សរសេរដោយ ដើមអម្ពិល
ចាប់ពីថ្ងៃទី ១៥ ខែសីហា នេះ ជាថ្ងៃឱសានវាទនៃយុទ្ធនាការរបស់គណៈ បញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក បញ្ឈប់ការអប់រំ ណែនាំអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព, ម៉ូតូឥតដាក់កញ្ចក់មើលក្រោយនៅតាម ដងផ្លូវសាធារណៈ ហើយជំនួសដោយការ ផាកពិន័យ ឬរឹបអូសយកទៅអធិការដ្ឋាននគរបាល ដែលយុទ្ធនាការនេះនឹងចាប់ ផ្ដើមនៅថ្ងៃទី ១៦ ខែសីហា។
ដោយឡែក ខណ្ឌ ៧ មករា គ្រាន់តែ យុទ្ធនាការចុះអប់រំណែនាំដល់អ្នកធ្វើដំណើរដោយម៉ូតូមិនគោរពច្បាប់ ចរាចរណ៍ក្នុង មួយ ថ្ងៃ គឺថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០០៩ ធ្វើការអប់រំណែនាំរហូតដល់ចំនួន ១៨០ គ្រឿង។ ក្នុងនោះអ្នកជិះម៉ូតូឥតពាក់មួក សុវត្ថិភាពចំនួន ៥៦ នាក់, ម៉ូតូឥតដាក់ កញ្ចក់ចំនួន ៣១ គ្រឿង, ម៉ូតូឥតដាក់ កញ្ចក់និងគ្មានមួកសុវត្ថិភាពការពារចំនួន ៥២ គ្រឿង និងម៉ូតូគ្មានពាក់ស្លាកលេខ ចំនួន ១ គ្រឿង។
លោក ទេព សូផន អភិបាលរងខណ្ឌ ៧ មករា និងជាតំណាងគណៈបញ្ជាការដឹកនាំ ត្រួតពិនិត្យអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក ខណ្ឌ ៧មករា ប្រចាំវេនថ្ងៃទី ១៣ ខែសីហា បានឱ្យដឹងថា ជាគោលការណ៍ដោយមាន ការណែនាំពីសាលារាជធានីភ្នំពេញ គឺ យុទ្ធនាការរបស់យើង គ្រាន់តែអប់រំណែនាំរាល់អ្នកប្រើនិងដាក់កញ្ចក់ដល់ពួកគាត់ បើក្នុងករណីមិនគោរពច្បាប់ចរាចរណ៍ ត្រូវណែនាំឱ្យពួកគាត់ទៅរកកញ្ចក់និងមួកសុវត្ថិភាពមកប្រើប្រាស់ ទើបអនុញ្ញាតឱ្យ ពួកគាត់ចរាចរណ៍តាមដងផ្លូវ លើកលែងតែម៉ូតូគ្មានស្លាកលេខនិងឥតពន្ធត្រូវឃាត់ ដោះស្រាយតាមផ្លូវច្បាប់។
ទាក់ទងដល់ថ្ងៃកំណត់បញ្ចប់ការអប់រំ ណែនាំពីគណៈបញ្ជាការដឹកនាំត្រួតពិនិត្យ អនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នក ធ្វើដំណើរ ដោយម៉ូតូលើដងផ្លូវ ហើយនឹងប្រើ វិធានការផាកពិន័យវិញនោះ លោកអភិបាល រង ទេព សូផន បានបញ្ជាក់ថា “វិធានការ ផាកពិន័យនឹងចាប់ផ្ដើមធ្វើនៅថ្ងៃទី ១៦ ខែសីហា” ហើយរាល់អ្នកប្រើប្រាស់ម៉ូតូ ត្រូវមានកាតព្វកិច្ច គោរព ច្បាប់ចរាចរណ៍ ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ព្រោះនេះជាបទ បញ្ជារបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចបាន អំពាវនាវម្ដងហើយម្ដងទៀត ក្នុងការនាំគ្នាគោរពច្បាប់ ចរាចរណ៍ ផ្លូវគោកប្រយោជន៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិតនិងបង្កមហន្ដរាយផ្សេងៗព្រម ទាំងសន្ដិសុខសង្គម។
Template:Wham!
-
← Previous revision Revision as of 06:45, 22 September 2026
Line 24: Line 24:
| list3 =
| list3 =
* "[[Wham Rap! (Enjoy What You Do)]]"
* "[[Wham Rap! (...
1 day ago

No comments:
Post a Comment