Tuesday, March 2, 2010

បូលីសក៏ត្រូវម៉ាត់ដូចទាហ៊ាន

សរសេរដោយ ភ្នំពេញដេលីញូវ
នៅថ្ងៃទី២៦នេះនៅតាមដងផ្លូវពីសេស នៅតាមភ្លើងស្តុបធំៗនៅក្នុងទី ក្រុងភ្នំពេញ មានសភាពស្ងាត់មិនដូចសព្វដងទេ។ នេះគឺចង់និយាយពីបូលិសចរាចរ ដែលពួនចំស្ទាក់ចាបអ្នកធ្វើដំណើរសុខច្បាប់ទារប្រាក់ដាក់ហោ ប៉ៅដោយមិនមានវិក័យប័ត្រ។ រឿងនេះមើលទៅកំបុចកំប៉ុកប៉ុន្តែវាមានអត្តន័យជ្រាលជ្រៅនៅក្នុងសតិអារម្មណ៏របស់ប្រជាជនមិនសប្បាយចិត្តចំពោះរាជរដ្ឋាភិបាល។ មានការរឹះគន់នឹងមានថ្អូញថ្អែរពីប្រជាជនក្រីក្រដែលមិនបានយល់ដឹងពីច្បាប់ថាបូលីសចរាចរពេលសព្វថ្ងៃនេះធ្វើអំពើពូករលួយជា ចំហរនឹងថាឆ្លៀតប្រើប្រាស់ច្បាប់ដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួន។
ក្រៅពីបូលីសចរាចរនៅមានបូលីសផ្នែកផ្សេងៗទៀតដូចជាបូលីសព្រហ្មទណ្ឌបូលីសសេដ្ឋកិច្ច បូលីសរដ្ឋបាលនៅតាមបុស្តិដើរកៀប លុយប្រជាជនធ្វើអោយប្រជាជនមិនសប្បាយចិត្ត។ល។


រឿងនេះបានត្រូវរំលឹកឡើងវិញ កាលពីល្ងាចថ្ងៃទី២៥កុម្ភៈសម្តេចតេជោហ៊ុន សែន បានអញ្ជើញចូលរួមបិទសន្និបាត ត្រួតពិនិត្យ លទ្ធផលការងារប្រចាំឆ្នាំ២០០៩ និង ទិសដៅឆ្នាំ ២០១០ របស់ក្រសួងមហា ផ្ទៃ នៅទីស្តីការក្រសួងសម្តេចតេជោបានរឹះគន់ ជំពោះ មន្ត្រីដែលប្រព្រឹត្តកំហុសឆ្គង។ សម្តេចហ៊ុនសែនបាន អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវអំពើអសកម្មទាំងឡាយ និង ស្នើឲ្យក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ត្រូវអនុវត្តន៍វិន័យឲ្យបានហ្មឺងម៉ាត់បំផុត ចំពោះមន្ត្រីដែលប្រព្រឹត្តកំហុសឆ្គង ។
សម្តេចតេជោ បាន ធ្វើការណែនាំ ឲ្យមន្ត្រី នគរបាលជាតិទាំងអស់ ដាច់ខាតមិនត្រូវប្រព្រឹត្តអំពើមិនគប្បីចំពោះប្រជាពលរដ្ឋនោះ ឡើយ ។ សម្តេចបានបន្តថាតាមការ ស្រាវជ្រាវ និងស្ទាបស្ទង់មតិបានឲ្យដឹងថា ប្រជាជនមួយចំនួនមានការថ្នាំងថ្នាក់ណាស់ ចំពោះមន្ត្រី នគរបាលមួយចំនួនតូច ដូចជាករណី ពេលប្រជាជនរត់មកប្តឹងរាយការណ៍ពេលយប់ព្រលប់ បុគ្គលនគរបាលនោះនៅមានសភាពខ្ជិល ច្រអូសមិនទទួលរបាយ ការណ៍មិនចេញជួយអន្តរាគមន៍ មិនពិនិត្យមើលហេតុការណ៍ ដែលកើតឡើងដោយយកលេសនេះ លេសនោះ ដូចជាថាមេមិននៅ គ្មានកម្លាំង គ្មានប្រេងសាំង មិនអាចចេញចោលកន្លែង ... ។ល។ មានមន្ត្រីខ្លះទៀតនៅការិយ៉ាល័យ ជំនាញពេលមានប្រ ជាជនទទួលរងគ្រោះដោយអំពើប្លន់ សម្ភារៈទាល់តែមានលុយកាក់ទើប មន្ត្រីនោះទទួលដោះស្រាយ ដែលជាហេតុធ្វើឲ្យប្រជា ជនក្លាយជាអ្នកទទួលរងគ្រោះពីរដង ។
ការអំពាវនាវនឹងការរឹះគន់របស់នាយករដ្ឋ

មន្រ្តីលើកនេះមិនខ្លាំងៗស្រៀវសាច់ដូចកាលពីពេលដែលសម្តេចបានចូលរួមមហាសន្និបាទ៥ឆ្នាំរបស់កងទ័ពកាលពីខែមករាថ្មីៗ នេះនោះទេ។ប្រហែលជាដោយសារតែបូលីសមិនខុសដូចទាហ៊ាន?

No comments: