Tuesday, March 16, 2010

តើការគោរពច្បាប់ចរាចរណ៍ដើម្បីចូលរួមទប់ស្កាត់អំពើពុករលួយមែនប្?

សរសេរដោយ​ ផេក កម្ពុជា
នេះ​ជា​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ចូលរួម​កាត់​បន្ថយ​នូវ​អំពើ​ពុក​ រលួយ​ដោយ​ការ​គោរពច្បាប់​ចរាចរណ៍​ ហើយ​ដើម្បីកាត់​បន្ថយ​អំពើ​ពុករលួយ​ដោយ​ បដិសេធ​មិន​សូកប៉ាន់ ទាររក​បង្កាន់ដៃ​នៅពេល​បង់​ប្រាក់​ពី​មន្រ្តី​ប៉ូលីស ។ល។
បច្ចុប្បន្ន​មន្ត្រី​នគរបាល​ចរាចរ​កំពុង​តែ​ពេញ​ចិត្ត​ក្នុង​ការ ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​ធ្វើ​ការ​ផាក​ ពិន័យ​ ​អ្នក​បើកបរ​យានយន្ត​ ​ម៉ូតូ​ដោយ​មិន​ដាក់​កញ្ចក់​ មិន​ពាក់​មួក​សុវត្ថិភាព​ ​ឬ​ម៉ូតូ​គ្មាន​ស្លាក​លេខ​ក្នុង​តម្លៃ​មួយ​លើស​ពី​ច្បាប់​ដែល​បាន​កំណត់។​
លោក​ ​ឆែម​ ​ពេ​ ​ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ខេត្ត​សៀមរាប​ ​បាន​ឲ្យ​ដឹង​ថា​ ​«យោង​តាម​មាត្រា​៨៨​នៃ​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​អនុម័ត​នៅ​ឆ្នាំ​២០០៧​ ​តម្រូវ​ឲ្យ​ប៉ូលិស​ចរាចរណ៍​ធ្វើ​ការ​ផាក​ពិន័យ​អ្នក​បើកបរ​ម៉ូតូ​យានយន្ត​ ដោយ​មិន​ពាក់​ខ្សែ​ក្រវ៉ាត់​ ​ឬ​មួក​សុវត្ថិភាព​ត្រឹម​តែ​៣០០០​រៀល​ ​សម្រាប់​ម៉ូតូ​ ​ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្តែង​មន្ត្រី​ប៉ូលិស​ចរាចរណ៍​បាន​ផាក​ពិន័យ​ ម្តង​នូវ​ចំនួន​ទឹក​ប្រាក់​៥០០០-​១០០០០​រៀល​ដោយ​គ្មាន​ចេញ​លិខិត​ស្នាម​អ្វី ​បញ្ជាក់​សោះ»។
លោក​បាន​ឲ្យ​ដឹង​ថា​៖​​«​ នៅ​ពេល​ឈប់​សំរាក​ពី​ការងារ ​ខ្ញុំ​បាន​ជិះ​ម៉ូតូ​ជា​មួយ​ពួកម៉ាក​ទៅ​លេង​ស្រុក​កំណើត​លុះ​ពេល​ត្រឡប់​មក ​វិញ​​​ភ្លេច​ពាក់​មួក​សុវត្ថិភាព​ពេល​ដល់​​ពាក់​កណ្តាល​ផ្លូវ​ត្រូវ​ប៉ូលិស ​ចរាចរ​ពួន​ស្ទាក់​ឃាត់​ម៉ូតូ​របស់​ខ្ញុំ​និង​​បាន​ធ្វើ​ការ​ផាក​ពិន័យ​ ចំនួន​៥០០០​រៀល​។ ​ខ្ញុំ​ទាមទារ​រក​លិខិត​បញ្ជាក់​ការ​ផាក​ពិន័យ​បែរជា​ប៉ូលិស​ទាមទារ​លុយ​ពី​ ខ្ញុំ​១០០០០​រៀល​វិញ​ ​ខ្ញុំ​ប្រកែក​មិន​ឈ្នះ​ក៏​យល់​ព្រម​ឲ្យ​១០០០០​រៀល​ទៅ»។​
លោក​បាន​និយាយ​ថា​ មន្ត្រី​នគរបាល​មួយ​ចំនូន​បាន​យក​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ទៅ ​រកស៊ី​គាប​សង្កត់​កេង​ប្រវ័ញ្ច​លុយ​កាក់​ពី​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​នៅ​ តាម​ទី​ជនបទ​ដាច់​ស្រយាល​ ​មិន​សូវ​បាន​សិក្សា​ស្វែង​យល់​ពី​ច្បាប់​ចរាចរ​ឲ្យ​បាន​ច្បាស់​លាស់​មាន​ ការ​ខុស​ឆ្គង​ម្តង​ម្កាល​បង្ខំ​ឲ្យ​អ្នក​បង់​លុយ​ដើម្បី​យក​ដាក់​ហោប៉ៅ​ធ្វើ ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដោយ​គំរាម​ថា​ ​«ខុស​ច្បាប់​ ​ចំណែក​ឯខ្លួន​ឯង​ដែល​ជា​មន្ត្រី​អនុវត្ត​ច្បាប់​បែរ​ជា​បើក​បរ​មិន​ពាក់​ មួក​សុវត្ថិភាព​ ​ម៉ូតូ​គ្មាន​កញ្ចក់​ ​បែរ​ជា​មើល​មិន​ឃើញ​ទៅ​វិញ។​

