Saturday, March 20, 2010

យុវជនម្នាក់ ត្រូវរថយន្ដ បុកស្លាប់កណ្ដាល ផ្លូវ ក្រោយពេល សូត្រមន្ដរំដោះ គ្រោះលើ កន្លែង កើតហេតុ

DAP
ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានរថយន្ដ បុកបណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុលើផ្លូវជាតិលេខ៤ ក្នុងស្រុក អង្គស្នួល ហើយរថយន្ដបង្កហេតុបានបើក គេចដោយសុវត្ថិភាព ។ គ្រោះថ្នាក់នេះបាន កើតឡើងក្រោយ៣ថ្ងៃ បន្ទាប់ពីព្រះសង្ឃជា ច្រើនអង្គ រួមទាំងលោកអាចារ្យនិងអាជ្ញាធរ ស្រុកអង្គស្នួល រួមជាមួយប្រជាពលរដ្ឋធ្វើពិធីបង្សុកូលប្រោះ ព្រំលើកំណាត់ផ្លូវជាតិ លេខ៤ លើចម្ងាយ១៦គីឡូម៉ែត្រ ដោយសារ តែកំណាត់ផ្លូវនេះ កើតមានករណីគ្រោះថ្នាក់ ចរាចរណ៌ បណ្ដាលមនុស្សស្លាប់ញឹកញាប់ពេក ។ ប៉ុន្ដែក្រោយពិធីសូត្រមន្ដនេះ គឺគ្រោះថ្នាក់ នៅតែកើតមាន ។ កើតមានគ្រោះថ្នាក់​ដោយ សារតែមិនគោរពច្បាប់ចរាចរណ៍ ។
ហេតុការណ៍យុវជនដែលត្រូវរថយន្ដបុកស្លាប់បានកើតឡើងនៅវេលាម៉ោង១៨និង ៤០នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១០ ស្ថិត នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិស្រះ សង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល ក្បែរកន្លែងសូត្រមន្ដ​រំដោះគ្រោះថ្ងៃ​មុន។
មន្ដ្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថាយុវជនដែលត្រូវរថយន្ដបុកស្លាប់មាន ឈ្មោះហេង វុទ្ធី អាយុ២៣ឆ្នាំ មុខរបរនិស្សិត ផង ជួយធ្វើស្រែម៉ែឪផង ស្នាក់នៅភូមិត្រញំង សុភី ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ជិះ ម៉ូតូមួយគ្រឿងម៉ាកឃ្លីកពណ៌ខ្មៅ គ្មានស្លាក លេខ ។ ជនរងគ្រោះត្រូវរថយន្ដបុកបណ្ដាល ឱ្យបាក់ជើងនិងបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ រីឯម៉ូតូរងការខូច ខាតស្ទើរតែទាំងស្រុង ។​​ មន្ដ្រីនគរបាលបានបញ្ជាក់ថា រថយន្ដបង្កពុំមានសាក្សី​ណាម្នាក់ឃើញច្បាស់នោះទេ គ្រាន់តែដឹងថា ជាប្រភេទរថយន្ដធុនធំ ហើយ បើកឆ្លងផ្លូវបុកម៉ូតូជនរងគ្រោះ ហើយគេច បាត់តែម្ដង ។ មន្ដ្រីនគរបាលដដែលបាននិយាយ ថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូតែម្នាក់ឯង ដោយមិន​ពាក់មួកសុវត្ថិ ភាព ហើយជិះម៉ូតូក្នុងល្បឿនលឿនពីលិចមក កើត ។ លុះមកដល់ចំណុចកើតហេតុស្រាប់ តែមានរថយន្ដ​ធុនធំ​​មួយគ្រឿង បើកឆ្លងកាត់ ផ្លូវជាតិលេខ៤ ហើយក៏បុកម៉ូតូជនរងគ្រោះ តែម្ដង បណ្ដាលឱ្យជនរងគ្រោះដួលបោក ក្បាល​ទៅ​លើផ្លូវជាតិស្លាប់ភ្លាមៗ ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យបងប្អូនយកទៅបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅលើកំណាត់ផ្លូវជាតិលេខ៤ ប្រវែង ១៦គីឡូម៉ែត្រ ក្នុងភូមិសាស្ដ្រស្រុកអង្គស្នួល មានពិធីសូត្រមន្ដរំដោះគ្រោះឱ្យចៀសផុត ពីគ្រោះថ្នាក់ ចំពោះអ្នកប្រើប្រាស់ផ្លូវនេះផង ដែរ ។ ប៉ុន្ដែក្រោយ៣ថ្ងៃបន្ទាប់ពីសូត្រមន្ដ ហើយ ស្រាប់តែមានករណីគ្រោះថ្នាក់ខាង លើនេះកើតឡើង។

No comments: