Saturday, March 13, 2010

ឡាន​សង្គ្រោះ​ដឹក​បុរស​ម្នាក់​ទៅ​ទុក​ចោល​រហូត​ដល់​ស្លាប់​


ដោយ : សុ​ពិសិដ្ឋ​


ភ្នំពេញ​: បុរស​ម្នាក់ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​ទុក​ចោល​រហូត​ដល់​ស្លាប់ បន្ទាប់​ពីគាត់​មក​ពី​ស៊ីការ ហើយក៏​បាន​ដួល​ម៉ូតូ នៅ​ចំណុច​ផ្លូវ​ស​ម្ការ​ដូង ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង

​​​​​​​​​​​​​៧ និង ៤០ យប់​ ថ្ងៃ​ទី ០៧ មីនា ២០១០ ។​

​ជនរងគ្រោះ​ឈ្មោះ ទី សុ​ម៉ា​ឡា អាយុ ៤៩ ឆ្នាំ មុខរបរប្រធានការិយាល័យ​បៀវត្ស​រ៍នៃ​នាយកដ្ឋាន​បុគ្គលិក​ក្រសួង​ព័ត៌មាន ស្នាក់​នៅផ្ទះ​លេខ 47A ផ្លូវលំ ក្រុម​1 ភូមិ CPC សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ កាលពី​ល្ងាច​ថ្ងៃទី ៧ មីនា ​ថ្ងៃកើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង​ទៅ​ហូប​ការ​គេ នៅ​ម្តុំ​ភូមិ​ឫស្សី ។ ដល់​ម៉ោង ៧ និង ៣០ នាទី គាត់​ក៏​ត្រឡប់មកវិញ​តែម្នាក់ឯង​តាមផ្លូវ​ចម្ការ​ដូង ដល់​ចំណុច​ខាងលើក៏​វិលមុខ​ដួល ។ ពេលនោះ​ប៉ូលិស​ខ្លា​ហោះ ដែល​ប្រចាំការ​ទីនោះ ក៏​ទូរស័ព្ទ​ហៅ​ឡាន​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ ។ មួយសន្ទុះ​ក្រោយមក ក៏​មាន​រថយន្ត​សង្គ្រោះ​របស់សមាគម​គ្រូពេទ្យ​គុណធម៌ អតីត ‹​ពេទ្យ​បុប្ឆាមាស​› បាន​ដឹក​ជនរងគ្រោះ​យក​ទៅ​ព្យាបាល ។ ជនរងគ្រោះ​អាច​និយាយបាន​ដោយ​ប្រាប់​លេខ​ទូរស័ព្ទ​អ្នកបើកបរ ជួយ​ហៅ​បងប្អូន​ទៅ​ជួយ​មើល​ជាពិសេស​បង់លុយ ។​

​ដោយ​អ្នក​បើក​ឡានពេទ្យ​និយាយ​មិន​ច្បាស់ បងប្អូន​ជនរងគ្រោះ ក៏​ទៅ​រក​នៅ​ពេទ្យ​ចន្ទ្រា​ស្ទឹង​មាន​ជ័​យ ទំ​រាំ​រកឃើញ ក៏​ទៅ​ដល់​មុខ​សមាគម​គ្រូពេទ្យ​គុណធម៌ ត្រូវ​គេ​ទុក​លើ​រថយន្ត​ចោល ដោយ​គ្មាន​ប្រដាប់ប្រដា​សម្រាប់​ជួយ​សង្គ្រោះ​ឡើយ ។ ពេល​ស្ទាប​ខ្លួន​នៅក្តៅ ក្រុមគ្រួសារ​ក៏​ឲ្យ​ឡានពេទ្យ​នេះ​ដឹក​ទៅ​ពេទ្យ​កាល់ម៉ែ​ត ។ ដល់​កាល់ម៉ែត​គ្រូពេទ្យ​ថាស្លាប់បាត់ ។ ឮសូរ​ស្លាប់​អ្នកបើក​ឡានពេទ្យរ​ត់បា​ត់ ហើយ​រថយន្ត​ត្រូវបាន​គេ​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ​ចាត់ការ​តាមច្បាប់ ។​

​ពេទ្យ​បុប្ផា​មាស ត្រូវ​ក្រសួងសុខាភិបាល​ចេញ​លិខិត​ព្រមាន​មិនឲ្យ​ដឹក​អ្នករបួស​តាម​ផ្លូវឡើ​យ​……​ឥឡូវ​ស្រាប់តែ​…. ៕

No comments: