កម្ពុជាថ្មី
ភ្នំពេញ ៖ និស្សិតនារីម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងនារីម្នាក់ទៀតដែលរួម ដំណើរជាមួយបានទទួលរងរបួសធ្ងន់ធ្ងរ ខណៈពេលពួកគេបើកម៉ូតូ ឌុបគ្នា ហើយត្រូវរថយន្តម៉ាក ឡង់គ្រីស័រ ដែលសាក្សីបញ្ជាក់ថា ពាក់ផ្លាកលេខ 2A-8881បានបើកកៀរដួលម៉ូតូ រួចកិនពីលើជន រងគ្រោះស្លាប់និងរបួស ហើយបើកគេចបាត់ដោយសុវត្ថិភាព។
ឧប្បត្តិហេតុ គ្រោះថ្នាក់ដ៏រន្ធត់នោះបានកើតឡើង កាលពីវេលាម៉ោង ១និង១៥នាទី រំលងអា ធ្រាត្រ ឈានចូលថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១០ នៅចំណុចមុខសណ្ឋាគារខារ៉ា ផ្លូវលេខ៤៧ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះ ដែលត្រូវរថយន្តកិនស្លាប់និងរបួសធ្ងន់នោះ ទី១ឈ្មោះ ទួន ចរិយា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ ៥១២ E សង្កាត់ចោមចៅ ខណ្ឌដង្កោ (បានស្លាប់នៅ នឹងកន្លែងកើតហេតុ) និងទី២ឈ្មោះ ឆាំ សុខា ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅភូមិ ព្រែកអំបិល ឃុំ ព្រែកក្រាំង ស្រុកស្អាង ខេត្តកណ្ដាល(របួសធ្ងន់ធ្ងរ) ជនរងគ្រោះទាំងពីរនាក់នេះ ជិះម៉ូតូ cub ជ្រុង ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ ឌ.៣៦១៩ ភព១។
សាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ទាំង២នាក់នោះបានបើកម៉ូតូគុបជ្រុង ឌុបគ្នាដោយធ្វើដំណើរតាមផ្លូវលេខ ៤៧ ពីជើងមកត្បូង លុះ មកដល់ចំណុចកើតហេតុពេលនោះមានរថយន្តម៉ាកឡង់គ្រីស័រពាក់ផ្លាកលេខ 2A-8881 ដែលបើក យ៉ាងលឿនមកពីក្រោយ ស្របទិសគ្នាបានកៀរម៉ូតូជនរងគ្រោះ ដួលប្រាវបណ្តាលឲ្យជនរងគ្រោះ អ្នកបើកម៉ូតូនោះ ត្រូវរថយន្តនោះកិនខ្ទេចក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកនារីម្នាក់ ទៀត ដែលរួមដំណើរជាមួយបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ តែពុំត្រូវបានរថយន្តបង្កហេតុនោះ ឈប់មើលឡើយ ដោយបន្ថែមល្បឿនបើកគេចបាត់ភ្លាមៗផងដែរ៕
Template:Wham!
-
← Previous revision Revision as of 06:45, 22 September 2026
Line 24: Line 24:
| list3 =
| list3 =
* "[[Wham Rap! (Enjoy What You Do)]]"
* "[[Wham Rap! (...
6 days ago
No comments:
Post a Comment