ច័ន្ទ
កម្ពុជាថ្មី
ខេត្តស្វាយរៀង ៖ មានករណីគ្រោះថា្នក់ចរាចរមួយគួរឲ្យរន្ធត់ បានកើតឡើងតាមបណ្ដោយ ផ្លូវជាតិលេខ១៣ (ខេត្តស្វាយរៀងរមាសហែក) កាល ពីវេលាម៉ោង១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១០ នៅត្រង់ចំណុចភូមិពព្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រ ជាពលរដ្ឋ នាំគ្នារត់ទៅចោមមើល យ៉ាងច្រើនកកកុញ។
គ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងរវាងរថយន្តមួយគ្រឿងម៉ាកហ៊ីលុច្ស តូយ៉ូតា ២បាំង ពណ៌សពាក់ផ្លាកលេខ រាជការ ២៩២៦ ដឹកមនុស្សចំនួន១៦នាក់ រួមទាំងតៃកុង ក្នុងនោះមាន ប្រុស៣នាក់ទៀត ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្តមួយ គ្រឿងម៉ាកកាមរី ស៊េរី៩៥ ពណ៌ស្ពៃជ្រក់ ពាក់ផ្លាកលេខរដ្ឋ ៣៣.២-០០០៥ ដែលធ្វើដំណើរបញ្រ្ចាស ទិសគ្នា។ រថយន្តកាមរីនោះបើកបរដោយឈ្មោះទេព រដ្ឋា ជាមន្រ្តីរាជការក្រសួងយុត្តិធម៌។ បើតាម ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តតូយ៉ូតា ២បាំងខាងលើ មានផ្ទុកមនុស្សចំនួន១៦នាក់ ប្រុស៣នាក់ ដែលទាំងអស់គ្នាមានមុខរបរជាកម្មកររោងចក្រកាត់ដេរឈ្មោះ ជីអាយធី(G.I.T) មាន ទីតាំងនៅខាងលិចផ្សារជម្ពូវ័ន្ត ភ្នំពេញ ហើយទាំងអស់គ្នាធ្វើដំណើរទៅធ្វើបុណ្យបច្ច័យ៤ នៅភូមិហែកសំណាញ់ ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។
លោក ទេព រដ្ឋា ម្ចាស់រថយន្តកាមរី បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបលោកបានបើក ឡានមានគ្នា៩នាក់ ចេញពីកន្លែងកើតហេតុក៏បានជួបជាមួយរថយន្ត តូយ៉ូតា ២បាំង ពេលមកដល់ជិតគ្នារថយន្តខាងលើបានដាច់ក្រឡេរ៉េចង្កូត មករកឡានរបស់លោក(ទេព រដ្ឋា) ហើយ បានបុករថយន្ត របស់លោកចំចង្កៀងមុខខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យបែកកង់ទៅមុខលែងរួច ចំណែករថ យន្តតូយ៉ូតា ២បាំងនោះ បានកាច់ចង្កូតទៅឆ្វេងដៃបណ្ដាលឲ្យក្រឡាប់ខ្ចាយមនុស្ស ពេញថ្នល់តែ ម្ដង។ ចំណែកខាងរថយន្តតូយ៉ូតាវិញ ពុំមានអ្នកដឹងពីមូលហេតុ ដែលបណ្ដាលឲ្យក្រឡាប់ មានគ្រោះថ្នាក់កើតឡើងនោះទេ។
នៅ ក្រោយពេលកើតហេតុភ្លាមៗ គេសង្កេតឃើញអ្នករងរបួសខ្លះដេកសន្លប់ លើថ្នល់ ខ្លះធ្លាក់ ទៅចិញ្ចើមថ្នល់រាយប៉ាយពេញផ្លូវ។ អ្វីដែលស្លុតបំផុតនោះ គឺនារីម្នាក់ត្រូវរថយន្តតូយ៉ូតាសង្កត់ពីលើ ជាប់ចាប់ពីក្បាលដល់ចង្កេះ គ្មានកំរើកបន្តិចសោះ។ ប្រជាពលរដ្ឋបានទូរស័ព្ទហៅរថយន្តសង្គ្រោះ បន្ទាន់មកជួយសង្រ្គោះភ្លាមៗ និងបានដឹកជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យធ្វើការសង្គ្រោះ៕
Fight Club: Members Only
-
← Previous revision Revision as of 21:31, 17 October 2026
Line 26: Line 26:
}}
}}
'''''Fight Club: Members Only''''' is a 2006 Indian Hindi-language [...
2 hours ago
No comments:
Post a Comment