លោក​បាន​ប​ន្ត​ថា​ ​«ការ​ធ្វើ​បែប​នេះ​ប្រជាពលរដ្ឋ​អ្នក​​បើកបរ​យានយន្ត​ ​ម៉ូតូ​ឌុប​មួយ​ចំនួន​បាន​និយាយ​រិះ គន់​សមត្ថកិច្ច​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​តែ​មិន​គោរព​ច្បាប់​​ ហើយ​ប្រើ​អំណាច​តួនាទី​កេង​ប្រវ័ញ្ច​លុយ​កាក់​ពី​អ្នក​ស្លូត​ត្រង់​ដោយ​ គ្មាន​ក្តី​អនុគ្រោះ​ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​មក​ពី​ជនបទ​ដាច់​ស្រយាល​ហើយ​ពុំ​បាន​ស្វែង​យល់​ពី ​ច្បាប់​ចរាចរណ៍​ថ្មី​ អំពី​ការ​ផាក​ពិន័យ​ឲ្យ​បាន​ច្បាស់លាស់។​
លោក​ ​ឆែម​ ​ពេ​ ​បាន​បន្ត​ថា​ ​«ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ខិតខំ​រកស៊ី​រត់​ម៉ូតូ​ឌុប​រក​ប្រាក់​ចំណូល​ ក្នុង​មួយ​ថ្ងៃ​បាន​ត្រឹម​តែ​៥០០០​រៀល​ទៅ​១០០០០​រៀល​ ​ពេល​ខ្លះ​ត្រូវ​ប៉ូលិស​ផាក​ពិន័យ​អស់​រលីង​គ្មាន​ប្រាក់​ទិញ​ម្ហូប​អាហារ​ ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ ​បាត់បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ធ្វើ​ឲ្យ​ជីវភាព​កាន់​តែ​លំបាក​ថែម​មួយ​ កម្រិត​ទៀត​»។​ ​ចំណែក​ប៉ូលិស​ចរាចរ​វិញ​​ ​មួយ​ថ្ងៃៗ​បាន​ប្រើ​គ្រប់​វិធី​សាស្ត្រ​ ​និង​មធ្យោបាយ​ដើម្បី​ពួន​ស្ទាក់​ចាប់​ម៉ូតូ​ពួក​គាត់​ ​ជម្រិត​យក​ប្រាក់​ដាក់​ហោប៉ៅ​របស់​ខ្លួន​លើស​ពី​តម្លៃ​ដែល​ច្បាប់​បាន​ កំណត់​ថែម​ទៀត»។​
លោក​បាន​មាន​ប្រសាសន៍​ថា​ ​«ដើម្បី​លុប​បំបាត់​អំពើ​ពុករលួយ​ ​និងកុំ​ឲ្យ​​ប៉ូលិស​ចរាចរ​ផាក​ពិន័យ​លើស​ពី​ច្បាប់​កំណត់​សូម​ឲ្យ​អ្នក​បើក ​បរ​ម៉ូតូ​ ​យានយន្ត​ទាំង​អស់​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​ៗ គ្នាព្រម​ទាំង​ដាក់​កញ្ចក់​ ​ឬ​ផ្លាក​លេខ​ម៉ូតូ​​។​ ​លើស​ពីនេះ​សុំ​ឲ្យ​មន្ត្រី​ប៉ូលិស​ចរាចរ​ធ្វើ​ការ​ផាក​ពិន័យ​ជន​ប្រព្រឹត្ត ​ទៅ​តាម​ច្បាប់​កំណត់​ដើម្បី​ចូលរួម​លើក​កម្ពស់​ ​ការ​គោរព​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ ​និង​រក្សា​បាន​នូវ​ភាព​ថ្លៃ​ថ្នូរ»។​
ខ្ញុំ​សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​​កម្ពុជា​មេត្តា​ជួយ​ ពង្រឹង​ការ​អនុវត្ត​ច្បាប់​​ដល់​មន្ត្រី​ប៉ូលិស​ចរាចរ​នៅ​មូលដ្ឋាន​និង​ តាមដាន​ត្រួត​ពិនិត្យ​ចំពោះ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ ​កុំ​ឲ្យ​មាន​មន្ត្រី​ខិលខូច​មួយ​ចំនួន​ឆ្លៀត​ឱកាស​យក​ច្បាប់​ទៅ​រក​ស៊ី​ ​ប្រព្រឹត្ត​អំពើ​ពុករកលួយ​ ​កេង​ប្រវ័ញ្ច​លុយ​កាក់​ពី​ប្រជាពលរដ្ឋ​ ​ធ្វើ​ជា​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​បង្ក​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ ដំណើរការ​អភិវឌ្ឍន៍​ ​និង​ប៉ះពាល់​ដល់​កិត្តិយស​​ប្រទេស​ជាតិ៕​
ដើម្បីអានលំអិតសូមធ្វើការចុចត្រង់នេះដើម្បីទាញយក ​​ PDF -​ ខ្មែរ
ដើម្បីអានលំអិតសូមធ្វើការចុចត្រង់នេះដើម្បីទាញយក ​​ PDF -​ អង់គ្លេស
បញ្ហា​​​គ្រោះ​​​​ថ្នាក់​ចរាចរ​​ ​បាន​​ក្លាយ​ទៅ​ជា​ការ​ចាប់​អារម្មណ៍​​មួយ​ ​​​ដែល​អង្គការ​​សង្គម​ ​​​និង​រដ្ឋាភិបាល

No comments: