ដោយ ៖ កោះឯករាជ្យ
ខេត្ដបាត់ដំបង ៖ មន្ដ្រីនគរបាលចរាចរនិយាយថា ស្ដ្រីបំរើការតាមភោជនីយដ្ឋានចំនួន៣នាក់បានរងរបួសជាទំងន់ ដោយសារតែពួកនាងជួបគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យញាក់សាច់មួយកាលពី វេលាម៉ោង៥ល្ងាចថ្ងៃទី២២ ឧសភា នៅត្រង់ចំណុចផ្លូវកោង មួយកន្លែងនៅភូមិកំពង់សីមា សង្កាត់វត្ដគ ក្រុងបាត់ដំបង ។ មន្ដ្រីសមត្ថកិច្ច និងសាក្សីជាច្រើននាក់និយាយថា ពួកនាងៗទាំង៣នាក់នេះជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារតែពួកនាងជិះ ម៉ូតូលឿន ហើយស្រែកហ៊ោកញ្ជ្រៀវ លុះដល់ចំណុចផ្លូវកោងបត់មិនទាន់ក៏ជ្រុលធ្លាក់ពីផ្លូវទៅបុកគល់ ដើមថ្កូវពេញទំហឹងបោកសន្លប់ស្ដូកទាំង៣នាក់តែម្ដង ។
តាមការបំភ្លឺពីសាក្សីថា ពួកនាងៗទាំងនោះជិះម៉ូតូក្នុងល្បឿនលឿនមកពីស្រុកបាណន់ ហើយពេលជិតដល់ចំណុចខាងលើគេឃើញពួកនាងៗស្រែកហ៊ោកញ្ជ្រៀវសប្បាយ ខ្លាំងណាស់រហូតមានអ្នកឃើញហេតុការណ៍ខ្លះនិយាយភ្លាមៗថា ពួកនាងស្ទាវៗទាំងនេះដូចជាចៀសមិនផុតពីគ្រោះថ្នាក់ចរាចរណ៍ទេ ។ សាក្សីបានបញ្ជាក់ថា ខណៈអ្នកស្រុកនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែឃើញពួកនាងទាំង៣នាក់ជិះបុកគល់ឈើលាន់សូរប្រាវភ្លាមរំពេច លុះពេលគេនាំគ្នាទៅមើលឃើញពួកនាងៗទាំងនោះសន្លប់ស្ដូកអស់ទៅហើយ ដោយខ្លះបែកក្បាល ខ្លះបាក់ជើង មួយសន្ទុះក្រោយមកគេឃើញនគរបាលចរាចរបានទៅដល់ ។
មន្ដ្រីនគរបាលចរាចរខេត្ដនិយាយថា ពួកនាងទាំង៣នាក់នេះអាចគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនតាមរថយន្ដសង្គ្រោះរបស់មន្ដ្រីសមត្ថកិច្ចភ្លាមៗ ទៅកាន់មន្ទីរព្យាបាលឯកជន ។ មន្ដ្រីសមត្ថកិច្ចនិយាយថា ពួកនាងជិះម៉ូតូលឿន ហើយសប្បាយភ្លេចខ្លួន ទើបជាហេតុធ្វើឱ្យភ្លេចគិតពេលដល់ចំណុចផ្លូវកោងក៏ជ្រុលធ្លាក់ ផ្លូវទៅបុកគល់ឈើបណ្ដាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះ ។ នៅក្នុងមន្ទីរពេទ្យត្រូវបានមិត្ដភក្ដិថា ពួកនាងទាំង៣នាក់នេះរួមមាន១-ឈ្មោះយ៉ា អាយុ២០ឆ្នាំ អ្នកបើកម៉ូតូរបួសធ្ងន់ ២-ឈ្មោះធារ៉ា អាយុ២២ឆ្នាំ ជិះកណ្ដាលរបួសធ្ងន់បែកក្បាល និង៣-ឈ្មោះឈឿន លីដា អាយុ១៩ឆ្នាំ បាក់ជើងស្ដាំ ។ ពួកនាងជិះម៉ូតូម៉ាកវ៉េវស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ-ក្រហម ពាក់ស្លាកលេខបាត់ដំបង ១F-៨៣៩៥ ។ បើតាមការប្រាប់ពីមិត្ដភក្ដិរបស់ពួកគេថា ពួកនាងទាំង៣នាក់នេះបានខ្ចីម៉ូតូពីយុវជនម្នាក់ឈ្មោះសម្បត្ដិ អាយុ១៨ឆ្នាំ ដើម្បីជិះដើរលេង ហើយដោយសប្បាយភ្លេចខ្លួន ទើបក្លាយជាជួបទុក្ខសោកបែបនេះ ។
អានបន្ថែម
Lars Knutson Liestøl
-
References: +Category:Members of the Storting 1898–1900
← Previous revision Revision as of 21:39, 22 December 2024
Line 21: Line 21:
[[Category:Members...
51 minutes ago
No comments:
Post a Comment