Wednesday, August 5, 2009

១ថ្ងៃគ្រោះថ្នាក់ចរាចរសម្លាប់មនុស្សលើសពី៤នាក់បណ្តាលមកពីកត្តាមនុស្ស បើកបរហួសល្បឿន

ឡានបុករបាំងថ្មពុះទ្រូងផ្លូវ
សកម្មភាពធ្វើដំណើរតាមភ្លើងសញ្ញាចរាចរណ៍

by : Sopheak 01/08 / 2009
KSN News
ការបាត់បង់អាយុជីវិតប្រជាពលរដ្ឋខ្មែរដោយសារតែបណ្តាលមកពីគ្រោះថ្នាក់ចរាចរមាន
អត្រាខ្ពស់ជាងអ្នកស្លាប់ដោយសារមេរោគអេដស៍ទៅទៀតបញ្ហាទាំងនេះគឺបណ្តាលមកពីកត្តាមនុស្ស
សេព គ្រឿងស្រវឹងហួសកម្រិត ការបើកបរល្បឿនហួសល្បឿនកំណត់ និងពុំបានគោរពច្បាប់ចរាចរណ៍ គួបផ្សំ នឹងកត្តាផ្លូវថ្នល់ល្អងាយស្រួលធ្វើដំណើរ ផង។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរបើកបរត្រូវគោរពច្បាប់ ចរាចរណ៍ ហើយអ្នកបើកបរម៉ូតូត្រូវពាក់មួកការពារសុវត្ថិភាព ម៉ូតូត្រូវមានកញ្ចក់ឆ្វេង ស្តាំសម្រាប់ មើល ក្រោយ ។ សម្តេចហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា គ្រោះថ្នាក់ចរាចរជាប់ចំណាត់ថ្នាក់ លេខ១ សម្លាប់ជីវិតប្រជាពលរដ្ឋខ្មែរ ។

លោក មាស ចន្ធី មន្ត្រីនៃអង្គការជនពិការអន្តរជាតិប៊ែលហ្សិក ដែលបានចូលធ្វើជាវាគ្មិនវិទ្យុ
អាស៊ីសេរី កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ បានមានប្រសាសន៍ថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរនៅប្រទេសកម្ពុជា គឺតម្រូវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវចេះច្បាប់ចរាចរណ៍ គោរពច្បាប់ចរា- ចរណ៍គួបផ្សំជាមួយអាជ្ញាធរមានសមត្ថកិច្ចពង្រឹងនូវការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវប្រកបដោយប្រ
សិទ្ធភាព ។

លោក មាស ចាន់ឌី បានឲ្យដឹងទៀតថា ច្បាប់ចរាចរណ៍នៃប្រទេសកម្ពុជាដាក់ទោសទៅតាមកម្រិតនៃ ការប្រព្រឹត្តរបស់អ្នកបើកបរល្មើសដែលធ្វើឲ្យមានមនុស្សរងរបួសកម្រិតស្រាលឬធ្ងន់ ឬពិការអស់មួយ ជីវិត ឬស្លាប់ដែលច្បាប់តម្រូវឲ្យបង់ប្រាក់ និងឲ្យជាប់ពន្ធនាគារទៅតាមការសម្រេចពីសំណាក់តុលាការ
រយៈពេលពី៦ថ្ងៃដល់៣ឆ្នាំ ។

លោក កែវ សាវិន ប្រធានយកដ្ឋានដឹកជញ្ជូន ផ្លូវគោកនៃក្រសួងសាធារណការនិងដឹកជញ្ជូនដែល
ធ្វើជាវាគ្មិនវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០០៩ បានមានប្រសាសន៍ឲ្យដឹងថាប្រទេស កម្ពុជាបច្ចុប្បន្នមានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរក្នុង១ថ្ងៃៗមានចំនួនពី៤នាក់ឡើងទៅ និងមានអ្នក របួស ចំនួនជាង៦០នាក់ ក្នុង១ថ្ងៃៗ ។

លោក កែវ សាវិន បានមានប្រសាសន៍ថា “បើយើងពិនិត្យនៅឆ្នាំ២០០៧-២០០៨គ្រោះថ្នាក់ចរាចរ បណ្តាលមកពីកត្តាមនុស្សជាចម្បងដែលមកពីអ្នកបើកបរប្រើល្បឿនលឿន មានជាតិស្រវឹងមិនគោរព ច្បាប់.....” ។

លោក កែវ សាវិន បានមានប្រសាសន៍ឲ្យដឹងថា បើគិតមកដល់ឆ្នាំ២០០៩នេះប្រទេសកម្ពុជាមាន រថយន្តទាំងអស់ចំនួនជាង១លានគ្រឿង ហើយម៉ូតូមានចំនួនជិត១លានគ្រឿងដែរ ។អ្នកបើកបររថយន្ត ស្ទើរតែទាំងអស់មានប័ណ្ណបើកបរស្របច្បាប់ ប៉ុន្តែចំពោះម៉ូតូវិញមានចំនួនតែ២ភាគរយឬក៏មានជាង ២ម៉ឺននាក់ប៉ុណ្ណោះ ដែលមានប័ណ្ណបើកបរ ហេតុនេះ ហើយគ្រោះថ្នាក់ចរាចរអាចបង្ក ច្រើនតែម៉ូតូ៧៥ ភាគរយនៃគ្រោះថ្នាក់ ។

ឯលោកវរសេនីយ៍ត្រី ចេវ ហាក់ នាយរងទី១នៃការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ដែលធ្វើជាវាគ្មិនវិទ្យុអាស៊ីសេរី (៣១ កក្កដា ២០០៩) បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងអំឡុងពេល ៦ខែ នៃដើមឆ្នាំ២០០៩ នគរបាលចរាចរក្រុងភ្នំពេញបានទទួលសំណុំរឿង ដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ ចរាចរបាន៣៥ករណី និងចាប់បានជនល្មើសបញ្ជូនទៅតុលាការបានចំនួន៦នាក់ ។

លោក ចេវ ហាក់ បានឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០០៩ នេះតទៅមន្ត្រីនគរបាល ចរាចរជើងគោកនៅក្រុងភ្នំពេញនឹងនៅទូទាំងប្រទេសកម្ពុជាបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍
ហើយអ្នកបើកបរម៉ូតូគ្មានមួកសុវត្ថិភាព ម៉ូតូមិន បំពាក់កញ្ចក់មើលក្រោយ ម៉ូតូគ្មានស្លាកលេខគឺត្រូវ ឃាត់ ទុកនៅនឹងកន្លែងតម្រូវឲ្យអ្នកបើកបរទិញមួកសុវត្ថិភាពមកពាក់ ទិញកញ្ចក់មក បំពាក់ទើប អនុ ញ្ញាតឲ្យបន្តដំណើរទៅទៀត ៕


1 comment: