិចបន្តួចនោះ សុខចិត្តយកទៅជួសជុលខ្លួនឯង៕
អានបន្ថែម
Wikipedia:Featured article candidates/Xuande Emperor/archive1
-
Image and source review
← Previous revision Revision as of 12:22, 6 November 2026
Line 224: Line 224:
:Not sure I am seeing the Lady Sun part there. [[...
5 hours ago
No comments:
Post a Comment