កម្ពុជាថ្មី
បាត់ដំបង ៖ តែក្នុងមួយយប់គ្រោះថ្នាក់ចរាចរបានកើតឡើងនៅកន្លែងដដែលបណ្ដាល ឲ្យ មានមនុស្ស ស្លាប់ចំនួន២នាក់ និងម្នាក់ទៀតរងរបួសធ្ងន់រហូត ដល់សន្លប់នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍លើកទី១ បានកើតឡើងនៅវេលាម៉ោង ១៩ នាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១០ ត្រង់ចំណុចក្រុមទី៩ ភូមិកូនខ្លុង ឃុំព្រែកតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលបង្កឡើងដោយរថយន្តកាមរីឆ្លាម មិនស្គាល់អត្តសញ្ញាណ ដោយរថយន្តនោះគេចខ្លួនបាត់ក្នុងទិសដៅពីបាត់ដំបងទៅភ្នំពេញ បានបុកម៉ូតូមួយគ្រឿងម៉ាង HONDA DREAM ០៨ ពណ៌ខ្មៅ ស្លាកលេខបាត់ដំបង 1G1684 បណ្ដាលឲ្យអ្នកបើកបរឈ្មោះស៊ិន ឧត្ដម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទួលបល្ល័ង្គ ឃុំគាស់គ្រឡ ស្រុកគាស់គ្រឡ បណ្ដាលឲ្យស្លាប់។ ចំណែកអ្នកជិះពីក្រោយឈ្មោះទេព ចាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី សន្លប់នៅនឹងកន្លែងកើតហេតុ។
លោកអនុសេនីយ៍ ឯក ប៉ោ សុងឃាង មេបញ្ជាការកងរាជអាវុធហត្ថស្រុកមោងឬស្សីបានបញ្ជាក់ថា ក្រោយពេលកើតហេតុលោកបានបញ្ជាកំលាំងចុះស្កាត់មុខសញ្ញាដែរ ប៉ុន្តែពុំបានឃើញរថយន្តនោះធ្វើចរាចរឆ្លងកាត់ស្រុកមោងឬស្សីឡើយ។
ចំណែកគ្រោះ ថ្នាក់ទី២ បានកើតឡើងនៅវេលាម៉ោង ៦ និង១០នាទី ព្រឹកថ្ងៃទី០៨ ខែឧសភាឆ្នាំ២០១០ត្រង់ចំណុចក្រុមទី២៣ភូមិកូនដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ដែលបង្កដោយរថយន្តកាមរី ឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2H8635 បើកបរ ក្នុងទិសដៅពីកើតទៅលិច ដោយឈ្មោះអ៊ឹម ចាន់គង់ ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រថយន្តនោះបានរេចង្កូតទៅបុកស្រ្តី ជិះកង់ម្នាក់បណ្ដាលឲ្យស្លាប់ភ្លាមមួយរំពេចន៍។
ស្រ្តីរង គ្រោះឈ្មោះហ៊ួន ស៊ីនួន ភេទស្រី អាយុ៥៧ឆ្នាំ ខណៈពេលដែលកំពុងជិះកង់ចេញពី ផ្ទះឡើងមកកាន់ថ្នល់ជាតិ៕
អានបន្ថែម
Gohar Nazir Gohar
-
Unuseful, extra section & wrong info in this so that’s why removing this
because the dates, names and links are not correct!
← Previous revision Revision ...
8 hours ago
No comments:
Post a Comment