ដោយ : ចក្រី CEN News
កំពត: មនុស្សបីនាក់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១០ ព្រោះតែពាក់ព័ន្ធនឹងករណីបើករថយន្តបុក អ្នកជិះម៉ូតូម្នាក់បណ្តាលឱ្យស្លាប់នៅលើដងផ្លូវជាតិលេខ៣១ ក្នុងភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស និងការផ្តល់សក្ខីកម្មក្លែងក្លាយ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៧ និង ១០ នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១០ មានករណីគ្រោះថ្នាក់ចរាចណ៍មួយ បង្កឡើងដោយរថយន្តទួរីសបុកម៉ូតូមួយគ្រឿង ពេលបើកបរច្រាស់ទិសគ្នាលើផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិសាស្ត្រភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង ហើយរថយន្តបានបើកគេចបាត់ ។ ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ គង់ តែន ភេទប្រុស អាយុ ៦២ឆ្នាំ ទីលំនៅភូមិគាថាវង្ស ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ជាមេឃុំត្រពាំងសាលាខាងលិច ។ ទោះបីរថយន្តគេចបាត់ក្តី តែតាមរយៈភិនភាគ និងស្លាកលេខ សមត្ថកិច្ចបានស្វែងរកឃើញពេលកំពុងជួសជុលក្នុងយានដ្ឋានមួយស្ថិតនៅ ស្រុកកំពង់ត្រាច ។ ជាមួយនឹងការឃាត់ខ្លួនអ្នកបើកបរ និងរថយន្ត សមត្ថកិច្ចក៏បានឃាត់ខ្លួនម្ចាស់រថយន្តព្រមទាំងម្ចាស់យានដ្ឋាន ជួសជុលផងដែរ ដែលបានផ្ដល់សក្ខីកម្មក្លែងក្លាយពេលសមត្ថកិច្ចចុះតាមដានធ្វើការងារ នេះ ។
លោកវរសេនីយ៍ឯក អ៊ឹម ឈូន ស្នងការរងទទួលបន្ទុកការិយាល័យកណ្តាលសណ្តាប់ធ្នាប់បានឱ្យដឹងថា ជន សង្ស័យទាំងបីនាក់ដែលប៉ូលិសឃាត់ខ្លួនរួមមាន: ទី ១. ផុក ជ័យ ជាម្ចាស់រថយន្ត ,ទី២. ប៉ុក ទូច ជាអ្នកបើកបររថយន្កបង្កគ្រោះថ្នាក់ ។ អ្នកទាំងពីររស់នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ទី ៣. ជូ ឃុយ អាយុ ៣៥ឆ្នាំ ជាម្ចាស់យានដ្ឋានជួសជុលរថយន្ត នៅភូមិកំពង់ត្រាចទីពីរ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ។ លោកស្នងការរងបញ្ជាក់ឱ្យដឹងទៀតថា មូលហេតុដែលនាំដល់ការឃាត់ខ្លួន បុរសពីរនាក់មិនមែនជាអ្នកបើកបរ នោះដោយសារមុនពេលអ្នកបើកបរសារភាព ពួកគេបានភូតភរសមត្ថកិច្ចថា រថយន្តមួយ គ្រឿងម៉ាកអ៊ីយ៉ាន់ដាយពាក់ស្លាកលេខកណ្តាល 2A 0058 ( រថយន្តបង្ក ) នេះចូលមកជួសជុលកាលពីថ្ងៃទី១៩ ខែមីនា មិនមែនក្រោយថ្ងៃទី២០ ខែមីនា ដែលមានករណីបុកមនុស្សស្លាប់នោះទេ ។ ព្រោះតែការចូលរួមផ្តល់សក្ខីកម្មក្លែងក្លាយនេះហើយ ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនអ្នកទាំងនោះដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលា ដំបូងចាត់ការតាមនីតិវិធី ៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
2 hours ago
No comments:
Post a Comment