Tuesday, May 11, 2010

បើករថយន្ត​បុក​ម៉ូតូ​របួស​ ៥ ​នាក់ បុក​ម៉ូតូ​ចត​ស្ងៀម ​៦​ គ្រឿង​

CEN
បុរស​ម្នាក់​បាន​បញ្ជារ​ថយ​ន្ត​ជ្រុល​បុក​ម៉ូតូ​មួយ​គ្រឿង នៅ​ផ្លូវខ្វែង​ម្តុំ​សួនច្បា​រនាគ​បាញ់​ទឹក បណ្តាល​ឲ្យ​បុរស​ ២ ​នាក់​រងរបួស ហើយ​ព្យាយាម​បើក​រត់គេច​ដល់​ម្តុំ​ស្ពាន​ជ្រោ​យច​ង្វា បុក​រះ​ម៉ូតូ​ចត​ស្ងៀម ​៦ ​គ្រឿង និង​រទេះរុញ​លក់​ផ្លែឈើ​ខូចខាត និង​របួស​ស្រាល​បុរស​បីនាក់ ។ រថយន្ត​នឹង​ម្ចាស់​រថយន្ត ត្រូវ​ប៉ូលិស​ចាប់បាន​ក្រោយពេល​បើករ​ត់ដល់មុខ​មន្ទីរពេទ្យ​កាល់ម៉ែត ។​
​ ​គ្រោះថ្នាក់​កើតឡើង​ដំបូង​នៅវេលា​ម៉ោង​ ១០ ​យប់ ថ្ងៃទី​៩ ​ឧសភា​កន្លង​ទៅនេះ នៅ​ផ្លូវ​ព្រះសីហនុ​កែង​ផ្លូវ​សុធារស ម្តុំ​នាគបាញ់​ទឹក សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​
​ ​ប៉ូលិស​បានឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក​កាមរី​ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2H 1852 បើកបរ​ដោយ​ឈ្មោះ ឡេង ហ៊ុយ ភេទ​ប្រុស អាយុ​ ១៩​ឆ្នាំ ស្នាក់នៅ​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សីកែវ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន ។ ភាគី​ម៉ូតូ​រងគ្រោះ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1A 5252 បើកបរ​ដោយ​ឈ្មោះ សេង ស៊ី​និត ភេទ​ប្រុស អាយុ​ ២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤៤៧ ផ្លូវ​សឡា សង្កាត់​ទឹកថ្លា​របួសធ្ងន់ និង​អ្នករួមដំណើរ​ឈ្មោះ ជុំ សុភ័​ក្រ ភេទ​ប្រុស អាយុ ​២៥​ឆ្នាំ របួស​មធ្យម ដេក​ពេទ្យ​ឯកជន ។​ ​
​ ​ប៉ូលិស​បន្តថា មុន​កើតហេតុ រថយន្ត​បាន​បើក​តាម​ផ្លូវ​ព្រះសីហនុ ពី​លិច​ទៅ​កើត​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង ដែល​កំពុង​បើក​តាមផ្លូវ​សុធារស​ពី​ជើង​ទៅ​ត្បូង បណ្តាល​ឲ្យ​បុរស​ ២ ​នាក់​រងរបួស ។ រថយន្ត​បាន​ព្យាយាម​បើក​រត់គេច​តាមផ្លូវ​ស៊ីសុវត្ថិ​ពី​ត្បូង​ទៅ​ជើង ដល់​ស្ពាន​ជ្រោយចង្វា​ក៏​បត់​តាមផ្លូវ​លេខ​៧២ ​ទៅ​លិច បុក​រះ​ម៉ូតូ​ចត​ស្ងៀម​នៅមុខ​ផ្ទះ​លេខ ២១៥៤ និង​រទេះរុញ​លក់​ផ្លែឈើ​ខូចខាត ព្រម​ទាំង​របួស​បុរស​ ៣​នាក់​ថែមទៀត ។ បន្ទាប់មក​ទៀត​រថយន្ត​ព្យាយាម​បើក​រត់​ឡើង​តាមផ្លូវ​ព្រះមុនីវង្ស ពី​ជើង​ទៅ​ត្បូង​ដល់​មុខ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ទើប​សមត្ថកិច្ច​ចាប់ខ្លួនបាន ហើយ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប៉ូលិស​ចរាចរ​ផ្លូវគោក ចាត់ការ​តាម​នីតិវិធី ៕
អានបន្ថែម

No comments: