ដោយ : សុពិសិដ្ឋ
CEN Newsភ្នំពេញ: បុរសម្នាក់ត្រូវបានរថយន្តស៊ីទេនដឹកប្រេងឥន្ធនៈតេលាកិនខ្ទេច ក្បាល ខ្ទេចទាំងមួកសុវត្ថិភាព ខណៈពេលបុរសរងគ្រោះនេះជិះម៉ូតូជែងរថយន្តមួយគ្រឿង ទៅប៉ះរថយន្តនៅខាងមុខ ហើយដួលម៉ូតូខ្ទាតចូលទៅកងក្រោយខាងឆ្វេងរថយន្តដឹកប្រេងនោះ ដែលកំពុងធ្វើដំណើរច្រាសទិសគ្នា ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥ និង ៥០ នាទី ថ្ងៃទី ២ ខែមីនា ឆ្នាំ២០១០ នៅខាងកើតស្ពានជ្រោយចង្វា ម្តុំរង្វង់មូលដែលកំពុងរៀបចំស្ថាបនាឡើងតាមបណ្តោយផ្លូវលេខ ៦អា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។ រថយន្តដឹកប្រេងឥន្ធនៈតេលាត្រូវបានសមត្ថកិច្ចប៉ូលិសនៅខាងលិចស្ពាន ជ្រោយចង្វា ឃាត់ស្ទាក់ចាប់បានទាំងអ្នកបើកបរភ្លាមៗ ក្រោយពេលកិនខ្ទេចក្បាលមនុស្សម្នាក់ ហើយព្យាយាមបើករត់គេច ។
បុរសដែលបាត់បង់ជីវិតដោយសាររថយន្តកិនខ្ទេចក្បាលទាំង មួកសុវត្ថិភាពនេះឈ្មោះ សួង សុឃឿន អាយុ ២៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
សាក្សីនិយាយថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូសេ ១២៥ ពណ៌ស្លែ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខភ្នំពេញ 1E 7058 ធ្វើដំណើរពីលិចទៅកើតតាមផ្លូវលេខ ៦អា រីឯរថយន្តដឹកប្រេងឥន្ធនៈតេលា ធ្វើដំណើរពីកើតមកលិចច្រាសទិសគ្នា ។
ពេលនោះគេបានឃើញបុរសអ្នកជិះម៉ូតូបានបើកម៉ូតូជែងរថយន្តមួយ គ្រឿងទៅប៉ះរថយន្តមួយគ្រឿងទៀត នៅពីមុខក៏ដួលម៉ូតូ ហើយខ្ទាតចូលកង់ក្រោយខាងឆ្វេងរថយន្តដឹកប្រេងឥន្ធនៈតេលា បណ្តាលឲ្យរថយន្តតេលាកិនត្រូវក្បាលខ្ទេចក្បាល និងខ្ទេចមួកសុវត្ថិភាពក្នុងពេលនោះទៅ ។
នៅពេលដឹងថា កិនខ្ទេចក្បាលអ្នកជិះម៉ូតូភ្លាម គេបានឃើញរថយន្តដឹកប្រេងឥន្ធនៈនោះព្យាយាមបន្ថែមល្បឿននៅមុខស្ពាន ជ្រោយចង្វាដល់ខាងលិចស្ពាន ក៏ត្រូវសមត្ថកិច្ចនៅទីនោះស្ទាក់ចាប់ទាំងរថយន្ត ទាំងអ្នកបើកបរតែម្តងទៅ ។
សាកសពបុរសរងគ្រោះត្រូវបានបងប្អូនយកទៅយកទៅរក្សាទុកនៅវត្តទួល សង្កែ រីឯរថយន្តស៊ីទែនដឹកប្រេងឥន្ធនៈតេលា និងម៉ូតូជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅទីតាំងការិយាល័យប៉ូលិស ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ៕
No comments:
Post a Comment