កម្ពុជាថ្មី
ស្ទឹងត្រែង ៖ គ្រោះថ្នាក់ចរាចរណ៌មួយបានកើតឡើង រវាងរថយន្តកាមរី និងម៉ូតូ ដែលបើកឆ្លងកាត់ថ្នល់ត្រង់ចំណុចផ្លូវបំបែកជាបួន មិនបានប្រយ័ត្នបណ្ដាលឲ្យបុកគ្នាពេញទំហឹងនិងមានមនុស្សគ្រោះថា្នក់ចំនួន៣នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១០ នៅ វេលាម៉ោង ៦និង៥នាទីព្រលប់ នៅចំណុចផ្លូវបំបែក ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មុនពេលកើតហេតុគេបានឃើញរថយន្តកាមរីមួយគ្រឿងពណ៌ស សេរីឆ្នាំ៩១ ពាក់ផ្លាកលេខ ភ្នំពេញ 2E 9917 បើកបរ យ៉ាងលឿនក្នុងទិសដៅពីលិចមកកើតលុះមកដល់ចំណុចកើតហេតុត្រង់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានម៉ូតូមួយគ្រឿង C125 សេរី០៨ ពណ៌ខ្មៅ គ្មានផ្លាកលេខ ជិះគ្នា ៣នាក់ មិនបានប្រយ័ត្ននឹកស្មានថាគ្មានរថយន្តបើកឆ្លងកាត់។ រំពេចនោះស្រាប់តែ លេចរថយន្តមកតែម្ដងធ្វើឲ្យរថយន្តនោះ ជាន់ហ្រ្វាំងមិនជាប់ក៏បុកចំពាក់កណ្ដាលពេញទំហឹងអូស ប្រហែលជិត១០ម៉ែត្របណ្ដាលឲ្យអ្នកជិះម៉ូតូទាំង៣នាក់ ខ្ទាតចេញពីឡានរងរបួសយ៉ាងធ្ងន់ធ្ងរ និងអ្នកជិះពីក្រោយ២នាក់រងរបួសស្រាល។
អ្នកបើកបរម៉ូតូដែលរងរបួសធ្ងន់មានឈ្មោះ ១-គង់ សំអឿន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅ ភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង,២-ឈ្មោះយី ប៊ុនប៉ា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង រងរបួសស្រាល , ៣-ឈ្មោះហាក់ សុធី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី១ ស្រុកក្រចេះ ខេត្តក្រចេះ រងរបួស ស្រាល។ បើតាមរបាយការណ៍ ពីប៉ូលិសចរាចរណ៌បានឲ្យដឹងថាម្ចាស់រថយន្តឈ្មោះ សៀង អឹម ភេទ ប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង មុខរបរជាអ្នកបើកឡានដឹកឈើ។
ប្រភពបានឲ្យដឹងថា ក្រោយកើតហេតុ ម្ចាស់រថយន្តត្រូវប៉ូលិស ឃាត់ខ្លួនសិនរង់ចាំការដោះស្រាយជាមួយជនរងគ្រោះ៕
អានបន្ថែម
Saturday, March 27, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment