ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៌ចំនួនពីរលើកបានកើតឡើងផ្ទួនៗគ្នា បណ្ដាលឱ្យមនុស្ស៣នាក់បានស្លាប់ នៅនឹងកន្លែងកើតហេតុ ១៤ នាក់ ទៀតបានរងរបួសជាទម្ងន់ ចំណែករថយន្ដខ្នាតធំប្រភេទ ៣A ចំនួន៥គ្រឿងនិងរថយន្ដ តាក់ស៊ីតួរីសមួយគ្រឿង បានខូចខាតស្ទើរ ទាំងស្រុង នៅក្នុងគ្រោះថ្នាក់ចរាចរណ៌ចំនួនពីរ លើកនៅកន្លែងតែមួយនោះ ។
ហេតុការណ៍ទាំងពីរនេះបានកើតឡើង កាលពីវេលាម៉ោង២០និង១៩នាទី និងម៉ោង ២០និង៤៩នាទី យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។
លោកវរសេនីយ៍ទោ ស៊ិន សុវណ្ណធី នាយ ការិយាល័យនគរបាលចរាចរណ៍ខេត្ដកំពង់ស្ពឺ បានប្រាប់ដើមអម្ពិលថា ករណីគ្រោះថ្នាក់ ចរាចរលើកទី១ បានកើតឡើងនៅវេលាម៉ោង ២០និង១៩នាទី បង្កឡើងដោយរថយន្ដម៉ាកហ៊ីយ៉ាន់ដាយខ្នាតធំប្រភេទ ៣A ដឹកស៊ីម៉ង់តិ៍ មួយគ្រឿង បានបើកពីខេត្ដព្រះសីហនុមក ទិសខាងកើតបានបុកទៅលើរថយន្ដកុងតឺន័រ ម៉ាកនីសាន់។ ហើយក៏ក្រឡាប់ទៅកិនរថយន្ដ ម៉ាកតួរីសប្រភេទតាក់ស៊ីមួយគ្រឿងទៀត ដែលចតចោលនៅលើក្រួសក្រហមតាម បណ្ដោយផ្លូវ ធ្វើឱ្យរថយន្ដទាំង៣គ្រឿងខូច ខាតយ៉ាងដំណំនៅពេលនោះ ។ បន្ទាប់ពី មានហេតុការណ៍នេះកើតឡើងប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះក៏បាននាំគ្នាទៅចោម រោមមើលទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៌ដ៏គួរឱ្យរន្ធត់ខាងលើ ។ ខណៈដែលប្រជាពលរដ្ឋ កំពុងចោមរោមរថយន្ដបុកគ្នានោះបានកន្លះ ម៉ោងក៏មានរថយន្ដកុងតឺន័រមួយគ្រឿងបើក ពីខេត្ដព្រះសីហនុមកភ្នំពេញបានបុករថយន្ដ វីហ្គោពីក្រោយពេញទំហឹង ខណៈដែលរថយន្ដ វីហ្គោបានបន្ថយល្បឿននៅកន្លែងដែលមានប្រជាពលរដ្ឋឈរចោមរោមមើលទិដ្ឋភាព គ្រោះថ្នាក់ចរាចរណ៌លើកទី១នោះ។រួចរថយន្ដ នោះបានទៅបុករថយន្ដហ្សុយហ្សូមួយគ្រឿង ទៀតដែលធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅកាន់ ខេត្ដព្រះសីហនុ បណ្ដាលឱ្យអ្នកដែលឈរនៅ តាមផ្លូវចំនួន៣នាក់បានស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ និងមនុស្ស១៤នាក់ទៀត បានរងរបួសជាទម្ងន់ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ ចំណែក រថយន្ដទាំង៣គ្រឿងនោះក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរដូចអេតចាយ ។
លោកវរសេនីយ៍ទោ ស៊ិន សុវណ្ណធី បាន ឱ្យដឹងថា អ្នកដែលស្លាប់នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៌លើកទី២នោះមានឈ្មោះ ១-ស៊ុន សុផល ភេទប្រុស អាយុ២៧ឆ្នាំ រស់ នៅភូមិឃុំកើតហេតុខាងលើ,២-ឈ្មោះឈិត ឆោម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ខាងលើនិងទី៣ឈ្មោះយឿន នី ភេទស្រី អាយុ១០ឆ្នាំ ។ ចំណែកជនរងគ្រោះ១៤នាក់ ទៀតមិនទាន់ត្រូវគេដឹងអំពីជោគវាសនា របស់ពួកគាត់នៅឡើយទេ ។
សូមបញ្ជាក់ថា អ្នកបើកបរបង្កហេតុគ្រោះ ថ្នាក់ចរាចរលើកទី១មានឈ្មោះធី រស់នៅ ភូមិចំការដូង ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានរត់គេចខ្លួនបាត់ក្រោយពេល កើតហេតុ ។ ចំណែកអ្នកបង្កហេតុលើកទី២ ឈ្មោះ គួង អាយុ៣៥ឆ្នាំ រស់នៅស្រុកកោះធំ ខេត្ដកណ្ដាល គេចខ្លួនបានក្រោយពេលកើត ហេតុ ហើយសមត្ថកិច្ចក៏កំពុងស្វែងរកចាប់ ខ្លួនផងដែរ ។ ចំណែករថយន្ដទាំង៦គ្រឿង ត្រូវបានសមត្ថកិច្ចចម្រុះអូសយកមករក្សា ទុកនៅការិយាល័យចរាចរណ៍នៃស្នងការនគរ បាលខេត្ដកំពង់ស្ពឺ ដើម្បីរង់ចាំការដោះស្រាយ តាមផ្លូវច្បាប់ ។
Wikipedia:Articles for deletion/Embrum Highway 417 pileup
-
!Vote via XFD Participation tool
← Previous revision Revision as of 15:19, 7 January 2025
Line 9: Line 9:
*Note: This disc...
2 hours ago
No comments:
Post a Comment