Wednesday, August 12, 2009

សម្ដេច ហ៊ុន សែន សុំ​ឱ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង យក​ម៉ូតូ​បង់ពន្ធ​ធ្វើលេខ

ដោយ ៖សុភ័ក្រ្ត
ksn-news 12 - 08 - 2009
យ៉ាង ​ហោច​ណាស់​មនុស្ស​ច្រើន​ជាង ៤ នាក់ ត្រូវ​បាន​ស្លាប់​ក្នុង​មួយថ្ងៃ ដោយ​សារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាលមកពិការប្រើ ប្រាស់​យានយន្ដ​ពុំបាន​គោរព​តាម​ច្បាប់​ចរាចរណ៍​ការ​ផឹក​គ្រឿង​ស្រវឹង​ហួស​ កំណត់ និង ការ​បើកបរ​គ្មាន​ការ​ប្រុងប្រយ័ត្ន។

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០០៩ ក្នុងពិធីចែក
សញ្ញាបត្រនិស្សិតសាលាច្បាប់ បឹងត្របែកបានមានអនុសាសនជំរុញឱ្យប្រជាពលរដ្ឋអ្នកបើកបរ
ម៉ូតូត្រូវពាក់មួកការពារសុវត្ថិភាព និង ម៉ូតូត្រូវតែបំពាក់ កញ្ចក់មើលក្រោយឱ្យបានត្រឹមត្រូវតាម
ច្បាប់ចរាចរណ៌ត្រូវតែប្រញាប់ធ្វើផ្លាកលេខផងដែរ ។

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ថា ការប្រើប្រាស់យានយន្ដ(ម៉ូតូ)
កើនឡើងគ្រោះថ្នាក់ចរាចរណ៍ មានច្រើនហើយក្នុងចំណោមក្រោះថ្នាក់កើតឡើងនោះមានបញ្ហា
ម៉ូតូច្រើន ។ ហើយឥឡូវនេះច្បាប់ចរាចរណ៍ផ្លូវគោកត្រូវ តែ បន្ដឹងការអនុវត្ដន៍ដោយគ្មានការ
ដកថយទេ ។

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា អីចឹងទេ ក្មួយនិស្សិត
ទាំងអស់មិនទាន់មានមួក ត្រឡប់ទៅវិញទិញមួក មានម៉ូតូហើយតែខ្វះមួកចេញទៅវិញទិញមួក
បើខ្វះកញ្ចក់ចេញទៅវិញទិញកញ្ចក់ដាក់ទៅ ...។ សម្ដេច មានប្រសាសន៍ទៀតថា ចំពោះម៉ូតូណា
ពុំទាន់បង់ពន្ធ(ពន្ធនាំចូល)ម៉ូតូនាំចូលគេចពន្ធត្រូវតែទៅបង់ពន្ធហើយទៅធ្វើ ផ្លាកលេខ ។

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាក់ទៀតថា កាលពីថ្ងៃសុក្រ ទី ០៦ ខែ សីហា ឆ្នាំ
២០០៩ ប្រជុំគណៈរដ្ឋ មន្ដ្រីបានប្រាប់ឱ្យលោកឧបនាយករដ្ឋមន្ដ្រីគាត ឈន់ នឹង លោក
ប៉ែន ស៊ីម៉ន មេគយឱ្យសម្រួលការបង់កពន្ធទាំងអស់នៅកន្លែងនគរ បាលគឺ អនុញ្ញាតឱ្យបង់ពន្ធ
(ពន្ធនាំចូល) នៅនគរបាលតែម្ដងហើយធ្វើលេខ នៅ នឹង កន្លែងតែម្ដង ។

តាមការអះអាងពីសំណាក់លោក កែវ សាវិន អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន
ជើងគោក ក្រសួង សាធារណ ការបានធ្លាប់បានមានប្រសាសន៍ឱ្យដឹងថា ម៉ូតូមានចំនួន ជាង
១ លានគ្រឿង ហើយអ្នកដែលមានលិខិតបញ្ជាក់បើកបរម៉ូតូ មានចំនួនប្រមាណ ២ភាគ ប៉ុណ្ណោះ
ឯអ្នកបើករថយន្ដមានលិខិតបើកបរប្រមាណជាង ៧០ ភាគរយ ។ រាជរដ្ឋាភិបាលបានចាប់
អនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោកដែលចូលជាធរមានយូរខែមកហើយនេះ កាលពីថ្ងៃទី ៥ ខែ សីហា
ឆ្នាំ ២០០៩ ត្រូវឱ្យម៉ូតូទាំង អស់មានផ្លាកលេខបញ្ជាក់មើលក្រោយ មានលិខិតបើកបរ នឹងពេល
ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពដោយឡែកនៅពេលនោះដែរ សម្តេចក៏បានលើកឡើងពីសេរីភាព
នៃការបញ្ចេញមតិផងដែរ ។

No comments: